វីដេអូ «រីករាយ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ប្រកប​ដោយ​សុវត្ថិភាព» ​គាំពារ​ស្ត្រីពី​ការ​បៀតបៀន​ផ្លូវ​ភេទ

  • 2017-02-13 09:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទូរសព្ទ, គ្រឿង​អលង្ការ, តុក្កតា​ធំ​ៗ,បាច់​ផ្កា សុទ្ធ​តែ​ជា​កាដូ​ដែល​បុរស​ៗ​ប្រគល់​ជូន​សង្សារ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។ តែ​បុរស​ទាំង​នោះ​តែង​ទាមទារ​ការ​តប​​ស្នង​វិញ។ នោះ​ជា​អ្វី? គឺ​ជា​ការ​ប្រគល់​ខ្លួន? តើ​នារី​ទាំងនោះ​សុទ្ធ​តែ​ពេញ​ចិត្ត ក្នុង​ការ​លះបង់​ខ្លួន​ប្រាណ​ជូន​សង្សារ​មែន​ទេ?

ចម្លើយ​នឹង​បង្ហាញ​ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង ១ នាទី ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ល្បី មាស សុខ សោភា, ភិន សុដាលីស, ឌីជេ ណាណា ,ស៊ៀន សៀវម៉ី និង សកម្ម​ជន​សិស្ស ស្ត្រី​បម្រើ​ការ​ផ្លូវ​​ភេទ ជាដើម។ កញ្ញា Kate Seewald ទីប្រឹក្សា​អង្គការ Safe Cities for Women ដែល​ផលិត​វីដេអូ «រីករាយ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ប្រកប​ដោយ​សុវត្ថិភាព »បាន​ឲ្យ​ដឹង "វីដេអូ​នោះ​ក្រុម​យើង​ខ្ញុំ​ធ្វើ​ឡើង​ដើម្បី​គាំពារ​ស្ត្រី​ពី​ការ​ប្រើ​បៀតបៀន​ផ្លូវ​ភេទ និង​ជួយ​បង្វែរ​ការ​គិត​ខុស​របស់​យុវជន​មួយ​ចំនួន​ថ្ងៃ ១៤ កុម្ភៈ"។

កញ្ញា Kate Seewald

ទីប្រឹក្សា​អង្គការ​រូប​នេះ​បាន​បន្ត​ថា ថ្ងៃ ១៤ កុម្ភៈ​បើ​ទោះ​ជា​មាន​ការ​រួម​ភេទ​ក៏​ដោយ តែ​មិន​មែន​ជា​ការ​បង្ខិតបង្ខំ​ឡើយ គឺ​មាន​ការ​ស្ម័គ្រ​ចិត្ត​​ពី​ស្រ្តី។ នាង​បន្ថែមថា វីដេអូ​នោះ​មិន​ត្រឹម​តែ​បង្ហោះ​ក្នុង Facebook ប៉ុណ្ណោះ​ទេ។ តែ​មាន​គ្រូ​បង្រៀន​មួយ​ចំនួន​នៅ​តាម​មហា​វិទ្យាល័យ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​បាន​យក​វីដេអូ​នោះ​ទៅ​បង្រៀន​ នឹង​បន្ថែម​ជា​មេរៀន​សុខភាព​ផ្លូវ​ភេទ ការ​ព្រមព្រៀង​គេង​ជាមួយ​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​ជូន​ដល់​និស្សិត​ខ្មែរ​ទៀត​ផង។

Kate បាន​ថ្លែង​អំណរ​គុន​ដល់​ក្រុម​ការងារ និង​អ្នក​ចូលរួម​ថត​ទាំងអស់​បាន​ស្ម័គ្រ​ចិត្ត​ដើម្បី​ជួយ​ដល់​សង្គម ដោយ​មិន​ត្រូវ​ការ​ថវិកា​អ្វី​ទាំងអស់។៕

កុំ​ឲ្យ​ខាត​ពេល​យូរ តោះ​មើល​វីដេអូ​នេះ​ទាំងអស់​គ្នា!

អត្ថបទៈ ឆដាភា

អត្ថបទពេញនិយម