សង្សារចាស់ស្រាប់តែបង្ហាញខ្លួន មិត្តស្រីឆ្លាតនឹងប្រើវិធីនេះដើម្បីទប់ទល់

  • 2019-10-22 11:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​​ស្នេហា​នឹង​កើត​ឡើង ​បើ​នៅ​ពេល​សង្សារ​ចាស់​របស់​មិត្ត​ប្រុស​ សុខ​ៗ​បង្ហាញ​ខ្លួន​ទាំង​ដែល​អ្នក​នៅ​ទាក់​ទង​គ្នា​នៅ​ឡើយ។ ​នេះ​ជា​រឿង​​ឈឺ​ចាប់ ព្រោះ​តើ​ការ​​បង្ហាញ​ខ្លួន​នេះ​ក្នុង​ន័យ​បែប​ណា ​គេ​ចង់​ត្រូវ​រ៉ូវ​គ្នា​វិញ ​ឬ​យ៉ាង​ម៉េច​ឲ្យ​ពិត​ប្រាកដ។ ​អ្នក​​​ច្បាស់​ជា​ជ្រួល​ច្របល់ មិន​ដឹង​ថា​ត្រូវ​ធ្វើ​បែប​​ណា​ឲ្យ​សម ព្រោះ​ចិត្ត​ពេល​នេះ​កំ​ពុង​មាន​រឿង​រញ៉េរញ៉ៃ​ចូល​មក​ជីវិត​។ ​អ្នក​អាច​ដោះ​ស្រាយ​បាន​ ដោយ​វិធី​​​ទាំង​នេះ៖​

រូបតំណាង

​ **​១. ​កុំ​គិត​ច្រើន​ពេក**

​​​​ជា​ដំបូង ​អ្នក​ត្រូវ​តែ​​ស្ងប់​ស្ងាត់​​មើល​ស្ថានការណ៍​សិន។ ​ហេតុ​អ្វី​ក៏​សុខ​ៗ​ អតីត​មិត្ត​ស្រី​ម្នាក់​នោះ​បង្ហាញ​ខ្លួន ​​? ​​អ្នក​មិន​ត្រូវ​សម្រេច​ចិត្ត​ភ្លាម​ៗ​រក​រឿង​សង្សារ​របស់​អ្នក​ទេ ។ ​កុំ​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ទាំ​ង​អ្នក​មិន​ទាន់​ដឹង​រឿង​រ៉ាវ​ច្បាស់ នេះ​មិន​បង្ហាញ​​ពី​ភាព​ចាស់​ទុំ​នោះ​ឡើយ។ ​ដូច្នេះ​ត្រូវ​រង់​ចាំ​មើល​ស្ថាន​ការណ៍​ជា​មុន​សិន។

រូបតំណាង

២. មិន​ឆ្លើយ​តប មិន​ខ្ចី​ផុស​បញ្ឈឺ

​បើ​​បើក​ភ្នែក​ឡើង ​ស្រាប់​តែ​លោត​សារ​ពី​អតីត​មិត្ត​ស្រី​ផ្ញើរ​មក​អ្នក ​ដើម្បី​ឲ្យ​អ្នក​ខឹង​ឆេះ​ឆួល​នោះ សូម​អ្នក​កុំ​ឆ្លើយ​តប​ឲ្យ​សោះ។ ​​អ្វី​ដែល​សំខាន់ ​​អ្នក​កុំ​បើក​មើល​ហើយ​យូរ​ទៅ​ៗ ​ម្នាក់​ស្រី​នោះ​នឹង​ហត់​ដោយ​ខ្លួន​ឯង ​ហើយ​ឈប់​ផ្ញើរ​មក​ទៀត​ជា​មិន​ខាន។ មួយ​ទៀត ​​អ្នក​ត្រូវ​តែ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​បំ​ផុត​មិន​ផុស​ឌឺ​ដង​​​ដូច​ហែរ​កឋិន​នោះ​ទេ។

រូបតំណាង

​៣. ​នៅ​ជិត​ដិត​នឹង​សង្សារ​ឲ្យ​បាន​ច្រើន​ជាង​មុន

បន្ថែម​ភាព​ផ្អែម​ល្ហែម​នឹង​សង្សារ​របស់​អ្នក​ឲ្យ​​បាន​ខ្លាំង​ជាង​មុន ​​ហើយ​ប្រាប់​គាត់​ថា អ្នក​ស្រលាញ់​គាត់​ខ្លាំង​ណាស់។ ​លើស​ពី​នេះ ​អ្នក​ត្រូវ​​​ចេះ​យល់​ពី​គាត់ ​រួម​ទាំង​ភាព​កក់​ក្តៅ ​និង​ការ​រីក​រាយ​ចំពោះ​ទំនាក់​ទំនង​ស្នេហា​មួយ​នេះ​។

រូបតំណាង

៤. ​បង្ហាញ​ទំ​នាក់​ទំនង​ស្នេហា​អ្នក​ដោយ​បើក​ចំហ

ដល់​ពេល​វេលា​ត្រឹម​ត្រូវ​មួយ​ហើយ ​ដែល​អ្នក​ត្រូវ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា​ បុរស​ម្នាក់​នេះ​ជា​សង្សារ​អ្នក។ ដូច្នេះ ​អ្នក​ដទៃ​​គ្មាន​សិទ្ធ​ដណ្ដើម​សង្សារ​អ្នក​បាន​ទេ ​កុំ​ថា​ឡើយ​អតីត​សង្សារ​។

រូបតំណាង

៥. ​​អង្គុយ​ត​ទល់​ ហើយ​និយាយ​ឲ្យ​ច្បាស់

​​ចំណុច​នេះ​នៅ​ពេល​ដែល​អ្នក​ចង់​ឲ្យ​មិត្ត​ប្រុស​ពន្យល់​ឲ្យ​ច្បាស់​លាស់​ថា​ដំណើរ​ដើម​ទង​បែប​​ណា​វិញ។ ​​ប្រសិន​បើ​​សង្សារ​ចាស់​ម្នាក់​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​មិន​ស្រណុក​ស្រួល ​អ្នក​គួរ​សុំ​ពេល​​វេលា​មួយ​ឲ្យ​មិត្ត​ប្រុស​អ្នក​បក​ស្រាយ​។

​មនុស្ស​ស្រី​ណា​ក៏​ឈឺ​ចាប់​ដែរ ​នៅ​ពេល​ដឹង​ថា​សង្សារ​ចាស់​​របស់​មិត្ត​ប្រុស​នៅ​តែ​មក​រញ៉េរញ៉ៃ​មិន​ឈប់​ជាមួយ​​មិត្ត​ប្រុស​របស់​អ្នក។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ត្រូវ​តែ​រឹង​មាំ ​កុំ​ទន់​ជ្រាយ​តាម​ខ្យល់​ដែល​គេ​បក់។ ​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​មិត្ត​​ប្រុស​អ្នក ជឿ​​ជាក់​លើ​ស្នេហា​មួយ​នេះ​ នោះ​មិន​អាច​មាន​អ្នក​ណា​ចូល​មក​ជ្រា​ជ្រែក​ស្នេហា​មួយ​នេះ​បាន​ឡើយ៕​​​

ចុចអាន៖ ​ ​ពេលសេពគប់​​គ្នា​ដំបូង ស្រី​ៗ​មិន​គួរ​ឲ្យ​ខាង​ប្រុស​ដឹងរឿង ៥ យ៉ាង​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម