បើលែងស្រលាញ់គ្នាហើយ មិត្តភ័ក្ដិក៏មិនបាច់ធ្វើដែរ
- 2020-03-20 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើលែងស្រលាញ់គ្នាហើយ មិត្តភ័ក្ដិក៏មិនបាច់ធ្វើដែរ
មិនមែនអ្នករាល់គ្នាសុទ្ធតែអាចធ្វើជាមិត្តភ័ក្ដិក្រោយបែកគ្នានោះទេ។ ស្រលាញ់គឺជារឿងមួយ ពេលដាច់គ្នាធ្វើជាមិត្តភ័ក្ដិគឺជារឿងមួយផ្សេងទៀត។ លែងស្រលាញ់គ្នា ឬបែកគ្នាដោយមូលហេតុណាមួយគឺពិបាកមើលមុខគ្នាត្រង់ពេលជួបគ្នាណាស់ ព្រោះប្រាកដជាមួយមានម្នាក់ដែលស្អប់ម្នាក់ទៀតដោយប្រការណាមួយ ហើយនឹងមានមនុស្សម្នាក់ទៀតដែលមិនទាន់អស់អាល័យពីអ្នកចាស់។ បើមុខគ្នាមើលមិនត្រង់ផង បែកគ្នាហើយ មិត្តភ័ក្ដិក៏មិនបាច់ធ្វើដែរ។
ទេវតាពិតជាមិនតាមចិត្តមនុស្សមែន។ កាលពីមុន ពេលស្រលាញ់គ្នា មានអារម្មណ៍ថាអាចនឹងនៅជាមួយគ្នាគ្មានពេលបែក តែដល់ពេលដាច់គ្នាហើយ ដើរចេញទៅដូចជាមនុស្សមិនស្គាល់គ្នា ដើរកាត់គ្នាដូចមនុស្សមកពីភព២ផ្សេងគ្នា។ បែកគ្នាអាចនៅធ្វើជាមិត្តភ័ក្ដិបាន តែករណីនេះមានតិចបំផុត។ នៅពេលដែលមនោសញ្ចេតនាលែងដូចដើម ហាក់ដូចអ្វីៗទាំងអស់គឺដួលរលំគ្មានសល់អ្វីទាំងអស់។
នៅលើផ្លូវអ៊ូអរ បើសិនជាអចេតនាជួបមុខគ្នា សូមបញ្ចេញស្នាមញញឹមមួយ ហើយដើរកាត់ទៅ។ ផែនដីតាំងពីដើមឡើយគឺមានរាងមូល ដើរទៅហើយប្រាកដជាមានដើរមកវិញ។ គង់មានថ្ងៃយើងនឹងជួបគ្នាជាមិនខាន។ អ្វីដែលហួសហើយ ឲ្យវាទៅចុះ អ្វីដែលមិនមែនជារបស់យើង ជារៀងរហូតវានឹងមិនមែនជារបស់យើង។
អោយធ្វើជាមិត្តភ័ក្ដិយ៉ាងម៉េច បើកំឡុងពេលស្រលាញ់គ្នា រាល់ចរិតអាក្រក់របស់គ្នាសុទ្ធតែដឹងអស់ហើយ។ អ្វីៗដែលបង្ហាញមុនពេលស្រលាញ់គ្នាជាផ្លូវការ គ្រាន់តែល្បែងឆ្ពិនភ្នែកទាំងអស់។
មិនបាច់កុហកខ្លួនឯងថារឹងមាំក្រោយបែកគ្នានោះឡើយ នៅក្មេងឈឺចាប់ និងយំឲ្យអស់ចិត្តទៅ។ គ្រាន់តែថាកុំបង្ខំចិត្តធ្វើមិត្តភ័ក្ដិនឹងគ្នាពេលដែលចិត្តមិនចង់នោះ៕