ចង់បាន​មុ​ខ​ក្មេង​ អាច​លេង​ម៉ូដ​សក់ដូច​តារា​​ថៃ​ល្បី​ៗ​ទាំង​នេះ

  • 2017-01-18 02:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​ចង់​តែង​ខ្លួន​ឲ្យ​មើល​ទៅ​ក្មេង ដូច​កាល​នៅ​រៀន​​នៅ​វិទ្យាល័យ​ម្ដង​ទៀត អាច​សាក​ល្បង​ធ្វើ​ម៉ូដ​សក់​ងាយ​ៗ​តាម​តារា​ស្រី​ល្បី​ៗ​៦​រូប​នេះ​បាន។

១. Chompoo Araya ជាមួយ​ម៉ូដសក់​បួង​ឡើង​លើ​ដែល​កំពុង​ពេញនិយម​នេះ ធ្វើ​ឲ្យ​នាង​មើល​ទៅ​ដូច​ជា​យុវវ័យ​ម្ដង​ទៀត ទោះ​មាន​​អាយុ ៣៥ឆ្នាំ។

២.Kwan Usamanee ធ្វើ​ម៉ូដ​សក់​មូរ​ពីរ​ដុំ​បែប​នេះ បើ​ស្លៀក​ឯកសណ្ឋាន​សិស្ស​ អាច​ច្រឡំ​ថា​សិស្ស​វិទ្យាល័យ​បាន​ តែ​តាម​ពិត​នាង​មាន​វ័យ ២៨ឆ្នាំ​ហើយ។

៣.Gubgib Sumontip តារា​ស្រី​កូន​មួយ​រាង​តូច​ច្រឡឹង​រូប​នេះ​មាន​​មុខ​ក្មេង​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​ពេល​ចង​សក់​ដាក់​បូរ​បែប​នេះ​ធ្វើ​ឲ្យ​នាង​កាន់​តែ​មើល​ទៅ​ក្មេង​មួយ​កម្រិត​ទៀត។

៤.Baifern Pimchanok ជាមួយ​ម៉ូដ​សក់​ក្រង​​រង្វើល​ៗ​ ដែល​មើល​ទៅ​សាមញ្ញ​តែ​ស្រស់​ស្អាត។

៥.Saiparn Apinya ទោះ​ជា​សក់​មិន​សូវ​វែង​តែ​ក៏​នៅ​អាច​លេង​ម៉ូដ​ក្រង​បន្តិច​ឲ្យ​មើល​ទៅ​ក្មេង​ដូច​សិស្ស​វិទ្យាល័យ។

៦.Mew Laknara ចង​សក់​ខ្ពស់​ទម្លាក់​ប្រះ​ស្មា​បែប​នេះ​ក៏​មើល​ទៅ​ដូច​ជា​ក្មេង​ស្រី​ជំទង់​ម្នាក់​ដែរ ៕

ប្រភព៖ Mthai

ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម