វិធី​សាស្ត្រ​ជួយ​ស្រី​ៗ ​កុំ​ឱ្យ​ឈឺ​ចាប់​ពេល​ចេញ​ប្រយុទ្ធ​ម្ដង​ៗ

  • 2017-01-31 09:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគ​ច្រើន​ឱ្យ​តែ​រឿង​លើ​គ្រែ ​ខាង​ស្រី​ៗ​តែងតែ​មាន​អាការ​ឈឺ​ចាប់ ​ជា​ពិសេស​បើ​នៅ​ព្រហ្មចារី​តែ​ម្ដង។ យ៉ាងណាមិញ ​ការ​ឈឺ​ចាប់​នោះ​អាច​មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ បើ​សិន​ជា​ខាង​ប្រុស​ចេះ​ក្បួន​ត្រឹមត្រូវ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី កញ្ញា ​ក៏​មាន​វិធី​ជួយ​ស្រី​ៗ​គ្នា​យើង​កុំ​ឱ្យ​ឈឺ​ចាប់​ពេល​ប្រយុទ្ធ​នេះ​ដែរ ​ដោយ​ត្រូវ​ធ្វើ​តាម​វិធី​​ខាង​ក្រោម​នេះ​៖

១.ធ្វើ​អារម្មណ៍​ឱ្យ​រសើប​មុន​ពេល​វាយ​លុក

ស្រី​ៗ​គ្នា​យើង​ត្រូវ​តែ​ចាប់​ផ្ដើម​ដោយ​ការ​បបោស​អង្អែល​សិន ​ដើម្បី​ឱ្យ​អារម្មណ៍​កាន់​តែ​ពុះកញ្ជ្រោល ​ស្រួល​ក្នុង​ការ​បញ្ចេញ​ទឹក​រំអិល​ឱ្យ​បាន​ច្រើន។ ពេល​វា​ចេញ​ច្រើន​ហើយ ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ច្រើន​ទៅ​តាម​នោះ​ដែរ។

២.ប្រាប់​ដៃ​គូ​ឱ្យ​យឺត​ៗ​សិន មុន​ចាប់​ផ្ដើម​បោល

មនុស្ស​ស្រី​ត្រូវ​ហាន​និយាយ​ត្រង់​ថា​សូម​ឱ្យ​ប្រុស​ៗ​ដាក់​តិច​ៗ​សិន ​មុន​ចាប់​ផ្ដើម​ក្ដៅ​ម៉ាស៊ីន​សម្រុក​ខ្លាំង។ ​ដោយ​ហេតុថា​ធ្វើ​ដូច្នេះ​នឹង​ជួយ​បាន​ច្រើន ​ឱ្យ​ទឹក​រំអិល​ចេញ​ច្រើន ​ហើយ​ការ​វាយ​លុក​នោះ​នឹង​កាន់​តែ​ស្រើបស្រាល​ថែម​ទៀត។

៣.ធ្វើ​អារម្មណ៍​ឱ្យ​ដូច​ទូក​បណ្ដែត​ទឹក

នេះ​ជា​ចំណុច​ល្អ​មួយ​សម្រាប់​មនុស្ស​ស្រី ដោយ​ត្រូវ​ធ្វើ​ឱ្យ​ខ្លួន​ឱ្យ​ដូច​ទូក​បណ្ដែត​ទឹក​អីចឹង។ ចំណុច​ត្រង់​នេះ​គឺ​មាន​ន័យ​ថា​អ្នក​កុំ​គិត​តែ​រឿង​ឈឺ​ចាប់​ពេក ​អ្វី​ដែល​ត្រូវ​គិត​​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្រួល​ខ្លួន​ឯង ហើយ​គិត​ថា​ការ​ឈឺ​ចាប់​នោះ​មិន​យូរ​នោះ​ទេ តែ​២​ទៅ​៣​ផ្លាប់​ដឹង​តែ​ស្រួល​វិញ​ហើយ៕

ប្រភព៖ Boldsky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម