តួស្រី​រឿង "One Day" នាង Mew ដឹកដៃតួឯក​ប្រុស​រឿង "Descendants of the Sun” Song Joong Ki ផ្អើលអ្នក​គាំទ្រ

  • 2017-02-17 02:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​ពេល​ថ្មី​ៗ​នេះតារា​សម្ដែង​ឆ្នើម​ប្រចាំ​ប្រទេស​ថៃ​នាង Nittha Jirayungyurn ហៅ Mew បាន​ចាប់ដៃ​គូ​ជាមួយ​តួឯក​ប្រុស​រឿង "Descendants of the Sun” លោក Song Joong Ki ធ្វើឲ្យ​អ្នក​គាំទ្រ​ហ៊ោ​កក្រើក​ផ្សារ​ទំនើប។

វត្តមាន​តារា​ថៃ និង​កូរ៉េ​នៅ Eden Zone Central World ជាន់​ផ្ទាល់​ទី១​​ពេល​នោះ​ គឺ​ដើម្បី​សម្ពោធ​ផលិតផល ហើយ​អ្នក​ទាំងពីរ​ជា brand ambassador។ អ្នក​គាំទ្រ​រាប់រយ​នាក់បាន​ទៅ​ដល់​កន្លែង​រៀបចំ​កម្មវិធី និង​បាន​ស្រែក​ហ៊ោ​កង​រំពង​ពេល​បាន​ជួប​តារា​ក្នុង​ដួងចិត្ត​ពួកគេ។ Fans ​ថៃ ជាពិសេស​ស្រី​ៗ​​​បាន​ស្រែក​ហៅ Song Joong Ki ថា oppa ខ្លាំង​ៗ ធ្វើឲ្យ​សាមី​ខ្លួន​រំភើប​ញញឹម​បិទមាត់​មិន​ជិត។ បន្ទាប់​មកតារា​ប្រុស​វ័យ ៣១ ក៏​ឆ្នាំ​បាន​និយាយ​សរសើរ​ពី​ដៃគូ​ខ្លួន ​នាងJirayungyurn ថា​គួរឲ្យ​ស្រឡាញ់​មែនទែន។ Joong Ki មាន​គម្រោង​ស្នាក់នៅ​ប្រទេស​ថៃ​មួយ​សប្ដាហ៍ ហើយ​ដំណើរ​បន្ទាប់​ទៀត​គឺ​លោក​ទៅ​លេង​ខេត្ត​ភូកេត៕

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម