តោះ​យើង! ចាប់ផ្ដើម​តុប​តែង​ផ្ទះ​ត្រៀម​ចូល​ឆ្នាំ​ចិន

  • 2017-01-18 06:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​ឆ្នាំ​ចិន​នឹង​ចាប់​ផ្ដើម​អាទិត្យ​ក្រោយ​នេះ​ហើយ​ មាន​ត្រៀម​ហើយ​ឬ​នៅ​? ឥឡូវ​នេះ ​សាក​មក​មើល​របស់​សម្រាប់​តុបតែង​ដើម្បី​​នាំ​លាភ​សំណាង​ធំ​ៗ​ចូល​ផ្ទះ​​ក្នុង​ឆ្នាំ​ថ្មី​នេះ​បន្តិច​មើល៍៖

​​​១. ក្រដាស​បិទ​សង​ខាង​ទ្វារ​ផ្ទះ៖ គឺ​ជា​ការ​នាំ​សំណាង​ល្អ​សម្រាប់​ឆ្នាំ​ថ្មី។ ជាទូទៅ​គេ​​បិទវា​ជា​គូ ដោយ​ក្រដាស​នីមួយ​ៗ​ត្រូវគេ​សរសេរ​តួអក្សរ​ចិន​៧​តួ​នៅ​លើ​ក្រដាស​ក្រហម។ អត្ថន័យ​នៃ​អក្សរ​អាច​ជា​កំណាព្យ​ ឬក៏​ជា​ឃ្លា​សិរីសួស្ដី​ជា​ដើម។​​ ​គេ​អាច​ទុក​ក្រដាស​បិទ​នេះ​រហូត​ដល់​ពេល​ចូល​ឆ្នាំ​ថ្មី​ម្ដង​ទៀត។ បន្ថែម​ពី​លើ​នោះ​ គេ​ក៏​បន្ថែម​ឃ្លា​៤​ អក្សរ​ទៀត​នៅ​ខាង​លើ​មាត់​ទ្វារ​ផង​ដែរ។​​​​​

២. ដើម​ក្រូចឃ្វិច៖ សម្រាប់​សុំ​ទ្រព្យ​ និង​សំណាង​ដោយ​សារ​​ក្នុង​ភាសា​ចិន​ដើម​នេះ​មាន​សំឡេង​ស្រដៀង​នឹង​ពាក្យ​ 'មាស'​ និង​ 'សំណាង'។​

​​​៣. ភ្ជួរ​គោម​ក្រហម​នៅ​ទ្វារ​៖ ​​​ប្រជាជនចិនតែងជឿ​ថា​​ការ​​ភ្ជួរ​គោម​ក្រហម​​តាម​មាត់​ទ្វារ​ផ្ទះ, ការិយាល័យ, ឬ​តាម​​ផ្លូវ​​គឺ​អាច​បណ្ដេញ​សំណាង​អាក្រក់​ចេញ​​បាន។

៤. កាត់​ក្រដាស​បិទនៅ​បង្អួច​៖ ​ជា​ការ​នាំ​សំណាង​ និង​សុភមង្គល​។ អាច​ប្រើ​ពណ៌​ច្រើន​បាន តែ​ជាទូទៅ​គេ​ប្រើ​ពណ៌​ក្រហម​។​ គេ​កាត់​រូប​​តំណាង​ផ្កា, តួ​អក្សរ​ចិន,​ រូប​មាសប្រាក់​ ឬ​សត្វ​ទៅ​តាម​ឆ្នាំ​នីមួយ​ៗ​ជាដើម​។​ ឆ្នាំ​នេះ​ប្រាកដ​ជា​ពេញ​និយម​រូប​មាន់​មិន​ខាន។

៥. ផ្កា​អង្គាសីល​រីក៖ សម្រាប់​សេចក្ដី​សុខ​សប្បាយ​ចូល​ឆ្នាំ​ថ្មី។​ បុណ្យ​ចូលឆ្នាំ​ចិន​ក៏​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​បុណ្យ​និទាឃៈរដូវ​ដែរ​ព្រោះ​វា​ជា​ពេល​ផ្កា​ចាប់​ផ្ដើម​រីក​។​ ដូច្នេះ​ហើយ​វា​មិន​ចម្លែកទេ​​ដែល​គេ​តុបតែង​ផ្ទះ​ដោយ​ប្រើ​ផ្កា​រីក​ស្អាត​ៗ​ ដូច​ជា​ផ្កា​អង្គាសីល​ ឬ​ផ្កាអ័រគីដេ​ជាដើម។​ ម្យ៉ាង​ដើម្បី​សុំ​​​សុខសប្បាយ​ស្រស់ស្រាយ​ឆ្នាំ​ថ្មី​ និង​ម្យ៉ាង​ទៀត​គឺ​ជា​ការ​លម្អ​​ផ្ទះ​ឲ្យ​ស្អាត​។

៦. បិទ​តួ​អក្សរ​បញ្ច្រាស​៖ ប្រជាជន​ចិន​ក៏​មាន​ជំនឿ​លើ​ការ​កាត់​ក្រដាស​រាង​ដូច​គ្រាប់​ពេជ្រ​ដែល​មាន​អក្សរ​ សំណាង​ល្អ​ (福 [fú /foo/])  ហើយ​គេ​បិទ​បញ្ច្រាស​ដើម្បី​ឲ្យ​សំណាង​ទាំង​ឡាយ​ហូរ​ចាក់​មក​លើ​សមាជិក​គ្រួសារ​ និង​អ្នក​ទាំង​អស់​ដែល​ចេញ​ចូល​តាម​ទ្វារ​នោះ៕

ប្រភព៖ China Highlights ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម