ត្រូវ​ដឹង​វិធី​សង្រ្គោះ​ខ្លួន​ឯង​ បើ​មិន​ចង់​ភ័យ​ស្លាប់​ពេល​ជាប់​គាំង​ក្នុង​ជណ្តើរយន្ត

  • 2019-11-29 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​អារម្មណ៍​យ៉ាង​ណា​ បើ​ជិះ​ជណ្តើរយន្ត​ម្នាក់​ឯង​សុខ​ៗ ​ស្រាប់​តែ​គាំង​ភ្លាម​មួយ​រំពេច? ប្រហែល​មាន​អ្នក​ខ្លះ​អាច​នឹង​ភ័យ​ស្លន់ស្លោ​ ស្រែក​យំ​ជា​មិន​ខាន​ ប៉ុន្តែ​កុំ​បារម្ភ​ កញ្ញា នឹង​ណែនាំ​ប្រិយ​មិត្ត​ពី​វិធី​ដោះ​ទាល់​អាសន្ន​មួយ​នេះ៖

១. តាំង​អារម្មណ៍​ឲ្យ​ស្ងប់៖ ពេល​ស្ថិត​ក្នុង​ភាព​មាន​អាសន្ន​បែប​នេះ​ អ្នក​ត្រូវ​រក្សា​ភាព​នឹងនរ​ជា​ពិសេស​នៅ​ពេល​ជណ្តើរយន្ត​ចាប់​ផ្តើម​ធ្វើ​ទុក ​ត្រូវ​ផ្អែក​ខ្លួន​ទៅ​នឹង​ជញ្ជាំង​ឲ្យ​ជាប់។

២. រក​ពិល​ជំនួយ៖ ត្រូវ​រក​ពិល​បញ្ចាំង​ ឬ​ទូរសព្ទ​ដៃ​ក៏​បាន ​តែ​ជៀសវាង​អុជដែកកេស​ដើម្បី​បំភ្លឺ​ព្រោះ​វា​អាច​បំផ្លាញ​ខ្យល់​អុកស៊ីសែន​របស់​អ្នក​បាន។

៣. ស្រែក​រក​ជំនួយ៖ នៅ​ពេល​ជណ្តើរយន្ត​ឈប់​ទ្រឹង​​ហើយ ​អ្នក​គួរ​តែ​ស្រែក​រក​ជំនួយ​ឲ្យ​អ្នក​ខាង​ក្រៅ​បាន​ឮ ​ឬ​យក​ស្បែក​ជើង​គោះ​ទ្វារ​ជណ្តើរយន្ត។

រូបតំណាង

**៤. ចុច​ប៊ូតុង៖** គ្រប់​ជណ្តើរយន្ត​ទាំង​អស់​សុទ្ធ​តែ​មាន​ប៊ូតុង​ (Emergency) ​ដែល​មាន​រូប​កណ្តឹង។

៥. កុំ​លោត​ចេញ​ពី​ជណ្តើរយន្ត៖ កុំ​លោត​ចេញ​ពី​ជណ្តើរយន្ត​ ទោះ​បី​ជា​ឃើញ​ទ្វារ​បើក​ក៏​ដោយ ​ព្រោះ​អ្នក​អាច​មាន​គ្រោះថ្នាក់​ពាក់​កណ្តាល​ទី​ប្រសិន​បើ​ជណ្តើរយន្ត​ប្រតិបត្តិការ​ឡើងវិញ៕

រូបតំណាង

ចុចអាន៖វិធី​ដោះ​ទាល់​គ្រោះថ្នាក់ ​បើ​មាន​អាសន្ន​ទាំង​នេះ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត

ប្រភព៖ bestie ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម