តោះ​ស្រី​ៗ រៀន​ប្រើ​ប្រដាប់​ពត់​រោម​ភ្នែក​ឲ្យ​បាន​ត្រឹមត្រូវ ជួយ​ឲ្យ​រោម​ភ្នែក​ ង ស្អាត និង​កុំ​ឲ្យ​ដាច់

  • 2016-12-26 04:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ស្ទើរតែ​គ្រប់រូប​ពិតជា​ចង់​បាន​រោម​ភ្នែក​ក្រាស ង ស្អាត។ អ្នក​ខ្លះ​បាន​ជ្រើសរើស​ឧបករណ៍​ពត់​រោមភ្នែក តែ​អ្នក​ខ្លះ​ព្រោះ​មិន​ចេះ​​ប្រើ បាន​ធ្វើឲ្យ​រោម​ភ្នែកដាច់ នៅ​សល់​​រឹតតែ​ស្ដើង​ទៅ និង​មិន​ស្រស់​ស្អាត​ដូច​គេ​ក៏​មាន។ វីដេអូ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពីរ​របៀប​ប្រើ​ប្រដាប់​ពត់​រោម​ភ្នែក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត៖

១.មុន​ពេល​ប្រើ​ប្រដាប់​ពត់​រោមភ្នែក អ្នក​ត្រូវ​សម្អាត​រោមភ្នែក​របស់​អ្នក​បាន​ល្អ​ជា​មុន​សិន។

២.បើក​ប្រដាប់​ពត់​រោមភ្នែក និង​ដាក់​រោមភ្នែក​លើ​ទៅ​ក្នុង​នោះ។

៣.គាប​ប្រដាប់​ពត់​រោមភ្នែក​ផ្អោប​នឹង​រោមភ្នែក​រយៈពេល ១០ នាទី។

៤.បើក​​ប្រដាប់​ពត់​រោមភ្នែក និង​យក​វា​ចេញ​ដោយ​ប្រុងប្រយ័ត្ន។

វិដេអូខាងក្រោម បង្រៀន​ដោយ​អ្នក​ជំនាញ​តុបតែង​មុខ៖

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម