ទម្លាប់ទាំង ៥ ធ្វើឲ្យដៃអ្នកឆាប់ចាស់ជ្រីវជ្រួញដោយមិនដឹងខ្លួន
- 2019-11-05 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ទាំង ៥ ធ្វើឲ្យដៃអ្នកឆាប់ចាស់ជ្រីវជ្រួញដោយមិនដឹងខ្លួន
ក្នុងចំណោមសរីរាង្គសំខាន់ៗរបស់មនុស្សស្រីនោះគឺប្រអប់ដៃឬបាតដៃ។ ការធ្វើការងារច្រើន ការវាយកុំព្យូរទ័រច្រើន ប្រើប្រាស់ទូរស័ព្ទច្រើនពេក សុទ្ធតែបណ្តាលឲ្យដៃអ្នកមានការប៉ះពាល់។ លើសពីនេះ ក្នុងការរស់នៅប្រចាំថ្ងៃ អ្នកក៏តែងប្រើវាសម្រាប់ទំនាក់ទំនងផ្សេងៗដូចជាការគោរព ការរើសរបស់ឬសម្ភារៈផ្សេងៗសុទ្ធតែត្រូវការដៃទាំងពីររបស់អ្នក។ ចុះបើវាមានសភាពជ្រីវជ្រួញ ស្ងួតមិនរលោងទន់នោះ តើអ្នកគួរធ្វើយ៉ាងណា?
១ លាងដៃញឹកញាប់ពេក
ការលាងដៃជាមួយទឹកស្អាត សាប៊ូ និងទឹកអនាម័យគឺជាការល្អ តែបើសិនអ្នកលាងវាញឹកញាប់ច្រើនពេកក៏ធ្វើឲ្យដៃរបស់អ្នកបាត់បង់សំណើមដែរ។ ហេតុដូចនេះហើយ បន្ទាប់ពីអ្នកលាងដៃរួចហើយ អ្នកគួរងាកមកប្រើឡេសម្រាប់លាបដៃវិញទើបជាការប្រសើរ។
រូបតំណាង
២ ប៉ះផ្ទាល់ជាមួយផលិតផលសម្អាតជារៀងរាល់ថ្ងៃ
បើទោះបីជាដៃរបស់អ្នកមិនមានប្រតិកម្មជាមួយសាប៊ូបោកសម្លៀកបំពាក់ សាប៊ូលាងចាន សាប៊ូដុសបន្ទប់ទឹក និងផលិតផលដទៃទៀតក៏ដោយ អ្នកគប្បីពាក់ស្រោមដៃសម្រាប់ការពារ។ បើពុំនោះទេ សារធាតុគីមីអាចជ្រៀតចូលដៃរបស់អ្នកបាន រួចហើយក៏ធ្វើឲ្យដៃរបស់អ្នកស្ងួតបានយ៉ាងងាយ។
រូបតំណាង
៣ ស្ថិតនៅក្នុងកន្លែងត្រជាក់ជាប្រចាំ
នៅក្នុងបន្ទប់ត្រជាក់ វាប្រាកដជាមានផាសុកភាពហើយ តែទន្ទឹមគ្នាផងដែរវាក៏មានផលប៉ះពាល់ទៅលើស្បែកអ្នកដែរ។ សម្រាប់អ្នកធ្វើការក្នុងបន្ទប់ត្រជាក់ជាប្រចាំ ចូរអ្នកមានគ្រីមឬឡេលាបដៃនៅលើតុជាប្រចាំដើម្បីផ្តល់សំណើមដល់ស្បែកនិងក្រអូបដល់ដៃអ្នក។
រូបតំណាង
៤ មិនប្រើប្រាស់ឡេការពារកម្តៅថ្ងៃ
ក្រៅពីមុខនិងរាងកាយ អ្នកក៏គួរប្រើឡេការពារកម្តៅថ្ងៃទៅលើដៃរបស់អ្នកផងដែរ។ ប្រអប់ដៃរបស់អ្នកក៏ជាសរីរាង្គមិនគួរមើលរំលងដែរ ព្រោះពេលអ្នកចេញទៅក្រៅម្តងៗប្រអប់ដៃរបស់អ្នកអាចមានភាពអុជខ្មៅ ស្នាមជាំ និងខូចបានយ៉ាងងាយ។
រូបតំណាង
៥ ប៉ះរបស់ក្តៅឬត្រជាក់ដោយដៃទទេ
នៅក្នុងការរស់នៅប្រចាំថ្ងៃអ្នកតែងប្រើដៃសម្រាប់ចាប់កាន់របស់ផ្សេងៗ។ ដើម្បីការពារមុនចាប់របស់ក្នុងមាស៊ីនកម្តៅ ទូរទឹកកក អ្នកគួរពាក់ស្រោមដៃសម្រាប់ការពារពីការជ្រីវជ្រួញ និងភាពឆាប់ចាស់។
រូបតំណាង
ចុចអានបន្ត៖
ទឹកផ្លែឈើ ៥ មុខ ផឹកហើយជួយក្បាលពោះប៉ោងប្រែជាសំប៉ែត