សម្រស់​កូន​ស្រី​ទាំង​៣​​របស់ ​រ៉ាំបូ ​ធ្វើ​ឱ្យ​រញ្ជួយ​កម្មវិធី Miss Golden Globes

  • 2017-01-09 04:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Sistine Stallone​ , Scarlet ​និង​ Sophia ​កូន​ស្រី​ទាំង​៣​របស់​កំពូល​តារា​ហូលីវូដ Sylvester Stallone ឬ រ៉ាំបូ បាន​ចូល​រួម​ក្នុង​កម្មវិធី Miss Golden Globes ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បង្ក​ជា​ភាព​ភ្ញាក់ផ្អើល​ជា​​ខ្លាំង ​ដោយសារ​តែ​រូប​សម្រស់​របស់​ពួកគេ។

បងប្អូន​ទាំង​៣​នាក់​នេះ ​ស្លៀក​សំលៀកបំពាក់​ឈុត​ខ្មៅ​ដូច​គ្នា ​ឈរ​អម​តារា​វ័យ ៧០ ឆ្នាំ ហើយ​ក៏​ត្រូវ​បាន​គេ​ចោមរោម​មើល​ច្រើន​ដែរ ​ក្រោយ​ពី​ពួកគេ​ខកខាន​ចូល​រួម​កម្មវិធី​ជាមួយ​គ្នា​មួយ​រយៈ​មក​នេះ។ ​កូន​ស្រី​របស់​អ្នក​ស្រី Jennifer Flavin ​នេះ មាន​ប្រជាប្រិយភាព​ខ្លាំង ដោយសារ​តែ​ពួកគេ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង។

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម