ហេតុផលទាំង ៥ បុរសមិនហ៊ានចង់ទាក់ទងជាមួយស្រីស្អាត

  • 2019-11-05 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់គ្នា​ប្រហែល​ជាគិត​ថានារី​ស្អាតៗ​តែង​មាន​បុរស​តាមចែ​ចង់ច្រើន​ហើយ​មើល​ទៅ។ វា​អាចជា​ការ​ពិត​ក៏ថា​បាន ព្រោះ​ដោយ​សារ​តែង​សម្រស់​ដ៏​ស្រស់​ស្អាត​ទើបធ្វើ​ឲ្យមាន​ការចាប់​អារម្មណ៍។ ប៉ុន្តែវា​កើត​ឡើង​មិន​ចំពោះ​មនុស្ស​ទាំង​អស់​ទេ ក៏ព្រោះ​តែបុរស​មួយ​ចំនួន​មាន​ការ​គិត​ខុសៗ​គ្នា។ ចំណុច​ទាំង​នោះ​រួម​មាន៖

១ ស្អាត​តែពុំ​មាន​មន្ត​ស្នេហ៍

មនុស្ស​ស្អាត​មិនមែន​ជាមនុស្ស​ល្អឥត​ខ្ចោះ​ឡើយ។ ស្អាត​គួរ​តែស្អាត​ទាំង​ចិត្ត វាចាក៏​ដូចជា​កាយវិការ​ទើប​ហៅ​ថា​ស្អាត​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើម្នាក់​នោះ​ស្អាត ប៉ុន្តែ​មិន​មាន​ចំណុច​លេច​ធ្លោ​ឬមន្ត​ស្នេហ៍​ធ្វើឲ្យ​គេចាប់​ចិត្ត​បាន​នោះ ក៏មិន​មាន​បុរស​ណា​ហ៊ាន​ចូល​ចង់​ទាក់​ទងដែរ។

រូបតំណាង

២ ស្រីស្អាត​ច្រើនតែ​វាយ​ឫក​មិនសូវ​ជាស្មោះ

នៅ​ពេល​មើល​ឃើញ​ខ្លួនឯង​ស្អាត​ជាង​អ្នក​ដទៃ ពួក​គេ​តែង​មាន​គំនិត​ប្រៀប​ធៀប​និង​យក​ប្រៀប​ជាង។ ដូច្នេះ​ពួក​គេពេល​ខ្លះ​ក៏វាយ​ឫក​ដោយ​ឃើញ​ខ្លួនឯ​ងល្អ​ជាង​អ្នក​ដទៃ។

រូបតំណាង

៣ ពួកគេ​គួរតែ​សាក​សម​បុរស​លំដាប់​ខ្ពស់ៗ

ពីព្រោះ​តែខ្លួនជា​ស្រី​ស្អាត មាន​ក៏​ធ្វើឲ្យ​បុរស​តែងគិត​ថាខ្លួន​ក៏ត្រូវ​តែជា​មនុស្ស​លំដាប់​ដូច​ជា ខ្ពស់ សង្ហារ មាន មាន​ការ​អប់រំ​ខ្ពស់ និង​ឡូយ​ឆាយ​អីជា​ដើម។ ហើយ​ទាំង​អស់​នេះពិត​ជាជ​ម្រើស​ដ៏សែន​ច្រើន​ស​ម្រាប់នារីៗ។ ពេលខ្លះ​ពួកគេ​ក៏ត្រូវ​ការស្នេហ៍​ពិត​មួយ​នឹង​មួយដែរ។

រូបតំណាង

៤ មិនចង់​មានគូរ​ប្រជែង​បេះដូង​ច្រើន

ជារឿង​ធម្មតា​ទៅ​ហើយ កុលាប​តែង​រោម​ដោយ​កន្លង់ ប្រៀប​ដូចជា​នារី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​តែង​មាន​បុរស​តាម​ចែចង់។ សម្រាប់​បុរស​មិន​ចូល​ចិត្ត​ប្រកួត​ប្រជែង​គឺ​ប្រាកដ​ជាមិន​ចង់ទាក់​ទង​នារី​ប្រភេទ​នោះ​ឡើយ។

រូបតំណាង

៥​ កាន់តែ​មើល​កាន់​តែ​មាន​តម្លៃ

មនុស្ស​ស្រី​ស្អាត​មាន​អារម្មណ៍​ថាខ្លួន​ឯង​ដូចជា​ទេព​អប្សរ​ឬព្រះ​នាង​ដែល​ធ្វើ​ឲ្យ​ម​នុស្ស​ធម្មតាៗ​មិន​ហ៊ាន​ចូល​ជិត។ ហេតុ​ដូច​នេះ​

រូបតំណាង

ចុចអានបន្ត៖

នារី​ស​ស្អាត ឆ្លាត ហើយ​ថែម ៥ ចំណុច​នេះ​ទៀត បុរស​ៗ​តម្រង់​ជួរ​គ្នាតាម​ស្រលាញ់​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម