រដូវ​ការ​ហើយ! មក​មើល​ម៉ូដ​រ៉ូប​ស្អាត​ៗ ស៊ី​នឹង​ដង​ខ្លួន​ស្រឡូន​របស់​តារា​ស្រី​ល្បី​ៗ

  • 2019-11-29 09:31:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 19

ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា មង្គល​ការ​របស់​លោក ប៉ែន ចំរុង មាន​តារា​ល្បី​ៗ​ខ្មែរ​ទាំង​ប្រុស ទាំង​ស្រី​ចូល​រួម​ច្រើន​ណាស់​នា​យប់​មិញ​នេះ ពិសេស​តារា​ស្រី​ល្បី​ៗ ដែល​ពួក​គេ​បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ការ​តុប​តែង​ខ្លួន​ស្អាត​ៗ មើល​ទៅ​ទាក់​ភ្នែក​រៀង​ៗ​ខ្លួន។

ឈុត​ពេញ​និយម​បំផុត​សម្រាប់​រដូវ​ការ គឺ​ម៉ូដ​រ៉ូប ដែល​មាន​គ្រប់​ម៉ូដ គ្រប់​ពណ៌​ចម្រុះ​គ្នា ផ្សំ​នឹង​ការ​តុប​តែង​កាយ​ក៏​ស្អាត​ទាក់​ភ្នែក​ថែម​ទៀត។ ម៉ូដ​ទាំង​នោះ ខ្លះ​ជា​ការ​ច្នៃ​ម៉ូដ​របស់​ហាង​កាត់​ដេរ​ល្បី​ៗ​មួយ​ចំនួន និង​ខ្លះ​ទៀត គឺ​តារា​ល្បី​ៗ​របស់​យើង​ច្នៃ​ម៉ូដ​ដោយ​ខ្លួន​ឯង​តែ​ម្ដង។ មិន​ថា​ជា​ម៉ូដ​របស់​តារា​ណា ពណ៌​អ្វី ប៉ុន្តែ​ជឿ​ថា នោះ​សុទ្ធ​ជា​ម៉ូដ​ពេញ​និយម​បំផុត​សម្រាប់​សុភាព​នារី នា​រដូវ​កាល​ដែល​ទើប​ឈាន​ជើង​ចូល​ដើម​រដូវ​តែ​ម្ដង។

តោះ...ទស្សនា​ការ​តុប​តែង​ខ្លួន ក៏​ដូច​ជា​ម៉ូដ​សម្រាប់​ចូល​រួម​មង្គល​ការ​របស់​តារា​ស្រី​ល្បី​ៗ​របស់​យើង​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា