ហេតុអ្វី​ក៏ស្រីៗ​ឥឡូវ​ចូល​ចិត្ត​សាក់​ចិញ្ចើម?

  • 2017-02-16 07:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​រយៈ​ចុង​ក្រោយ​នេះ​ស្រីៗ​ចូល​ចិត្ត​សាក់ ឬ​គេ​ហៅ​ថា​ផ្លុំ​ចិញ្ចើម មិន​ថា​ចាស់​ក្មេង​នោះ​ទេ ពេញ​និយម​តែ​​ម្តង​សាក់​ចិញ្ចើម​នេះ មក​ពី​មូល​ហេតុ​អ្វី​ទៅ? តោះ​អាន​អត្ថបទ​ខាង​ក្រោម តើ​នារី​ប៉ុន្មាន​នាក់​ដែល​កញ្ញា​បាន​ជួប​នោះ​និយាយ​ថា​ម៉េច​ខ្លះ​ពាក់​ព័ន្ធ​រឿង​នេះ?

នារី​៥​នាក់​ដែល​បាន​សាក់​ចិញ្ចើម ប្រាប់​មក​កញ្ញា​ថា «សាក់​ចិញ្ចើម​ឈឺ​ខ្លាំង​ណាស់ តែ​ទ្រាំ​បាន​ដើម្បី​ស្អាត ហើយដំបូង​ហើម មើល​ទៅ​អាក្រក់ ទើសៗ​នៅ​ពេល​មើល​កញ្ចក់​មិន​ចង់​ហ៊ាន​មើល​មុខ​ខ្លួន​ឯង ដល់​បាន​មួយ​ខែ​ពីរ​ទៅ​ស្អាត​ហើយ»។

ស្ត្រី​វ័យ​កណ្តាល​​២នាក់ ប្រាប់​ថា ពួក​គាត់​សាក់​ចិញ្ចើម​មក​ពី​រោម​ចិញ្ចើម​ស្តើង​តាំង​ពី​កំណើត ដល់​ពេល​គូស​ចិញ្ចើម​ញឹកញាប់​រឹត​តែ​ជ្រុះ​រោម​អស់ ធ្វើ​ឲ្យ​គាត់​ពិបាក​គូស​ចិញ្ចើម​រាល់​ពេល​ចេញ​ក្រៅ​ផ្ទះ មាន​តែ​សាក់​ចិញ្ចើម​បែប​នេះ​គឺ​ស្រួល​ មិន​ហត់​គូស​ចិញ្ចើម​វៀច ឬ​មិន​ស្មើ​គ្នា មក​ទល់​ពេល​នេះ​គាត់​សាក់​ចិញ្ចើម​២ដង​ហើយ។

រូបតំណាង

នារី​វ័យ​កណ្តាល​​៣នាក់​ទៀត និយាយ​ថា ឃើញ​គេ​សាក់ ឬ​ផ្លុំចិញ្ចើម​ស្អាត ក៏​ចង់​ធ្វើ​តាម​គេ ហើយ​ម៉្យាង​ពួក​គេ​មិន​សូវ​ប្រសប់​គូស​ចិញ្ចើម​ផង។ ម្នាក់​ក្នុង​នោះ​ប្រាប់​ថា ខ្លួន​ធ្លាប់​ផ្លុំ​ហើយ​អត់​ស្អាត​ព្រោះ​ជាង​មិន​សូវ​ជំនាញ ក៏​ឲ្យ​គេ​លុប​ចេញ​វិញ ហើយ​ប្តូរ​កន្លែង​ថ្លៃ​បន្តិច​តែ​ធ្វើ​ស្អាត សម​នឹ​ងមុខ ចិញ្ចើម​មិន​ក្រាស់​ពេក ឬ​ស្តើង​ពេក។

វតី្ត នារី​វ័យ​ក្មេង​ម្នាក់ ប្រាប់​ថា ​ការ​កែ​សម្ផស្ស​នេះ​គឺ​ធ្លាប់​ខ្លួន​ឲ្យ​តែ​បានកែ​នេះ​ហើយ ចង់​កែ​នោះ​ចុះ​ឡើងៗ សម​នឹង​បច្ចុប្បន្ន​គេ​និយម​ចិញ្ចើម​ក្រាស់​ទៀត ចង់​មិន​ចង់​អ្នក​មិន​សូវ​មាន​រោម​ចិញ្ចើម​ទៅ​សាក់​ហើយ៕

ចុះ​អ្នក​វិញ មាន​ចង់​សាក់ ឬ​ផ្លុំ​ចិញ្ចើម​ដែរ​ឬ​ទេ?              

អត្ថបទៈ ជូ ជូ

អត្ថបទពេញនិយម