អ្វី​ជា​អាថ៌កំបាំង​ថែរក្សា​សម្រស់​ស្ត្រី​ជនជាតិ​បារាំង​ឲ្យ​ក្មេង​ជាង​វ័យ​?

  • 2017-01-17 08:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ជនជាតិ​បារាំង​មាន​ភាព​ល្បី​ល្បាញ​ខាង​ពូកែ​ថែរក្សា​ស្បែក​ និង​សម្ផស្ស​របស់​ពួក​គេ​។​ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​ក៏​រស់​នៅ​បាន​យូរ​ផង​ដែរ។​ តើ​ពួក​គេ​មាន​អាថ៌កំបាំង​អ្វី​ដើម្បី​រក្សា​សម្រស់​ប្រឆាំង​នឹង​ភាព​ចាស់​បាន?

១. ចេះ​របៀប​ញ៉ាំ​ស្រា​​៖ ដូច​យើង​ដឹង​ហើយ​ថា​ជន​ជាតិ​បារាំង​ចូល​ចិត្ត​ផឹក​ស្រា​ណាស់​ ជាពិសេស​គឺ​ស្រា​ក្រហម​ ឬ​ស្រា​ទំពាំង​បាយ​ជូ​ តែ​គេ​មិន​មែន​ផឹក​ជា​ទម្លាប់​ដល់​ញៀន​ហើយ​​ប៉ះ​ពាល់​ដល់​​បេះដូង, ស្បែក​, ​សក់​ និង​ធ្វើ​ឲ្យ​អាយុ​ខ្លី​ទេ​។​ របៀប​ផឹក​ស្រា​ដែល​ផ្ដល់​ប្រយោជន៍​ខ្ពស់​គឺ​ការ​ក្រេប​បន្តិច​ ហើយ​គ្រលាស់​អណ្ដាត​ រីករាយ​ជាមួយ​រស់​ជាតិ​​របស់​វា។ គេ​ចាត់​ទុក​វា​ជា​ការ​កម្សាន្ត​មួយ​បន្ទាប់​​ធ្វើ​ការបំពេញការងារ​ពេញ​មួយ​ថ្ងៃ។​

តារាសម្ដែង​ និងម៉ូដបារាំង​ Audrey Tautou វ័យ ៤០ ឆ្នាំ

**២. ចេះ​របៀប​ញ៉ាំ​អាហារ៖** ញ៉ាំ​អាហារ​គឺ​ជា​រឿង​ដែល​គេ​ធ្វើ​តាម​សម្រួល។​ ក្រពះ​របស់​យើង​ត្រូវ​ការ​ពេល​២០​នាទី​ដើម្បី​បញ្ជូន​ព័ត៌មាន​ទៅ​ខួរ​ក្បាល​ថា​យើង​ឆ្អែត។​ ដូចនេះ​ គេ​មិន​​​ញ៉ាំ​អាហារ​មុខ​ទូរទស្សន៍ ​ឬ​ញ៉ាំ​ដោយ​បង្ខំ​ទេ​ព្រោះ​វា​ជា​ទម្លាប់​មិន​ល្អ។​

៣. ថែរក្សា​ស្បែក​បរិវេណ​ទ្រូង​៖ ស្ត្រី​ជា​ច្រើន​តែង​យក​ចិត្ត​ទុក​ដាក់​តែ​លើ​ស្បែក​មុខ​ ឬ​ស្បែក​ត្រង់​ ក​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​លើ​​បរិវេណ​ទ្រូង​ទេ​។ ចំពោះស្ត្រី​បារាំងវិញ ​គឺ​គេ​តែង​គិត​គូរ​​ចំណុច​នេះ​ជានិច្ច​​ដោយ​ជ្រើស​រើស​ការប្រើ​សារធាតុ​ចិញ្ចឹម​ល្អៗ។

តារាសម្ដែង​ និងម៉ូដបារាំង Eva Green វ័យ ៣៦ ឆ្នាំ

៤. ទូទឹកកក​ត្រូវ​តែ​ស្អាត​ជា​និច្ច៖ ទូទឹកកក​ជា​កន្លែង​ដែល​បាក់តេរី​អាច​លូតលាស់​បាន​លឿន​បំផុត ដែល​អាច​ប៉ះ​ពាល់​ដល់​សុភាព​ ​បើ​​មិន​សម្អាត​វា។​

​៥. ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​៖ ភ្នែក​គឺ​ជា​អ្វី​ដែល​ពួក​គេ​តែង​យក​ចិត្ត​ទុក​ដាក់​ ហើយ​វា​ជា​ទម្លាប់​ទៅ​ហើយ​ក្នុង​ការពាក់​វ៉ែនតា​ការពារ​រាល់​ពេល​ចេញ​ក្រៅ​ម្ដង​ៗ។

តារាសម្ដែង​បារាំង Marion Cotillard វ័យ ៤១ ឆ្នាំ

៥. ហាត់​ប្រាណ៖ ជនជាតិ​បារាំង​ ពេញ​និយម​ហាត់​ប្រាណ​ក្នុង​ទឹក​ ដោយ​គេ​ចាត់​ទុក​ថា​ជា​វិធី​ល្អ​បំផុត។​

៦. ញ៉ាំ​ខ្ទឹម​បារាំង៖ ​​ពួក​ក៏​​ចូល​ចិត្ត​ញ៉ាំ​ខ្ទឹម​បារាំង​ណាស់​ដែរ​ ព្រោះ​​វា​មាន​សារធាតុ​​ជួយ​ដល់​សម្រស់។ មិន​តែ​ប៉ុណ្ណោះ​ ខ្ទឹម​បារាំង​ថែម​ទាំង​ជួយ​ការពារ​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​ជា​មហារីក​សុដន់​ទៀត​ផង។

៨. ចេះ​រើស​ខ្នើយ​គេង​ត្រឹម​ត្រូវ៖ ការគេង​មិន​លក់គឺប៉ះពាល់ដល់សម្រស់ខ្លាំង​ណាស់។ ដូចនេះ ការជ្រើសរើសខ្នោយគេងឲ្យបានត្រឹមត្រូវជារឿងសំខាន់។

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម