ចូរចងចាំ! របបអាហារដ៏ល្អ ដែលម៉ាក់ៗសម័យថ្មី មិនគួររំលង កំឡុងពេលពរពោះ

  • 2019-11-15 07:39:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីទាំងអស់គួរតែប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឲ្យបានមាំមួន ពិសេសស្ត្រីដែលត្រៀមនឹងមានផ្ទៃពោះ កំឡុងពេលពពោះ និងក្រោយសម្រាល។ ដូច្នេះរបបអាហារពិតជាសំខាន់ណាស់ ស្រ្តីគួរញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ព្រមទាំងកូនក្នុងផ្ទៃមានការលូតលាស់កាន់តែល្អប្រសើរ ស្ត្រីគួរតែបរិភោគអាហារដែលសំបូរទៅដោយវីតាមីនអោយបានគ្រប់មុខ ។ ភាគច្រើនស្ត្រីមមារញឹកនឹងការងារពំុមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកអាហារដែលសម្បូរទៅដោយវីតាមីន ដូច្នេះស្ត្រីគ្រប់រូបក៏អាចជ្រើសរើសម្សៅទឹកដោះគោ Royal Ausnz Pregnant Mother ជាមួយជំនួយការដ៏ល្អដែលសម្បូរដោយវីតាមីនជាច្រើនដែលរួមបញ្ចូលគ្នាក្នុងកំប៉ុងតែមួយ។

ត្បិតអី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថាមានផលិតផលម្សៅទឹកដោះគោថ្មីៗជាច្រើនម៉ាកបានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា ដែលកំពុងមានការប្រកួតប្រជែងគ្នា។ ក្នុងចំណោមម៉ាកផលិតផលម្សៅទឹកដោះគោជាច្រើនមានម៉ាកមួយដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំង គឺ Royal Ausnz។

Royal Ausnz ជាម្សៅទឹកដោះគោមានច្រើនប្រភេទមានដូចជា៖

  • ម្សៅទឹកដោះគោ សម្រាប់ស្ត្រីមានផ្ទៃពោះ( Royal Ausnz Pregnant Mother )
  • ម្សៅទឹកដោះគោ សម្រាប់ទារក ( Royal Ausnz Premium Gold )
  • ម្សៅទឹកដោះគោ សម្រាប់កុមារ ( Royal Ausnz Kids Formula )
  • ម្សៅទឹកដោះគោ សម្រាប់មនុស្សចាស់ ( Royal Ausnz Aged Care )
  • លើសពីនេះទៅទៀត ក៏មានម្សៅទឹកដោះពពែ ( Royal Ausnz Goat Milk Formula )សម្រាប់ទារកដែលមានប្រតិកម្មជាមួយទឹកដោះគោ ទារកមានជំងឺកង្វះអង់ស៊ីម G6PD និងទារកកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូដែលមានប្រព័ន្ធរំលាយអាហារខ្សោយ។

យ៉ាងណាមិញ ផលិតផល Royal Ausnz Pregnant Mother កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ស្ត្រីគ្រប់ៗរូប ដោយម្សៅទឹកដោះគោនេះផ្ដោតសំខាន់លើសុខភាពស្ត្រី និងទារកក្នុងផ្ទៃតែម្ដង។ លោកអ្នកអាចរកទិញបាននៅហាងមួយចំនួននៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តផងដែរ។ ដើម្បីស្វែងយល់ព័ត៌មានបន្ថែម លោកអ្នកអាចក៏ទំនាក់ទំនងមកកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី