គ្មាន​លិខិត​ផ្ទេរ​មរតក ទ្រព្យ​សម្បត្តិ​រាប់​លាន និង​ភូមិគ្រឹះ​របស់ Sulli អ្នក​ណា​នឹង​ស្នង?

  • 2019-10-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​ប៉ូលិស​មិន​បាន​រក​ឃើញ​លិខិត​អ្វី​ទាំង​អស់​នៅ​ពេល​តារា​ចម្រៀង Sulli ទទួល​មរណភាព​ដូច​នេះ នៅ​ពេល​នេះ​ទស្សនិក​កំពុង​មាន​ចម្ងល់​ថា​អ្នកណា​នឹង​ទទួល​បាន​មរតក​របស់​នាង។

មុន​នេះ​បន្តិច​ បណ្ដាញ​ព័ត៌មាន QQ បាន​បញ្ចេញ​អត្ថបទ​ទាក់​ទង​នឹង​​អតីត​តារា​ចម្រៀង Sulli។ ក្រោយ​បុណ្យសព​ដ៏​ក្រៀមក្រំ​របស់​​នាង បញ្ហា​អ្នក​ស្នង​មរតក​របស់​នាង​នៅ​តែ​មាន​ចម្ងល់​ដដែល។

តាម​ទិន្នន័យ​របស់​បណ្ដាញ​ព័ត៌មាន​កូរ៉េ ក្រៅ​ពី​លុយ​ផ្ញើ​នៅ​ធនាគារ ព្រម​​ទាំង​លុយ​សុទ្ធ ​ក៏​ដូច​ជា​គ្រឿង​អលង្ការ Choi Sulli នៅ​មាន​ភូមិគ្រឹះ​មួយ​ទៀត​នៅ​តំបន់ Seongnam ដែល​មាន​តម្លៃ​យ៉ាង​ទាប​បំផុត ៥​លាន​ដុល្លារ។ ក្រៅ​ពី​នោះ ក្រោយ​ពេល​ចាក​ចេញ​ពី​ក្រុម​ចម្រៀង ចំណូល​របស់​នាង​ក៏​ខ្ពស់​ដូច​គ្នា​ដោយ​រក​បាន​ប្រមាណ​១លាន​ដុល្លារ​ក្នុង​​១ឆ្នាំ។

ក្រោយ​ពេល​ធ្វើ​ការ​កោសល្យវិច័យ គេ​មិន​បានរក​ឃើញ​លិខិត​ផ្ទេរ​មរតក​នោះ​ឡើយ ដែល​ជា​ហេតុ​គេ​មិន​ដឹង​ថា​អ្នក​ណា​នឹង​ស្នង​មរតក​ទាំង​នេះ។ ទោះ​បី​ជា​មិន​សូវ​ចែក​រំលែក​ពី​គ្រួសារ​ក៏​ដោយ តែ​ក្រៅ​ពី​យាយតា ឪពុក​ម្ដាយ អតីត​តារា​ស្រី​រូប​នេះ​នៅ​មាន​បង​ប្អូន​ប្រុស​២​នាក់​ទៀត ដោយ​ម្នាក់​ធំ​ជាង​នាង​៤​ឆ្នាំ និង​ម្នាក់​ទៀត​តូច​ជាង​នាង​១​ឆ្នាំ។ យោង​តាម​ច្បាប់​របស់​កូរ៉េ ឲ្យតែ​ជា​សមាជិក​ក្នុង​គ្រួសារ មិន​គិត​ពី​ជំនាន់ សុទ្ធ​តែ​អាច​ស្នង​មរតក​បាន​ទាំង​អស់។ ដូច​នេះ​គេ​រំពឹង​ថា អ្នក​ទាំង​អស់​ខាង​លើ​សុទ្ធ​តែ​អាច​ស្នង​មរតក​បាន​ទាំង​អស់៕

ចុចអាន៖ ​ Song Hye Kyo រង​ការ​រិះគន់​ខ្លាំង​​ពាក់ព័ន្ធ​រឿង​​កុហកនឹង​ការ​កាន់​ទុក្ខ​របស់ Sulli

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម