ស៊ូមានឈ្មោះជា "នារីបេះដូងដែក" ក៏មិនរាប់អានមនុស្សប្រុស ៤ ប្រភេទនេះដែរ!
- 2020-03-04 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូមានឈ្មោះជា "នារីបេះដូងដែក" ក៏មិនរាប់អានមនុស្សប្រុស ៤ ប្រភេទនេះដែរ!
និយាយពីរឿងនៅម្នាក់ឯងនោះគឺទម្លាប់ទៅហើយសម្រាប់នារីមួយចំនួន ព្រោះពួកគេមិនទាន់រកឃើញមនុស្សប្រុសដែលខ្លួនពេញចិត្តនៅឡើយ។ អ្នកខ្លះវិញ នៅម្នាក់ឯងរហូតដល់ថ្នាក់គ្រប់គ្នាហៅថា "នារីបេះដូងដែក” ទៅហើយ។ យ៉ាងណាមិញ ពួកគេមិនមែនមិនចង់មានដៃគូស្នេហាដូចគេឯងនោះទេ គឺគ្រាន់តែក្នុងចិត្តពួកគេមានស្តង់ដារមនុស្សប្រុសដែលខ្លួនពេញចិត្តរួចជាស្រេច ដូច្នេះនៅពេលដែលគេមិនទាន់បានជួបមនុស្សប្រុសដែលគេរំពឹងទុកទេ គឺសុខចិត្តនៅម្នាក់ឯងតែម្តង។ ជាជម្រើសមួយដ៏ល្អមួយដែររបស់មិត្តនារី ព្រោះថាការដែលនៅម្នាក់ឯងក៏ប្រសើរជាងរស់នៅជាមួយមនុស្ស ៤ ប្រភេទនេះដែរ៖
១. មនុស្សប្រមឹក
មនុស្សប្រុសតែងចេះផឹកសុរាជារឿងធម្មតា តែបើផឹកជ្រុលហួសហេតុក៏មិនល្អប៉ុន្មានដែរ។ នារីណាក៏មិនចង់ជួបដែរនូវប្រភេទមនុស្សប្រុសដែលចេញទៅក្រៅបាត់ពីផ្ទះរាល់យប់ មិនដែលខ្វល់ពីគ្រួសារខ្លួននោះ។ បុរសបែបនេះតែងជួបជុំតែជាមួយមិត្តភក្តិ ហើយយប់ជ្រៅទើបឃើញមុខចូលផ្ទះ ទាំងស្រវឹងជោកជាំតែម្តង។
២. មនុស្សសាវ៉ា
ចិត្តសាវ៉ារបស់មនុស្សប្រុសក៏ជាមូលហេតុចម្បងមួយដែលធ្វើឱ្យនារីខ្លាចរអានឹងរឿងស្នេហាដែរ។ អ្នកណាក៏មិនចង់ជួបដែររឿងមនុស្សប្រុសដែលអាងរូបរាង មុខមាត់ និង លុកកាក់ ហើយធ្វើបាបចិត្តស្រីៗរាប់ភ្លេចនោះ។ បើបុរសចាប់ផ្តើមលេចចេញចរិតបែបនេះ គ្មាននារីណាទ្រាំស្មោះស្ម័គ្រនឹងខ្លួនទេ ព្រោះថាបុរសប្រភេទគឺ ឃើញម្នាក់ស្រឡាញ់ម្នាក់ ហើយអាចឈានដល់ការក្បត់ដៃគូរបស់ខ្លួនទៀតក៏មាន។
៣. មនុស្សគ្មានភាពច្បាស់លាស់
ប្រភេទបុរសដែលនារីមិនចង់រាប់អានមួយទៀតនោះគឺ បុរសដែលមិនច្បាស់លាស់នឹងនាង។ ពួកគេច្រើននិយាយពាក្យស្រឡាញ់បានតែមាត់ ឯទង្វើវិញគឺផ្ទុយស្រឡះ។ បុរសបែបនេះគឺគ្មានភាពច្បាស់លាស់ជាមួយចិត្តខ្លួនឯងទេ ម្តងក៏ធ្វើដូចស្រឡាញ់ខ្លាំង ម្តងក៏ធ្វើដូចនាងគ្មានន័យអ្វីសម្រាប់ខ្លួន។ បើចំណាយពេលទៅរាប់អានមនុស្សប្រុសបែបនេះ នារីសុខចិត្តនៅម្នាក់ឯងវិញ។
៤. មនុស្សចូលចិត្តបង្គាប់បញ្ជា
ចុងក្រោយនេះ គឺបុរសពូកែបង្គាប់បញ្ជាហើយចង់ឱ្យដៃគូរបស់ខ្លួនធ្វើតាមអ្វីដែលខ្លួនចង់បានជានិច្ច។ សម្រាប់នារីដែលមានភាពឯករាជ្យ មិនចូលចិត្តបុរសប្រភេទនេះឡើយ ព្រោះពួកគេត្រូវការសិទ្ធសេរីភាពផ្ទាល់ខ្លួន ពោលគឺមិនចង់ស្ថិតនៅក្រោមការបង្គាប់បញ្ជាអ្នកណាឡើយ ជាពិសេសក្នុងរឿងស្នេហា។ ពួកគេយល់ថា បើមនុស្សពីរអ្នកស្រឡាញ់ និង ទុកចិត្តគ្នាពិតប្រាកដ ពួកគេនឹងផ្តល់នូវពេលវេលា និង សេរីភាពឱ្យគ្នាយ៉ាងពេញលេញជាមិនខាន៕
ចុចអានបន្ត៖ មនុស្សប្រុសបើមាន៨ចំណុចនេះ ចាត់ទុកថាគ្រប់គ្រាន់សម្រាប់មនុស្សស្រីហើយ