មាន​តែយក​គ្រួសារ​ទើប​អាចតប​ស្នង​គុណ​ឪពុក​ម្ដាយបាន?

  • 2019-09-20 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​តែង​តែ​និយាយ​ប្រាប់​ខ្ញុំ​ថា ត្រូវ​ប្រញាប់​យក​គ្រួសារ​ ដើម្បី​តប​ស្នង​គុណ​ឪពុក​ម្ដាយ។ តែ​ខ្ញុំ​តែង​សួរ​ខ្លួន​ឯង​ថា តើ​នេះ​គឺ​ជា​វិធី​មួយ​គត់​ដើម្បី​តប​ស្នង​គុណ​​មែន​ឬ​អត់?

នៅ​ក្នុង​ផ្នែក​ធនាគារ នៅ​ពេល​ខ្ញុំ​ទៅ​កម្ចី​លុយ​គេ ខ្ញុំ​ត្រូវ​តែសង​គេ​វិញ ទាំង​ដើម​ទាំង​ការ។ នៅ​កំឡុង​ពេល​រក​លុយ​សង​គេ ភាគី​ខាង​ខ្ចី​លុយតែង​មាន​អារម្មណ៍​ថា​ធ្ងន់ធ្ងរ គេង​មិន​លក់ បក់​មិន​ល្ហើយ។ អារម្មណ៍​មួយ​នេះ គឺ​ស្រដៀង​គ្នា​នឹង ពាក្យ​ថា​ត្រូវ​តប​ស្នង “គុណ” ចំពោះ​ឪពុក​ម្ដាយ។

ប្រសិន​បើ​ដូច​គេ​ថា​មែន ដែល​គេ​ថា គ្មាន​អ្នក​ណា​ស្រលាញ់​កូន​ស្មើ​ឪពុក​ម្ដាយ​នោះ ប្រាកដ​ជា​នឹង​មិន​ធ្វើ​ឲ្យ​ធ្ងន់​ចិត្ត​ដោយ​សារ​រឿង​សង​គុណ​នោះ ត្រឹម​ត្រូវ​ទេ?

តែ​បន្ទាប់​មក ម្ដាយ​ខ្ញុំ​ស្រាប់​តែ​និយាយ​ថា៖ “អ៊ីចឹង​ក៏​បាន បើ​មិន​យក​ដើម្បី​ម៉ាក់​ទេ ក៏​កូន​ឯង​ក៏​គួរ​យក​គ្រួសារដើម្បី​ខ្លួន​ឯង​ដែរ ព្រោះ​ពេល​ចាស់​ទៅ​គ្រាន់​មាន​កូន​មើល​ថែ​រក្សាទៀត”។

ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត ស្ទើរ​តែ​មិន​ជឿ​ថា អ្នក​ម្ដាយ​មាន​លេស​ច្រើន​យ៉ាង​នេះ​ដើម្បី​ឲ្យ​ខ្ញុំ​រក​ប្ដី​សោះ។ ហើយ​គាត់​បាន​រៀប​គម្រោង​ឲ្យ​ខ្ញុំ​មាន​គ្រួសារ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ មក​ដល់​ត្រឹម​នេះ ប្រាកដ​ជា​មាន​មនុស្ស​មិន​តិច​ឡើយ​ថា​ខ្ញុំ​ជា​កូន​អកត្តញ្ញុ មិន​មែន​ដូច​នេះ​ឡើយ។ ព្រោះ​មាន​រឿង​មួយ​ចំនួន​ដែល​កាល​ពី​ក្មេង​យើង​បាន​រៀន ក៏​មិន​មែន​ត្រូវ​ទាំង​អស់​ដែរ។ ដ្បិត​កាល​ពី​ក្មេង អ្នក​គ្រូ​ប្រាប់​ថា យើង​ត្រូវ​តែ​ស្មោះ​ត្រង់ មិន​ត្រូវ​និយាយ​កុហក​ទេ។ តែ​ជាក់​ស្ដែង ការ​ពិត​ទៅ​ មនុស្ស​ធំ​និយាយ​កុហក​ច្រើន​ជាង​ក្មេង​ទៀត​ផង គ្រាន់​តែ​គេ​សម្ដែង​ដូច​ពួក​គេ​ជា​មនុស្ស​ស្មោះ​ត្រង់​ប៉ុណ្ណោះ។

និយាយ​តាម​ត្រង់ ខ្ញុំ​មិន​យល់​នូវ​ការ​ដែល​ទាល់​តែ​មាន​គ្រួសារ​ទើប​អាច​តប​ស្នង​គុណ​ឪពុក​ម្ដាយ​បាន​នោះ​ឡើយ។ យោង​តាម​ការ​ស្ទ្ងង់​មតិ មាន​ប្រជាជន​ដល់​ទៅ​ជាង​៥០​%​លើ​ពិភពលោក​ មិន​មាន​គូស្រករ ចឹង​មាន​ន័យ​ថា​ពួក​គាត់​សុទ្ធ​តែ​ជា​កូន​អកត្តញ្ញូ​ទាំង​អស់? ដូច​នេះ​សូម​អ្នក​និយាយ​បែប​នោះ​គិត​ឡើង​វិញ នៅ​ពេល​ប្រាប់​ថា ទាល់​តែ​យក​គ្រួសារ​ទើប​សង​គុណ​អស់​នោះ៕

ចុចអាន៖ ​​ បុរសម្នាក់នោះគ្រាន់លេងសើចអ្នកប៉ុណ្ណោះ បើមានសញ្ញា៥យ៉ាងនេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម