កំពុង​ផ្សាយ​ផ្ទាល់​ទូរទស្សន៍ ពិធីការិនី​ស្រាប់​តែ​លោតកន្ត្រាក់​ពេល​ដឹង​ថា​ខ្លួន​ជា​អ្នក​ត្រូវ​ឆ្នោត

  • 2019-12-26 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធីការិនី​មក​ពី​អេស្ប៉ាញ​ម្នាក់​បាន​​ទប់​អារម្មណ៍​ខ្លួន​ឯង​មិន​បាន នៅ​ពេល​កំពុង​ប្រកាស​លទ្ធផល​ឆ្នោត ហើយ​អ្នក​ដែល​ត្រូវ​ឆ្នោត​គឺ​ខ្លួន​ឯង​ផ្ទាល់។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​មុន​នេះ នាង Natalie Escudero បាន​ធ្វើ​ជា​ពិធីការិនី​ប្រកាស​លទ្ធផល​ឆ្នោត​ដ៏​ធំ​មួយ សម្រាប់​រដូវ​បុណ្យ​ណូអែល នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ ខណៈ​ពេល​កំពុង​ប្រកាស​ពី​លទ្ធផល​នេះ នារី​វ័យ​៣០​ឆ្នាំ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​នាង​នៅ​សុខ​ៗ​ក៏​ស្រែក​ហ៊ោរ​កញ្ជ្រៀវ លោត​កន្ត្រាក់​តែ​ម្ដង។

តាម​នោះ​ដែរ បន្ទាប់​ពី​ប្រកាស​រង្វាន់​ឆ្នោត​លេខ​១​រួវ អ្នក​ដែល​ឈ្នះ​ឆ្នោត​រង្វាន់​លេខ​២​ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ពិធីការិនី​នេះ​ឡើយ។ ក្រោយ​ពេល​ដឹង​ថា​ខ្លួន​ឈ្នះ​រង្វាន់​ធំ​នេះ​រួច នារី​រូប​នេះ​ក៏​ទប់​ចិត្ត​មិន​បាន​ហើយ​និយាយ​ថា៖ ថ្ងៃ​ស្អែក​ចែ​នឹង​ឈប់​ធ្វើ​ការ ហាហា។ មិន​ដឹង​ជា​ពេល​ឮដូច​នេះ ប៉ុស្តិ៍​ទូរទស្សន៍​របស់ Natalie រអៀស​ចិត្ត​ឬ​អត់​ទេ តែ​ហាក់​ដូច​នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ពេល​និយាយ​បែប​នេះ។

យោង​តាម​បណ្ដាញ​ព័ត៌មាន​ Fox News ឆ្នោត​រដូវ​បុណ្យណូអែលនៅ​ប្រទេស​អេស្ប៉ាញ​គឺ​តែង​មាន​ចំនួន​ទឹក​ប្រាក់​ខ្ពស់​ជាង​ធម្មតា​​ ដោយ​រង្វាន់​ដែល​ពិធីការិនី​ទទួល​បាន​គឺ​ប្រមាណ​៤៣​ម៉ឺន​ដុល្លារ៕

ចុចអានបន្ត៖ តើតារា K-pop ណាខ្លះ មានកិត្តិយសបានជួបសំណេះសំណាលនិងធ្វើការជាមួយប្រធានាធិបតីកូរ៉េ?

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម