ប្រុស​ៗ មើល​​​មនុស្ស​ស្រី​យក​ជា​គូ​អនាគត​ផ្តោត​លើ​៧​ចំណុច​នេះ​

  • 2018-02-02 04:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួល​ស្គាល់​ថា មនុស្ស​ស្រី​ម្នាក់​ៗ​​ភាព​ទាក់​ទាញ​ខុស​ៗគ្នា! ទំាង​សម្រស់ សម្បុរ​ស្បែក​សំឡេង​ចចារ ភាព​ទាក់​ទាញ​ក្នុង​អាកប្បកិរិយា​របស់​នាង។ប៉ុន្តែ​ធ្លាប់​ឮ​ពាក្យ​មួយ​អត់​? សម្រស់​ធ្វើ​ឱ្យ​ចាប់​អារម្មណ៍​ភ្លាម តែ​ចំណុច​ពិសេស​ៗ​ធ្វើ​ឱ្យ​ប្រុសៗ​ទៅ​វិញ​ដេក​គិត ​ចង់​បាន​គាត់​មក​ជា​គូ​អនាគត​គឺ​លើ​ចំណុច​៧​យ៉ាង​នេះ​ទៅ​វិញ​ទេ។

១-មាន​ទំនុក​ចិត្ត

មនុស្ស​ប្រុស​ស្ទើរ​តែ​ទាំង​អស់​ចូលចិត្ត​ ចង់​ដឹង​ ចង់​និយាយ​រក​​ ចង់​មើល​ ចង់​ទាក់​ទង​ជាមួយ​នារី​ណា​ដែល​មាន​ទំនុក​ចិត្ត។ អូ​កុំ​យល់​ខុស​ណា! កុំ​យល់​ខុស​ថា​ទំនុក​ចិត្ត​កើត​ឡើង​ពី​ចរិត​ឆ្មើង​កន្ទ្រើង​ណា៎! ដែល​ឮ​ពាក្យ​ថា​ទំនុកចិត្ត​តែង​ឱ្យ​យើង​ក្លាយ​ជា​មនុស្ស​គួរ​ឱ្យ​ស្រលាញ់​ដែរ​អត់?

​អាថ៌កំបាំង​នៃ​ការ​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​គឺ មនុស្ស​ស្រី​មាន​ទំនុក​ចិត្ត​ជា​ប្រភេទ​មនុស្ស​មិន​ចេះ​ច្រណែន​អ្នក​ណា​ងាយៗ។ គាត់​តែង​​មាន​មិត្ត គាត់​តែង​ជួយ​គេ គាត់​ចេះ​អត់ឱន ចេះ​យោគយល់ ​ចេះ​ចែក​រំលែក គាត់​មិន​ខ្លាច​អ្នក​ណា​ឡូយ​ជាង ហើយ​ពិសេស​មួយ​ទៀត គាត់​ទុក​ចិត្ត​ខ្លួន​ឯង អ៊ីចឹង​ហើយ​ គាត់​មាន​រឿង​អី​ដែល​ទៅ​តុប​តែង​មុខ​ឡើង​ដូច​ហ៊ី អស់​ក្រែម​ម្សៅ​សន្ធឹក​សន្ធាប់​នោះ?

២-សម្តី​គួរ​ឱ្យ​ស្រលាញ់

ការ​និយាយ​សំខាន់​ណាស់ អាច​ឱ្យ​មនុស្ស​ប្រុស​ដឹង​ពី​សន្តាន​របស់​យើង​បាន​។ ប្រុស​ៗ​គេ​មិន​ល្ងង់​ទេ។ គេ​ឈ្លក់​សម្តី​ទន់​ៗ ផ្អែមៗ តែ​គេ​ដឹង​ថា សម្តី​ណា​មួយ​ពិត ណា​មួយ​បោក​​​ប៉ុន្តែ​ប្រុសៗ​ពូកែ​ណាស់​អា​រុញ​ទុក​បណ្តោយ​ទឹក​ធ្វើ​មិន​ដឹង គ្រាន់​តែ​គេ​មិន​ចង់​បាន​យើង​មក​ជា​ភរិយា​ទេ​។

៣-សម្ភារៈ​​ក្រៅ​ខ្លួន​

​ពិត​ណាស់​មនុស្ស​ប្រុស​ចូល​ចិត្ត​ចំណាយ​លុយ​ទៅ​លើ​មនុស្ស​ដែល​គេ​ស្រលាញ់ ​តែ​សូម​ចាំ​ពាក្យ​មួយ​ឃ្លា​ថា​ មនុស្ស​ប្រុស​នឹង​ឱ្យ​អ្វី​គ្រប់​យ៉ាង​ទៅ​កាន់​នារី​ណា​ម្នាក់​ដែល​គេ​ជឿ​ថា​ នាង​ស្រលាញ់​គេ​ដោយ​បេះដូង ស្រលាញ់​គេ​ជា​គេ មិន​មែន​ស្រលាញ់​លុយ​របស់​គេ។

៤-ចិត្ត​ទូលាយ

គេ​មិន​មែន​ឱ្យ​យើង​បើក​ចិត្ត​ឱ្យ​គេ​នាំ​ស្រី​ឡើង​ផ្ទះ​ទេ ​ប៉ុន្តែ​គេ​ចាត់​ទុក​យើង​ជា​មនុស្ស​ស្រី​ចិត្ត​ទូលាយ​អ្នក​ណាៗ​ក៏​ដណ្តើម​គ្នា​ចង់​បាន នោះ​គឺ ទី​១ មិន​ជជីក​ឫសគល់​អតីតកាល​របស់​គេ ទី​២​មិន​និយាយ​ដដែល​ៗ​រឿង​សង្សារ​ចាស់ ឬ​អ្នក​ដែល​ធ្លាប់​លួច​ស្រលាញ់​គេ ទី​៣​មិន​ងាយ​ប្រចណ្ឌ​ផ្តេសផ្តាស មិន​ងាយ​ខឹង​គ្នា​រឿង​អត់​ប្រយោជន៍ ទី​៤ ឃើញ​អ្វី​គិត​ឱ្យ​ច្បាស់​មុន​ពេល​វិនិច្ឆ័យ

៥-មាន​ចំណេះ

អ្នក​ណា​មិន​ចង់​បាន​ប្រពន្ធ​ជា​អ្នក​ចេះ​ដឹង​ទៅ​អប់រំ​កូន​ៗ​របស់​គេនោះ​?

អ្នក​ណា​មិន​ចង់​បាន​ប្រពន្ធ​ដែល​ចូល​ទៅ​ក្នុង​សង្គម​លើក​មុខ​មាត់​ប្តី?

អ្នក​ណា​មិន​ចង់​បាន​ប្រពន្ធ​ជា​ទី​ប្រឹក្សា​ជ្រោម​ជ្រែង​ប្តី?

​អ៊ីចឹង​ត្រូវ​ចាំ ចំណេះ​ជា​អាវុធ កាប់​ឆ្ការ​សុភមង្គល​គ្រួសារ ភាព​ល្ងឹតល្ងង់ នាំ​មក​នូវ​មានះ​ ហើយ​ភាព​មានះ​នាំ​មក​នូវ​ជម្លោះ ទី​ណា​មាន​ជម្លោះ ទី​នោះ​គ្មាន​ទេ​សុភមង្គល។

៦-ការ​តុបតែង

កុំ​គិត​ថា មនុស្ស​ប្រុស​មិន​ចាប់​អារម្មណ៍​រឿង​ល្អិត​ថា កាល​ជួប​ដំបូង​ពាក់​អាវ​ពណ៌​អី? ហើយ​ស្បែក​ជើង​អី សក់​បែប​ម៉េច? គេ​អាច​ថា​មិន​ចាប់អារម្មណ៍​អ្នក​ផ្សេង តែ​យើង​ជា​មនុស្ស​ដែល​គេ​ស្រលាញ់ យើង​ត្រូវ​តែ​មានលក្ខណៈ​ពិសេស បង្ក​នូវ​ភាព​ទាក់ទាញ តាម​រយៈ​ការ​ស្លៀកពាក់​ក្នុង​ស្ទីល​របស់​យើង​។ ​ចាំ​ណា៎ មិន​ចាំបាច់​សិច​ស៊ី មិន​ចាំបាច់​ដូច​អ្នក​បង្ហាញ​ម៉ូដ​ តែ​ត្រូវ​វិវត្តន៍​ទៅ​តាម​សម័យ​កាល និង​ស្លៀកពាក់​ទៅ​តាម​កាលៈទេសៈ។

៧-​​ឱ្យ​តម្លៃ​គេ

​មនុស្ស​ប្រុស​គ្រប់​គ្នា​តែង​ចង់​ឱ្យ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ឱ្យ​តម្លៃ​​​យល់​ចិត្ត​ទុក​កិត្តិយស​ឱ្យ​ខ្លួន​។

ប៉ុណ្ណឹង​ទេ​តើ ធ្វើ​បាន​អត់​ប៉ុណ្ណឹង????

ស្តាប់ លោក Meng Bunlo និយាយ​រឿង​នេះ នៅលើកម្មវិធី Soyo ដោយឥតគិតថ្លៃ!

➡ទាញយកម្មវិធី Soyo ឥឡូវនេះដើម្បីទស្សនារឿងថ្មីៗជាច្រើនឥតគិតថ្លៃនៅលើ Soyo រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ទាញយកកម្មវិធី Soyo ដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ៖

App Store: https://goo.gl/Fzx11s

Play Store: https://goo.gl/fgJbtB

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម