ទិញអង្ករល្អប្រើហើយ មកដឹងរបៀបថែរក្សាគុណភាពឲ្យឆ្ងាញ់បានយូរ​

  • 2020-03-19 08:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​រក្សា​ទុក​អាហារ​ចាំបាច់​ក្នុង​ផ្ទះ​ ជា​វិធី​សាស្ត្រ​មួយ​ដែល​ស្ត្រី​មេផ្ទះ​​​គ្រប់​រូប​មិន​ដែល​មើល​រំលង ជា​ពិសេស​គឺ​ការ​រក្សា​ទុក​អង្ករ​ក្នុង​ផ្ទះ​ជា​ប្រចាំ​​។ ​ព្រោះ​វា​ជា​ការ​ការពារ​រឿង​ចៃដន្យ​ណា​មួយ​កើត​ឡើង​ ជាក់​ស្ដែង​ដូច​ជា​ ការ​ផ្ទុះ​វីរុស​កូវីដ-១៩ ដែល​មនុស្ស​ម្នា​ទាំង​អស់​ត្រូវ​​ ប្រុងប្រយ័ត្ន​​ចំពោះ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ ទៅ​កាន់​កន្លែង​ប្រជុំ​ជន​ ទៅ​ផ្សារ​ទិញ​ទំនិញ​ជាដើម​។

ចង់បានអង្ករ ផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ ដឹកជូនដោយឥតគិតថ្លៃ ចុចទិញទីនេះ!

​ប៉ុន្តែ​បញ្ហា​មួយ​ចំនួន​​ នៅ​ពេល​ដែល​អ្នក​ទិញ​អង្ករ​ច្រើន​ហួស​​មក​ស្តុក​ទុក​​ តែ​មិន​ដឹង​ពី​វិធី​រក្សា​គុណភាព​​ ឬ​ក៏​ខូច​គុណ​ភាព​មុន​កំណត់​នោះ​​ នឹង​ធ្វើ​ឲ្យ​អ្នក​ខាត​ថវិកា​ផង​ដែរ។ ​ឥឡូវ​នេះ​ យើង​មក​ដឹង​ពី​របៀប​ទុក​ដាក់​អង្ករ​ត្រឹមត្រូវ​ អាច​រក្សា​គុណភាព​ឆ្ងាញ់​បាន​យូរ​ទាំង​អស់​គ្នា។ ​​​​

​​​​​១. ធុង​ ឬ​ប្រអប់​ដាក់​អង្ករ

​ត្រូវ​ប្រាកដ​ថា​ របស់​ដែល​យើង​យក​​ដាក់​អង្ករ​គឺ​ ស្អាត​ និង​ស្ងួត​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​អង្ករ​ មាន​ក្លិន​មិន​ល្អ​ ផ្អួ​ ​ដុះ​ផ្សិត​ ដោយ​សារ​សំណើម​ ឬ​ញើស​ក្នុង​ធុង​ ឬ​ប្រអប់​។​ ប្រសិន​បើ​ទិញ​ធុង​ ឬ​ប្រអប់​ជ័រ​ (បាស្ទិក) ​ដាក់​អង្ករ គួរ​មើល​គុណភាព​ជ័រ​ ព្រោះ​ជ័រ​ខ្លះ​មាន​ក្លិន​ហ៊ុប​​ អាច​ធ្វើ​ឲ្យ​អង្ករ​ជាប់​ក្លិន​ជ័រ​​ ពេល​យក​អង្ករ​ដាំ​បាយ​​។ ដូច​នេះ​ ជា​ជម្រើស​ល្អ​ គួរ​ជ្រើស​រើស​ប្លាស្ទិក​ដែល​មាន​គុណភាព​​ គ្មាន​ក្លិន​ ជាប់​ធន់​បាន​យូរ។

២. គុណភាព​អង្ករ​

​អង្ករ​លក់​នៅ​លើ​ទីផ្សារ​មាន​ច្រើន​សណ្ឋាន​ ច្រើន​គុណភាព​ដែល​វា​មាន​តម្លៃ​ខុសគ្នា​ទៅតាម​នោះ​ផង​ដែរ។ ប៉ុន្តែ​គុណភាព​ល្អ​ឬ​អត់​ យើង​មិន​អាច​ដឹង​ភ្លាម​ៗ​នោះ​ទេ ដរាប​យើង​បាន​យក​វា​ទៅ​ដាំបាយ​ញ៉ាំ​​សិន​ ឬ​មួយ​យក​ទៅ​សួរ​អ្នក​ជំនាញ​អង្ករ​។ ទាំង​អស់​នេះ សុទ្ធ​តែ​ធ្វើ​អ្នក​ទិញ​ព្រួយបារម្ភ​ ហើយ​​មិន​ចង់​​ចំណាយ​ពេល​វេលា​យូរ​លើ​រឿង​​សាំញ៉ាំ​អស់​នេះ​ឡើយ​។

៣. ​សីតុណ្ហភាព​

​សីតុណ្ហភាព​ដែល​រក្សា​ទុក​អង្ករ​បាន​ល្អ​បំផុត​គឺ​​នៅ​ ៤០°F  ប្រហែល​ជិត ៥អង្សារសេ ដែល​វា​អាច​រក្សា​ទុក​អង្ករ​មិន​ទាន់​ដាំ​បាន​យូរ​រហូត​ដល់​ ២៥ ទៅ ៣០ឆ្នាំ​ និង​ត្រឹម ​២០ អង្សារសេ​ចុះ​ អាច​រក្សា​ទុក​ដល់​ ១០​ឆ្នាំ​ ។ ដោយ​ឡែក​​​ទីតាំង​រក្សា​ទុក​ ត្រូវ​តែ​​ស្អាត​ គ្មាន​សំណើម​ញើស ​មាន​ផ្ទៃ​រាប​ ​ហើយ​ធុង ​ឬ​ប្រអប់​ដាក់​អង្ករ​កុំពេញ​ពេក​ដើម្បី​ឲ្យ​អង្ករ​មានខ្យល់​ចេញ​ចូល។ ​​​​

ចង់បាន អង្ករ ផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ ដឹកជូនដោយឥតគិតថ្លៃ ចុច ទិញទីនេះ ឬ ទូរសព្ទមក 010717206 / 017717206​

ប្រភព៖ basicfoodprepper ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម