រៀន​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ ពេល​ជួប​រឿង​ខក​ចិត្ត​ក្នុង​ជីវិតតាម​គន្លឹះងាយៗទាំង​នេះ

  • 2020-03-05 09:00:00
  • ចំនួនមតិ 40 | ចំនួនចែករំលែក 402

រឿង​ខក​ចិត្ត​ក្នុង​ជីវិត​នេះ​អ្នក​ណា​ក៏​ជួប​ដែរ គ្រាន់​តែ​តិច ហើយ​ច្រើន យូរ​និង​ឆាប់​តែ​ប៉ុណ្ណោះ។ ជាការពិត​ពេល​ជួបរឿង​មិន​សមបំណង​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ហត់នឿយ អស់កម្លាំង មិន​ចង់​បន្តទៅ​មុខ​ទៀត​ទេ តែ​បើ​អ្នក​មិន​បន្ត​ជោគជ័យ​នោះ​នឹង​ក្លាយ​ជា​របស់​អ្នក​ផ្សេង។ ខាងក្រោម​នេះ​គឺ​ជា​គន្លឺះ​ខ្លះៗដើម្បី​ជួយ​ឲ្យ​អ្នក​រឹង​មាំ​ឡើងវិញ​ពេល​ជួយ​បញ្ហា​ក្នុង​ជីវិត ៖

១. ប្រាប់​ខ្លួន​ឯង​ថា​វា​ទើប​តែ​ជា​ការខកចិត្ត​តូច​មួយ​ប៉ុណ្ណោះ

ពេល​មាន​បញ្ហា​អ្នក​គួរ​តែ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា​វា​ទើប​តែ​ជា​ការ​ខក​ចិត្ត​ម្ដង​ប៉ុណ្ណោះ ហើយ​បើ​យើង​ចុះចាញ់​ប៉ុណ្ណឺង​នោះ​យើង​ពិត​ជា​អន់​ពេក​ហើយ។ មនុស្ស​ជោគជ័​យគេ​មាន​ឧបសគ្គ​ខ្លាំង​ជាង​នេះ​ទៀត តែ​គេ​នៅ​តែ​ឆ្លង​កាត់​បាន ដូច្នេះ​យើង​ក៏​ឆ្លង​បាន​ដូចគ្នា។

រូបតំណាង

២. បើ​យើង​រត់ចោល​បញ្ហា មិន​យូរ​តែ​វា​នឹង​មក​លង​យើង​រាលថ្ងៃ

ទោះ​យើង​រត់​ទៅ​ដល់​ទីណា​ក៏​មិន​អាច​ស្ងប់ចិត្ត​បាន​ដែរ​បើ​យើង​មិន​បាន​ដោះស្រាយ​វា​ឲ្យ​ហើយ។ យើង​មិន​អាច​ចេះ​តែ​រត់​គេច​ពី​បញ្ហា​នោះ​ទេ យើង​ត្រូវ​តែ​ប្រឈម​មុខ​ជាមួយ​វា បើ​មិន​ដូច្នេះ​ទេ វា​នៅ​តែ​បង្ហាញ​ខ្លួន​ឲ្យ​យើង​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត។

៣. ត្រូវ​ចាំ​ថា​រឿង​អ្វី​ក៏​មាន​ដំណោះ​ស្រាយ​ដែរ

ដែលលឺពាក្យ​ថា«ទេវតា​មិន​បិទផ្លូវ​មនុស្ស​ទេ»អត់? វា​ជា​ការ​ពិត​ឲ្យ​តែ​អ្នក​ប្រឹង​ប្រែង​ដោះស្រាយ​ បញ្ហា​ទាំង​អស់​នោះ​នឹង​ល្អ​ប្រសើរ។ ទោះ​អ្នក​ជួប​ឧបសគ្គ​អ្វី​ក៏​ដោយ ត្រូវ​គិត​ថា​មិន​អស់​ផ្លូវ​ដើរ​នោះ​ទេ ឲ្យ​តែ​យើង​មិន​ចុះចាញ់ ហើយ​ព្យាយាម​ជម្នះ​វា។

៤. កែលម្អ និងពង្រឹង​អ្វី​ដែល​យើង​នៅ​ខ្វះ​ខាត

បើ​ការងារ​នោះ​មិន​ទាន់​ជោគជ័យ ត្រូវ​យក​វា​មក​គិត​ឡើង​វិញ​ថា​ហេតុ​អី​យើង​មិន​ជោគជ័យ? ត្រូវ​រក​ចំណុច​ដែល​អ្នក​នៅ​ខ្វះ​ខាត​ឲ្យ​ឃើញ រួច​ចាប់​ផ្ដើម​ពង្រឹង​ចំណុច​នោះ​ឲ្យ​បាន​សិន ។

រូបតំណាង

៥. ត្រូវ​មាន​ការ​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង

ការ​អត់​ធ្មត់​គឺ​ជា​គន្លឹះ​ដែល​នាំ​យើង​ទៅ​កាន់​ភាព​ជោគជ័យ ហើយ​ការ​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង​គឺ​សំខាន់​ណាស់ បើ​អ្នក​មិន​អាច​មាន​ចំពោះ​ខ្លួន​ឯង​ផង តើ​អាច​មាន​ចំពោះ​អ្នក​ដទៃ ឬ ការងារ​ដែល​យើង​ធ្វើ​ម៉េច​នឹង​កើត។

៦. ត្រូវ​មាន​មោទនភាព​ចំពោះ​រឿង​តូច​ៗ​ដែល​យើង​សម្រេច​បាន

មិន​ចាំ​បាច់​ទាល់​តែ​ការងារ​ធំ ឬ អស្ចារ្យ​ប៉ុណ្ណា​ទេ ទោះ​ការ​ងារ​តូច​ៗ​ក៏​អ្នក​ត្រូវ​មាន​មោទនភាព​លើ​ខ្លួន​ឯង​ដែរ ព្រោះ​នេះ​ជា​អ្វី​ដែល​យើង​ធ្វើ​ដោយ​កម្លាំង​ញើស​ឈាម​របស់​យើង។

៧. ត្រូវ​ចាំ​ថា​មិន​មែន​មាន​តែ​យើង​នោះ​ទេ​ដែល​ឈឺចាប់

មាន​មនុស្ស​ច្រើន​ណាស់​ដែល​ជួប​រឿង​ខក​ចិត្ត មិន​មែន​មាន​តែ​អ្នក​ទេ។ គ្មាន​បុគ្គល​ជោគជ័យ​ណា មិន​ធ្លាប់​ជួប​រឿង​ឈឺចាប់ មិន​សប្បាយ​ចិត្ត និង បរាជ័យ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ក្រោកឈរ​បន្ត​ក្ដី​សុបិន​ទៅ​មុខ​ទៀត បើ​យើង​ដួល​ហើយ​មិន​ងើប​នោះ​យើង​នឹង​គ្មាន​ថ្ងៃ​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ។

រូបតំណាង

អ្នក​ណា​ក៏​មាន​រឿង​បែប​នេះ​ដែរ តែ​អ្វី​ដែល​សំខាន់​គេ​រឹងមាំ​ក្នុង​ការ​ទទួល​យក​វា​មក​ដោះស្រាយ ហើយ​បន្ត​ក្ដី​សង្ឃឹម​គេ​ទៅ​មុខ​ទៀត៕

ចុចអាន៖មាន​អារម្មណ៍​ថា​ខ្ជិល​ខ្លាំង មិន​ចង់​ធ្វើ​អី​ទាំង​អស់ វិធី​នេះ​អាច​ជួយ​បាន

ប្រភព៖ lifehack ប្រែសម្រួល៖ ផេង ផលធិតា