ការពិតស្តែងៗ បញ្ជាក់ពីអត្តចរិតមនុស្សស្រីកើតខែវិច្ឆកា
- 2019-11-01 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតស្តែងៗ បញ្ជាក់ពីអត្តចរិតមនុស្សស្រីកើតខែវិច្ឆកា
មនុស្សស្រីដែលនៅក្នុងខែវិច្ឆិកា ភាគច្រើនមានសម្រស់ស្អាតល្មម ប៉ុន្តែមានភាពទាក់ទាញគួរជាទីចាប់អារម្មណ៍ បូកផ្សំជាមួយនឹងមោទកភាពផងដែរ។ នារីកើតក្នុងខែនេះ តែងមានក្រសែភ្នែកមុតស្រួច ស្នាមញញឹមស្រស់ស្រាយ និងចេះគោរពអ្នកដទៃ។
អត្តចរិតពិតរបស់មនុស្សស្រីកើតក្នុងខែវិច្ឆិកា
នាងជាមនុស្សដែលពោរពេញដោយភាពរឹងមាំ ចេះកំណត់គោលដៅពិតប្រាកដ និងអាចតស៊ូពុះពាររហូតទទួលបានជោគជ័យ ទើបសុខចិត្ត។
**ងាយរងគ្រោះប៉ុន្តែក៏ឆាប់ជាសះស្បើយឡើងវិញ៖** នាងជាមនុស្សដែលរស់នៅជាមួយកម្លាំងថាមពលនិងមានក្តីស្រលាញ់ក្នុងជីវិត។ ទោះជាមានរឿងមិនល្អកើតឡើង ក៏នាងនៅតែអាចបន្តជំហររឹងប៉ឹងដើម្បីខ្លួនឯង។ ពេលខ្លះនាងងាយនឹងរងគ្រោះបន្តិចមែន ប៉ុន្តែក៏ឆាប់ជាសះស្បើយវិញយ៉ាងឆាប់រហ័ស មិនទុកឲ្យរបួសឈឺចាប់កាន់តែខ្លាំងឡើយ។
រឹងមាំនិងរឹងរូសបន្តិច៖ នាងមិនចូលចិត្តឲ្យនរណាម្នាក់មកសម្រេចចិត្តលើរឿងផ្ទាល់ខ្លួននោះទេ។ គ្រប់កិច្ចការសឹងទាំងអស់ នាងតែងតែមានទំនួលខុសត្រូវខ្ពស់ អាចធ្វើអ្វីបានដោយខ្លួនឯង និងហ៊ានប្រឈមនូវរាល់បញ្ហាទាំងឡាយ គ្រាន់តែពេលខ្លះរាងរឹងរូសបន្តិច ហើយក៏មិនដែលភ្លេចការពារគំនិតផ្ទាល់ខ្លួនឯង។
មានគំនិតនិងទង្វើដែលគ្មាននរណាអាចស្មានដឹង៖ នាងតែងមានគំនិតរួមទាំងទង្វើថ្មីប្លែកៗ កុំថាឡើយអ្នកដទៃ ជួនកាលសូម្បីតែនាង ក៏ពិបាកយល់ពីខ្លួនឯងដែរ។
ការគិតស៊ីជម្រៅ៖ មនុស្សស្រីកើតខែវិច្ឆិកា មិនដែលចេះទាល់គំនិត មានភាពច្នៃប្រឌិតខ្ពស់ វៃឆ្លាត និងយល់ការលឿនរាល់ពេលធ្វើអ្វីមួយ។ ទាំងនេះហើយគឺជាចំណុចពិសេសពិបាករក។
ចេះស្រលាញ់ហើយក៏ចេះស្អប់៖ នាងមានក្តីស្រលាញ់ជាក់លាក់ មិនដើរពង្រាយផ្ដេសផ្ដាស និងចេះសង្កេតបានយ៉ាងល្អ ដឹងថាពេលណាត្រូវទុកនៅ ពេលណាគួរបំភ្លេចចោល។ នាងអាចប្រើជីវិតរស់នៅយ៉ាងមានន័យបំផុត ចេះស្រលាញ់ខ្លួនឯងច្រើនជាងងប់ងុលជាមួយមនុស្សដែលធ្វើឲ្យនាងឈឺចាប់ ហើយក៏ចេះស្អប់ដូចគ្នា។
អាជីពការងារ៖ នារីកើតខែវិច្ឆិកា មានមហិច្ឆតាខ្ពស់ អាចប្រើសមត្ថភាពធ្វើការងារប្រកបដោយប្រសិទ្ធភាព។ ដោយសារតែមានប្រាជ្ញាឆ្លាតវៃ រហ័សរហួន និងការតាំងចិត្តខ្ពស់ ធ្វើឲ្យនាងបានក្លាយជាបុគ្គលិកមួយរូប ដែលក្រុមហ៊ុនណាក៏ត្រូវការដែរ។ ថ្វីដ្បិតតែមានទេពកោសល្យមែន ប៉ុន្តែពេលខ្លះ មិនសូវបើកចិត្តទូលាយ ទទួលយកគំនិតអ្នកដទៃ ព្រោះនាងប្រកាន់លើគោលគំនិតខ្លួនឯងខ្លាំង។
ការគ្រប់គ្រងលុយកាក់៖ និយាយដល់រឿងនេះ នាងជាមនុស្សស្រី ដែលមានភាពឯករាជ្យ លើការគ្រប់គ្រងលុយកាក់ខ្លួនឯង។ នាងតែងរស់នៅដើម្បីបំពេញចិត្តខ្លួនឯង ធ្វើអ្វីដែលចង់ធ្វើ ដោយមិនខ្វល់ពីគំនិតអ្នកដទៃ។ ការចាត់ចែងលុយកាក់ទៀតសោត ក៏មានការចូលរួមចំណែក ពីមនុស្សដែលនាងស្រលាញ់ ឬក្រុមគ្រួសារ ទើបអាចរលូននិងល្អប្រសើរ។
សម្រាប់រឿងស្នេហា៖ ពិតប្រាកដហើយ នាងហ៊ានប្រគល់បេះដូងទៅឲ្យមនុស្សដែលនាងលង់ស្រលាញ់។ អារម្មណ៍របស់នាងអាចនឹងឆាប់ប្រែប្រួល ពិបាកយល់បន្តិច។ ដរាបណាជួបមនុស្សក្បត់ នាងមិននៅស្ងៀមឲ្យគេធ្វើបាបដោយងាយឡើយ។ ជាពិសេស នាងមិនខ្ជះខ្ជាយពេលវេលានៅកើតទុក្ខយូរខ្លាំង រហូតបំផ្លាញខ្លួនឯងឥតប្រយោជន៍នោះទេ។ មនុស្សស្រីកើតខែវិច្ឆិកា មានភាពរ៉ូមែនទិក ប៉ុន្តែនាងមិនផ្ញើក្តីសុខសុភមង្គលរបស់ខ្លួន ជាមួយអ្នកផ្សេងដាច់ខាត៕
ចុចអានបន្ត៖ ៥ ម៉ាត់ មិនគួរនិយាយទៅកាន់មនុស្សកំពុងតែមានបញ្ហាធុញថប់ពិបាកចិត្ត