ឃើញមុខប៉ាម៉ាក់គេជំនាន់ដើមចង់សន្លប់ តារាជំនាន់នេះល្មមៗសុំខ្មាស
- 2020-04-14 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញមុខប៉ាម៉ាក់គេជំនាន់ដើមចង់សន្លប់ តារាជំនាន់នេះល្មមៗសុំខ្មាស
ទោះបីជាគ្មានជំនួយពីកម្មវិធីកាត់តរូបភាព ក៏ដូចជាការកែសម្ផស្សក៏ដោយ ក៏ប៉ុន្តែសម្រស់របស់ឪពុកម្ដាយអ្នកប្រើប្រាស់បណ្ដាញសង្គមនៅចិន នៅតែលេចធ្លោខ្លាំង មិនចាញ់តារាសិល្បៈប៉ុន្មាននោះទេ។
អាចនិយាយបានថា នៅសម័យបច្ចុប្បន្ន ចំនួនមនុស្សដែលមានសម្រស់លេចធ្លោគឺកើនឡើងគួរឲ្យកត់សម្គាល់ ត្បិតបច្ចេកវិទ្យាជឿនលឿន យើងអាចរកបានវិធីច្រើនដើម្បីជួយលើកតម្កើងសម្រស់ ដូចជាកម្មវិធីនានា កែសម្រួល ឬ edit ថែមពណ៌ និងពន្លឺជាដើម។
យ៉ាងណាក្ដី កាលពីម្ភៃ ទៅសាមសិបឆ្នាំមុន នៅពេលបច្ចេកវិទ្យាមិនទាន់អភិវឌ្ឍន៍ ហើយអ្វីៗនៅសាមញ្ញនោះ សម្រាប់មនុស្សម្នាក់ដែលមានសម្រស់លេចធ្លោ ស្អាតពីធម្មជាតិ គឺកម្រខ្លាំងណាស់។
និយាយបែបនេះ មិនមែនមានន័យថា ប៉ាម៉ាក់របស់ពួកយើងជំនាន់មុនមិនស្អាតនោះឡើយ។ ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្ដាញសង្គមចិន Duo Yin (Tik Tok) បានចែករំលេកពីកម្រងរូបភាព កាលនៅកម្លោះ ក្រមុំរបស់ឪពុកម្ដាយពួកគេ។ តាមនោះដែរ អាចនិយាយបានថា ទោះបីជារូបទាំងនេះបែបធម្មជាតិ គ្មានការជ្រៀតជ្រែកពីអ្វីក៏ដោយ ប៉ុន្តែទម្រង់មុខ និងរូបរាងរបស់ពួកគេអាចធ្វើឲ្យតារាសម័យនេះមួយចំនួនសុំខ្មាស ត្បិតស្រស់ស្អាត និងសង្ហារខ្លាំងពេក៕
នេះជាកម្រងរូបភាព ថតចេញពីរូបថតចាស់ៗដែលបានចែករំលែក រំលឹកពីសម្រស់ធម្មជាតិពីអតីតកាល៖