៥ ចំណុចស្វាមីភរិយា ត្រូវពិភាក្សាមុនរៀបការ បើមិនចង់ស្ដាយក្រោយពេលចប់ពិធី
- 2019-12-16 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ចំណុចស្វាមីភរិយា ត្រូវពិភាក្សាមុនរៀបការ បើមិនចង់ស្ដាយក្រោយពេលចប់ពិធី
ចង់បានជីវិតមានសុភមង្គលក្រោយរៀបការ ប្ដីប្រពន្ធត្រូវចេះពិភាក្សាគ្នាមុនពេលរៀបចំពិធីសិន ហើយ ៥ រឿងខាងក្រោមជាបញ្ហាត្រូវលើកយកមកពិគ្រោះ និងសម្រេចចិត្តឲ្យហើយ។
**១.តើគួររស់នៅជាមួយឪពុកម្ដាយក្មេក ឬយ៉ាងណា?**
ការសន្ទនាទាក់ទងនឹងឪពុកម្ដាយមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែអ្នកទាំងពីរចាំបាច់ណាស់ត្រូវនិយាយគ្នា។ មុននឹងសម្រេចចិត្តរៀបការសូមនិយាយជាមួយដៃគូរបស់អ្នកអំពីគ្រប់យ៉ាងទាក់ទងនឹងបញ្ហាគ្រួសារ ជាពិសេសការរស់នៅក្រោយរៀបការ។
២.ហិរញ្ញវត្ថុ
សម្រាប់គូស្វាមីភរិយាដែលមានភាពខុសគ្នារវាងប្រាក់ចំណូលត្រូវនិយាយអំពីរឿងនេះឲ្យបានច្បាស់ និងត្រូវបែងចែកប្រាក់ខែជាផ្នែកសំខាន់ៗ ដើម្បីទប់ទល់ជីវភាពក្រោយរស់នៅជាមួយគ្នា។
៣.គោលដៅអាជីពទៅថ្ងៃមុខ
នេះជារឿងសំខាន់ដែលត្រូវពិភាក្សាម្ដងហើយម្ដងទៀត។ គូខ្លះគេនិយាយគ្នាពីបញ្ហាការងារក្រោយពេលរៀបការថានៅបន្ត ឬផ្លាស់ប្ដូរការងារថ្មី ដើម្បីទទួលបានប្រាក់កម្រៃកាន់តែច្រើនទុកទំនុកបម្រុងគ្រួសារ។ ឯអ្នកខ្លះទៀតគេពិគ្រោះរឿងមករកស៊ីវិញ។
៤.កូន
ក្រោយរៀបការប្ដីប្រពន្ធតែងចង់បានកូនចៅ តែបញ្ហានេះត្រូវលើកមកនិយាយមុនរៀបការ។ អ្នកទាំងពីរត្រូវមានគម្រោងពីការយកកូន និងរបៀបចិញ្ចឹមពួកគេផងដែរ។
៥.សាសនា
ប្រធានបទដ៏ទាក់ទាញមួយទៀត សម្រាប់អ្នកមានគូស្នេហ៍ជាជនជាតិបរទេស ព្រោះនេះក៏ជាបញ្ហាសំខាន់សម្រាប់ប្ដីប្រពន្ធផងដែរ៕
ចុចអាន៖ប្រុសៗ មើលមនុស្សស្រីយកជាគូអនាគតផ្តោតលើ៧ចំណុចនេះ