ឃើញ​ស្រីៗ​ឥលូវ​ស្លៀក​ពាក់​ស្អាតៗ សមៗ គេ​ជ្រើស​រើស​យ៉ាង​ម៉េច?ទៅ​ទិញ​នៅ​ណា?

  • 2017-01-17 07:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្លៀក​ពាក់​ជា​រឿង​ចាំ​បាច់​ជា​ពិសេស​សម្រាប់​ស្រីៗ។ មាន​គេ​ធ្លាប់​និយាយ​ថា​ ស្ទីល​ស្លៀកពាក់​របស់​យើង ធ្វើឲ្យ​គេ​ចាប់អារម្មណ៍​យើង​ដោយ​មិន​ចាំបាច់​ណែនាំ​ខ្លួន។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ពេល​ខ្លះ​មិន​ដឹង​ថា​ស្លៀក​ពាក់​យ៉ាង​ម៉េចឲ្យ​សម។​​ ទៅ​ទិញ​នៅ​ឯណា​ឲ្យ​បាន​ស្អាត​ដូច​គេ ហើយអស់​លុយ​តិច?

ទៅ​បារម្ភ​ធ្វើ​អី ចាំ​កញ្ញា​ជួយ!! ថ្ងៃ​នេះ កញ្ញា​បាន​ទៅ​ជួប និង​សាកសួរ ស្រី​ៗ​យើង​ប៉ុន្មាន​នាក់ សុទ្ធ​តែ​ស្អាតៗ និង​ពូកែ​រើស​សម្លៀក​បំពាក់។

ស្រីមុំ ពិធីការនី របស់​ទូរទស្សន៍ PNN បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ក្នុង​ការ​ស្លៀកពាក់។ ស្រីមុំ ប្រាប់​ថា​ជា​ទូទៅ​នាង​ចូលចិត្ត​ទៅ​ទិញ​ខោអាវ​នៅ​ផ្សារ​ទំនើប Pencil​ ព្រោះ​នៅ​ទីនោះ​សម្បូរ​ម៉ូដ​ស្អាត មាន​កូរ៉េ មាន​ថៃ ពេល​ខ្លះ​ទិញ​នៅ​តាម​អនឡាញ​ហើយ​មាន​ពេល​ខ្លះ​ទៀត​ធ្លោយ​ចូលbrand brand នឹង​គេ​ដែរ។ កញ្ញា​ប្រាប់​បន្ត​ថា ការ​ស្លៀក​ពាក់​ជា​រឿង​ងាយ​ស្រួល ប៉ុន្តែ​ស្លៀកពាក់​ឲ្យ​បាន​ស្អាត​និង​ទាក់​ទាញ គឺ​ត្រូវ​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ និង​ដើរ​ឲ្យ​ទាន់​សម័យ​កាល។ ស្រីមុំ​លើក​ទឹក​ចិត្តឲ្យ​ស្រីៗ​យើង​ឧស្សាហ៍​មើល​ការ​បង្ហាញ​ម៉ូដ ឬ​ការ​ស្លៀក​ពាក់​របស់​តារាៗ ព្រោះ​ជា​គន្លឹះសម្រាប់​យើង​ក្នុង​ការ​រើស​សម្លៀក​បំពាក់​ខ្លួន​ឯង។

កញ្ញា ស្រីមុំ

មិន​ខុស​ពី ស្រីមុំ កញ្ញា សិទ្ធី ជា​និស្សិត​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ បានឲ្យ​ដឹង​ថា ឲ្យ​តែ​ទិញ​ខោ​អាវ គឺ​តម្រង់​ទៅ​ផ្សារpencil​ ហើយ។ ប៉ុន្តែ​ឥលូវ រាង​សម្បូរ​បែប​បន្តិច​ដោយសារ​មាន​ហាង​អនឡាញ​ច្រើន អញ្ចឹង​ពេល​ខ្លះ​គេង​នៅ​តែ​ផ្ទះ ក៏​បាន​ខោអាវ​នឹង​គេ​ដែរ ប៉ុន្តែ​​ប្រយ័ត្ន​ក្នុង​ការ​កុំម្ម៉ង់​ខោអាវ​តាម​អន​ឡាញ ជៀស​វាង​ការ​ខកចិត្ត។

កញ្ញា សិទ្ធី

ដោយ​ឡែក កញ្ញា សូលីតា បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ បាន​ប្រាប់​យើង​ថា​ ផ្សារ​ទួល​ទំពូង គឺ​ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​កញ្ញា។ ដោយ​សារ​នៅ​ទីនោះ​មាន​ទំនិញ​ម៉ាកៗក្នុងស្រុក តែ​ធូរ​ថ្លៃ(ស្អាត​ហើយ​អស់​តិច​ទៀត)។ហើយ​ពេល​សួរ​ថា style ស្លៀក​ពាក់​ស្អាត​ចឹង​យក​ពី​ណា​ម៉ោ លីតាថា​ instagram​ ជា​បណ្តុំ​កន្លែង​ម៉ូដ​សម្លៀក​បំពាក់។ «ឲ្យ​តែ​ឃើញ​ស្អាត ចុចfollowទាំង​អស់។ ឃើញ​គេ​ស្អាត​យូរៗ ចេះ​ចង់​ស្អាត​នឹង​គេ​ហើយ»។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​កញ្ញា​បាន​បង្ហើប​ថា ចង់​ស្លៀក​ពាក់​ឲ្យ​បាន​ស្អាត  ដំបូង​ត្រូវ​ដឹង​ពី​រសនិយម​ខ្លួន​ឯង ថា​ចូល​ចិត្ត​របៀប​ម៉េច រម្យទម ស៊ីវិល័យ ខ្យូតៗ-ល-។ ហើយ​ចុង​ក្រោយ​ត្រូវ​ដឹង​អំពី​រូបរាង​ខ្លូន​ឯង ថា​ស្លៀក​ពាក់​យ៉ាង​ម៉េច​សម។

កញ្ញា សូលីតា

ទាំងនេះ​គឺ​ជា​ការ​ចែករំលែក​របស់​ស្រីៗ​យើង​ជុំវិញ​ការ​ស្លៀក​ពាក់។ អាន​ហើយ​យល់​យ៉ាង​ម៉េច​ដែរ?​ ដឹង​ឬ​នៅ​ថា​គួរ​ទៅ​ទិញ​នៅ​ទីណា? នៅ​អត្ថបទ​ក្រោយ កញ្ញា​នឹង​បង្ហាញ​បន្ត​អំពី​គន្លឹះផ្សេងទៀតក្នុង​ការ​ស្លៀកពាក់​។

អត្ថបទៈ May

អត្ថបទពេញនិយម