រឿង​ស្មានមិនដល់ដែល​មិន​កើត​ឡើង​សោះ តែ​នឹង​កើត​ឡើង​ក្រោយ​ពេល​អ្នក​រៀបការ​រួច

  • 2019-11-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​រៀបការ​រួច ជីវិត​អ្នក​នឹង​ផ្លាស់​ប្ដូរ ហើយ​មាន​រឿង​ជា​ច្រើន​នឹង​​កើត​ឡើង​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់។

រូបតំណាង

**១. ចំណាយ​កើន​ឡើង​លើស​លប់**

​ពេល​អ្នក​​នៅ​លីវ ចំណូល​របស់​អ្នក​គឺ​សម្រាប់​ការ​ហូបចុក ចាយ​វាយ​ទូទៅ​ដោយ​មិន​សូវ​គិត​អ្វី​ច្រើន។ តែ​ក្រោយ​ការ ចំណាយ​ជា​ច្រើន​ត្រូវ​កើត​ឡើង​ដូច​ជា អ្នក​ត្រូវ​រំលស់​ផ្ទះ រំលស់​ឡាន ទិញ​អំណោយ​ឲ្យ​ញាតិ​សង​ខាង។ ប្រសិន​បើ​អ្នក​គ្មាន​គំរោង​ការ​ច្បាស់​លាស់​ទេ នោះ​អ្នក​នឹង​ចំណាយ​លើស​ចំណូល​មិន​ខាន។

២. ជជែក​រឿង​យក​កូន

មុន​​ពេល​អ្នក​រៀបការ ប៉ាម៉ាក់​ប្រាកដ​ជា​មិន​អាច​បង្ខំ​ឲ្យ​យើង​មាន​កូន​បាន​ឡើយ យ៉ាងណាក្ដី ក្រោយ​ការ​រួច​ មិន​យូរ​មិន​ឆាប់ ញាតិ​មិត្ត​សង​ខាង​ប្រាកដ​ជា​សួរ​រឿង​នេះ​មិន​ខាន ហើយ​សម៉ី​ខ្លួន​យើង​ផ្ទាល់ ក៏​នឹង​ចាប់​ផ្ដើម​ជជែក​ពី​រឿង​នេះ​ជាក់​ជា​មិន​ខាន។

រូបតំណាង

៣. ការ​ឈ្លោះ​គ្នានឹង​ត្រូវ​បាន​ដោះ​ស្រាយ​លឿន​ៗ

ការ​ឈ្លោះ​គ្នា​ពេល​មាន​គ្រួសារ​ហើយ គឺ​ខុស​ពី​ពេល​នៅ​ជា​សង្សារ ដែល​យើង​តែងតែ​ចាំ​ឲ្យ​ភាគី​ម្ខាង​ទៀត មក​លួង​យើង តែ​ពេល​ក្លាយ​ជា​ប្ដីប្រពន្ធ​នៅ​ផ្ទះ​តែ​មួយ​ហើយ យើង​មិន​សូវ​ខ្វល់​ថា​អ្នក​ណា​លួង​មុន​ទេ ព្រោះ​មាន​រឿង​ច្រើន​ទៀត​​ត្រូវ​គិត​។

រូបតំណាង

៤. មិន​សូវ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន

ក្រោយ​ពេល​ការ​រួច ប្ដី​ប្រពន្ធ ត្រូវ​ចូលរួម​ក្នុង​កម្មវីធី​ជា​ច្រើន​របស់​គ្រួសារ​ទាំង​សង​ខាង។ ក្រៅ​ពី​នោះ បើ​កាល​ពី​មុន​ អ្នក​ត្រូវ​ទៅ​ស្រុក​តែ​មួយ ដែល​ជា​របស់​ខ្លួន​នោះ នៅ​ពេល​នេះ​រាល់​បុណ្យទាន​គឺ​ត្រូវ​ស្រុក​២។ នេះ​មិន​ទាន់​គិត​ថា អ្នក​មាន​កូន​ផង បើ​មាន​កូន​ទៀត គឺ​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​គឺ​សូន្យ​តែ​ម្ដង៕

ចុចអាន៖ ​ ផ្លូវ​ស្នេហា សួរ​ថា​មាន​អ្នក​ណា​ដើរ​តែ​ម្ដង​ហើយ​ដល់​គោលដៅ​តែ​ម្ដង​នោះ?

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម