មនុស្ស​ស្រី​ចាំ​បាច់​ចាយ​អស់​រាប់​ពាន់​ដុល្លារ​កែ​មុខ​អី សម្រក​តែ​គីឡួ​ស្អាត​ដូច​មនុស្ស​ថ្មី

  • 2019-09-05 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និស្សិត​ស្រី​កូរ៉េ​ម្នាក់​បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា មិន​ចាំ​បាច់​ចំណាយ​លុយ​លើ​កែ​សម្ផស្ស​ក៏​អាច​ស្អាត​បាន​ដែរ ប្រសិន​បើ​អ្នក​ប្ដេជ្ញា​ចិត្ត​សម្រក​​ឲ្យ​បាន​សម្រេច។

កើត​មក​ជា​មនុស្ស​ស្រី រូប​សម្បត្តិ​គឺ​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​ភាព​ប្រចាំ​ថ្ងៃ។ កាល​ពី​មុន​រូប​សម្បត្តិ​គឺ​ដើម្បី​ចង​ចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ យ៉ាងណាក្ដី នៅ​ពេល​នេះ រូប​សម្បត្តិ​ក៏​នឹង​ជា​អ្នក​សម្រេច​ដែរ​ថា​ អ្នក​នឹង​ជោគជ័យ​នៅ​ក្នុង​ជីវិត​ទៀត​ផង ព្រោះ​ស្ទើរ​គ្រប់​ការងារ​នៅ​ពេល​នេះ​គឺ​ទាមទារ​រូប​សម្បត្តិ​ជា​គោល។

យោង​តាម​តួលេខ​ក៏​បង្ហាញ​​ផង​ដែរ​ថា ចំនួន​អ្នក​ចំណាយ​លុយ​លើ​ការ​កែ​សម្ផស្ស​ក៏​កាន់​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តែ​អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​ទេ​ថា​ នៅ​មាន​វិធី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ស្អាត​ប្លែក​ដោយ​ត្រូវ​ការ​តែ​ការ​ព្យាយាម ហើយ​លុយ​កាក់​ក៏​មិន​អស់​ច្រើន នោះ​គឺ​ការ​សំរក​គីឡួ​នេះ​ឯង។

ជាក់​ស្ដែង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នារី​កូរ៉េ​ម្នាក់​ឈ្មោះ Byeol បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម នៅ​ពេល​សាច់​រឿង​សម្រក​គីឡួ​បាន​សម្រេច​របស់​នាង​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ តាម​នោះ​ដែរ​ កាល​ពី​មុន​នារី​រូប​នេះ​មាន​ទំងន់​ដល់​ទៅ​៩៨​គីឡួ និង​ទោះ​បី​ជា​ទើប​តែ​មាន​អាយុ​២២​ឆ្នាំ​ក៏​ពិត​មែន តែ​នាង​តែង​ត្រូវ​គេ​ហៅ​ថា​អ្នក​មីង​ជា​និច្ច ព្រោះ​ធាត់​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ចាស់។

ទន្ទឹម​នឹង​នោះ ដោយ​សារ​តែ​រូប​សម្បត្តិ​មិន​ស្អាត​សូម្បី​តែ​សុំ​គេ​ធ្វើ​ការ​ក្រៅ​ម៉ោង​ក៏​មិន​បាន​គេ​ទទួល​ដែរ។ ដោយ​សារ​ឃើញ​ដូច​នេះ Byeol បាន​ប្ដេជ្ញា​ចិត្ត​សំរក​គីឡួ​ឲ្យ​បានសម្រេច។ វិធី​ដែល​សម្រក​គីឡួ​របស់​នារី​រូប​នេះ​​គឺ កាត់​បន្ថយការញ៉ាំ​ចំណី​កំប៉ិកកំប៉ុក​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​នាង​ស្គម​បាន​យ៉ាង​ឆាប់​រហ័ស។ បន្ទាប់​មក​នាង​ក៏​ចាប់​ផ្ដើម​ទៅ​ហាត់​ប្រាណ ហើយ​លទ្ធផល​រឹត​តែ​លឿន​គួរ​ជា​ទី​ពេញ​ចិត្ត។ ក្រោយ​ពេល​ជាង​កន្លះ​ឆ្នាំ នាង​បាន​ស្រក​ពី៩៨​គីឡូ មក​សល់​ត្រឹម​៥១​គីឡូ​ប៉ុណ្ណោះ ហើយ​ពេលនេះ​គឺ​នាង​ស្អាត​ដូច​មនុស្ស​ថ្មី​មួយ​ទៀត។ នាង​បាន​ឲ្យ​ដឹង​ថា ក្រោយពេល​ស្គម​ហើយ រាល់​ការងារ​ក៏​រលូន​ជាង​មុន​ដែរ ដូច​នេះ​នាង​សូម​ផ្ដល់​ដំបូន្មាន​ថា អ្នក​ដែល​មាន​រាង​មិន​ទាន់​ស្អាត​សូម​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ឲ្យ​បាន៕

​ចុចអាន៖ ​​ ក្បាច់ម៉ាស្សា ៤ ជួយបង្កើតខូឡាជែននិងធ្វើឱ្យស្បែកមុខតឹងណែនក្មេងស្អាត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម