ហេតុផល ៤ យ៉ាង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​​​ឈ្លក់​វង្វេង​លើ​​នារី​សក់​ខ្លី

  • 2016-12-06 02:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បុរស​ៗ​​ជាច្រើន​ចាប់អារម្មណ៍​លើ​មនុស្ស​ស្រី​ដែល​មាន​សក់​ខ្លី។ តើ​នារី​ៗ​សក់​ខ្លី​មាន​អ្វី​ពិសេស​ទៅ​បាន​ជា​ប្រុស​ៗ​ចូលចិត្ត​ខ្លាំង​ម្ល៉េះ?

១.ស្អាត​ប្លែក​ពី​គេ

បុរស​​ជាច្រើន​បាន​ឲ្យ​ដឹង​​ស្រដៀង​គ្នា​ថា នារី​​ពេល​​កាត់​សក់​ខ្លី​ប្រៀប​ដូចជា​មនុស្ស​ថ្មី​ម្នាក់ មាន​ភាព​ទាក់ទាញ ​ចេះ​លែង​ខ្លួន​ស្រស់​ស្អាត និង​មាន​ទម្រង់​មុខ​កាន់តែ​ស៊ិចស៊ី​ជាង​មុន។

២.មាន​ភាព​ជឿជាក់

ភាគច្រើន​​នារី​​កាត់​សក់​ខ្លី ​បញ្ជាក់​ថា​នាង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ខ្លាំង មិន​សូវ​ខ្មាសអៀន​ច្រើន និង​ហ៊ាន​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​មាន។

៣.មាន​ភាព​ទាក់ទាញ​ខ្លាំង

អ្នក​ដែល​និយម​ម៉ូដ​សក់​ខ្លី ច្រើន​តែ​ជា​មនុស្ស​ស្រី​ចូលចិត្ត​ភាព​ទាន់សម័យ លេង​ខ្លួន​ឡូយ​ឆាយ ដូច​នេះ​ហើយ​ពួក​គេ​អាច​ទាក់​ទាញ​ចំណាប់អារម្មណ៍​ពី​បុរស​​ៗ​បាន​យ៉ាង​ងាយ​ស្រួល​។

៤.មិន​ចេះ​សូញសាញ​ច្រើន

ស្រី​ៗ​ស្រលាញ់​សក់​វែង​ណាស់ ដូចនេះ​ទើប​អ្នក​ខ្លះ​សូញសាញ​មិន​ដាច់​ចិត្ត​កាត់​ខ្លី។ តែ​អ្នក​ដែល​កាត់​ខ្លី​ច្រើនតែ​មាន​គំនិត​សុទិដ្ឋិនិយម​មួយ​ថា សក់​គង់​តែ​ដុះ​វិញ​ពេល​ក្រោយ។ ចំណែក​ការ​សម្រេចចិត្ត​ចំពោះ​រឿង​អ្វី​ផ្សេង​ក៏​មិន​សូវ​ជា​សាំញ៉ាំ​ដែរ។

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម