ស្រី​ៗ​​ណាខ្លះ​ចង់​បាន​ត្រគាក​ធំ​ស្អាត សាក​វិធី​ងាយ​ៗ​រយៈពេល​មួយ​សប្ដាហ៍​នេះ

  • 2016-12-02 02:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​គ្រប់រូប​ប្រាកដជា​ចង់​បាន​ត្រគាក​សាយ ស្អាត ដូច​តារា​អញ្ចឹង រហូត​ធ្វើឲ្យ​អ្នក​ខ្លះ​ស្លៀក​ខោ​ប៉ូវ​ ដើម្បី​ឲ្យ​មើល​ទៅ​ធំ។ ប្រសិនបើ​មិន​​ចង់​​ស្លៀក​ពាក់​បំភាន់​ភ្នែក​គេ​ទៀតទេ​​សាក​ ៩ ​វិធី​​​នេះ៖

១.ខ្លាញ់​ត្រី

ខ្លាញ់​ត្រី​មាន​ឥទ្ធិពល​អស្ចារ្យ​ណាស់​ទៅ​លើ​សាច់ដុំ និង សុខភាព​ឆ្អឹង។ វា​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​ (omega fatty acids)​ ផង​ដែរ ក្នុង​ការ​ជួយ​បង្កើន​ទំហំ​ត្រគាក​របស់​អ្នក។ ដូចនេះ​គួរ​ញ៉ាំ​ត្រី​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ឲ្យ​បាន​ច្រើន។

២.ផ្លែ​ប័រ

ការ​ទទួល​ទាន​ផ្លែ​ប័រ ច្រើន​អាច​ជួយ​បង្កើន​ទំហំ​ត្រគាក​ឲ្យ​ធំ​ជាង​មុន មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​មាន​ផល​ល្អ​ចំពោះ​សុខភាព​ទៀត​ផង។

៣.នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​បំពង

ដើម្បី​ឲ្យ​សុបិន​ចង់បាន​ទំហំ​ផ្នែក​ខាងក្រោម​ធំ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នោះ​ គឺ​ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​អាហារ​បំពង។

៤.លំហាត់​ប្រាណ​ផ្នែក​ត្រគាក

ប្រសិនបើ​បាន​ធ្វើ​លំហាត់​ប្រាណ​ត្រគាក​ឲ្យ​ត្រឹមត្រូវ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​អ្នក​ប្រាកដ​ជា​សង្កេត​ឃើញ​ទំហំ​ត្រគាក​អ្នក​ធំ​ជាង​មុន។ (មើល​រូបភាព)

៥.យូហ្កា (Yoga)

ក្បាច់​យូហ្កា​ខ្លះ​វា​នឹង​ជួយ​រំញោច​សាច់ដុំ​ត្រង់​បរិវេណ​នោះ ហើយ​វា​ក៏​បាន​ជួយ​បង្កើន​អានុភាព​សាច់ដុំ​ឲ្យ​រីក​សាយ​បាន​ដែរ។

៦.ពាក់​ស្បែកជើងកែង

ការ​ពាក់​ស្បែកជើង​កែង​ខ្ពស់​ៗ​ក៏​អាច​ជួយ​ត្រគាក​ឲ្យ​ធំ​ជាង​មុន​បាន​ដែរ។ ដូចនេះ​សូម​ព្យាយាម​ពាក់​ស្បែកជើង​ប្រភេទ​នេះ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ​វា​នឹង​ធ្វើឲ្យ​សុបិន​របស់​អ្នក​ក្លាយ​ជា​ការពិត។

៧.លំហាត់​ប្រាណ​​ចំទើត​ជើង

ចំណុច​ល្អ​បំផុត​ដើម្បី​បាន​ត្រគាក​ស្អាត​ដូច​ពួក​តារា​ៗ គឺ​អនុវត្ត​​តាម​ការ​ហាត់ប្រាណ​ដ៏​សាមញ្ញ​មួយ​នេះ​ដោយ​ធ្វើ​វា​រៀងរាល់​ព្រឹក​ដោយ​ឈរ​ចំទើត​​ជើង។  (មើល​រូបភាព)

៨.ដើរ​ឲ្យ​បាន​ត្រឹមត្រូវ

កាយវិការ​ល្អ​​បំផុត​ដោយ​គ្រាន់តែ​ដើរ​ឲ្យ​បាន​ត្រឹមត្រូវ​ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដើម្បី​ធ្វើឲ្យ​ត្រគាក​ធំ​បាន​ដែរ។

៩.បន្ថយ​ទំហំ​ចង្កេះ

វិធី​ដ៏​ល្អ​បំផុត​មួយ​ទៀត​នោះ​បន្ថយ​ទំហំ​ចង្កេះ​ជា​មុន​សិន។ វិធី​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ជា​ស្វ័យប្រវត្តិ​តែម្ដង​ថា​អ្នក​មាន​ចង្កេះ​តូច​ត្រគាក​ធំ៕

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម