តិចនិកចរចាប្រាក់ខែបានខ្ពស់ ទោះបីអ្នកទើបរៀនឆ្នាំទី១ក៏ដោយ(មានវីដេអូ)

  • 2019-11-25 03:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សំណួរ​មួយ​ដែល​គេ​តែង​តែ​សួរ​នៅ​ពេល​សម្ភាស​ការងារ​គឺ តើ​រំពឹង ឬ​ចង់​បាន​​ប្រាក់​ខែ​ប៉ុន្មាន? សំណួរ​នេះ​ សម្រាប់​អ្នក​ទៅ​សម្ភាស​ការងារ​ដំបូង​អាច​និយាយ​បាន​ថា​ គឺ​ជា​ដំណាក់កាល​ធ្វើ​ឲ្យ​យើង​ពិបាក​សម្រេច​ចិត្ត ​ព្រោះ​ថា​ប្រសិន​បើ​យើង​ទាមទារ​ប្រាក់ខែ​ខ្ពស់​ពេក ​យើង​អាច​នឹង​ធ្លាក់​នៅ​វគ្គ​សម្ភាស​នេះ ប៉ុន្តែ​ប្រសិន​បើ​យើង​ទាមទារ​តិច​ពេក​ យើង​ខ្លួនឯង​ក៏​មិន​ពេញ​ចិត្ត​ដែរ​។

អ៊ីចឹង​ធ្វើ​ម៉េច​ ដើម្បី​ចរចា​ប្រាក់​ខែ​តាម​ការ​រំពឹង​ទុក ឬ​លើស​ពី​ការ​រំពឹង​ទុក​តាម​វិធី​ ៤យ៉ាង​៖

១. ឆែក​មើល​ទីផ្សារ​ប្រាក់​ខែ​​

មុន​នឹង​ទៅ​ចរចា​ប្រាក់​ខែ​ជាមួយ​គេ​បាន យើង​ត្រូវ​ដឹង​ជាមុនថា ​តំណែង​នេះ​មាន​ស្តង់ដារ​ប្រាក់​ខែ​ខ្ទង់​កម្រិត​ណា ហើយ​ក្រុមហ៊ុន​ទូទៅ​អាច​​ឲ្យ​កម្រិត​ណា​ដែរ ដូច្នេះ​យើង​នឹង​​បាន​ដឹង​ពី​ចំនួន​សមរម្យ​ដែល​គួរ​ទារ​ពី​គេ។ យើង​ក៏​អាច​សាកសួរ​ពី​មិត្តភ័ក្ដិ ឬ​សិស្ស​ច្បង​ដែល​ជិតស្និទ្ធ​ពី​រឿង​នេះ​បន្ថែម តែសូម​កុំ​យោង​តាម​ប្រភព​តែម្នាក់​។

សូមទស្សនាវីដេអូនូវចំណុចសំខាន់ៗបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម