បិទម៉ាសរួចកុំអាលបោះចោលភ្លាមៗ នៅមានគុណសម្បត្តិប្រើបានច្រើនយ៉ាង

  • 2019-08-13 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រ​ហែល​​តែ​ង​បោះ​ចោល​ម៉ាស​ពេល​បិទ​​មុខ​រួច ​ព្រោះ​គិត​ថា​លែង​​មាន​គុណ​ប្រយោជន៍​ទៀត ​។ ​តែ​តាម​ពិត​ សេរ៉ូម​នៅ​ក្នុង​ម៉ាស​មាន​បរិមាណ​ច្រើន​ណាស់ ​បើ​អ្នក​បិទ​ត្រឹម​តែ​ផ្ទៃ​មុខ​មិន​អស់​ឡើយ វា​នៅ​ផ្ដល់​គុណ​ប្រយោជន៍​មួយ​តង់​ទៀត​បាន។

១. ​អាច​​ទុក​ប្រើ​សម្រាប់​បិទ​កែង​ដៃ ​ក ​និង​បរិវេណ​ទ្រូង​បាន​

ម៉ាស​នី​មួយ​ៗ ​តែង​តែ​ផ្ទុក​នូវ​បរិមាណ​​សេរ៉ូម​សម្រាប់​ផ្ដល់​សំណើម​យ៉ាង​ច្រើន ។ ​ ​ជា​ធម្មតា ​អ្នក​ចំណាយ​ពេល​១៥ -​ ២០ នាទី​បិត​ម៉ាស​មុខ ហើយ​វា​ក៏​​​នៅ​​សល់​បរិមាណ​សេរ៉ូម​យ៉ាង​ច្រើន​នៅ​ក្នុង​ម៉ាស​ដដែរ។ ជំនួស​ឲ្យ​ការ​ខ្ជះខ្ជាយ​​លាប​​គ្រីម​​បន្ថែម ​អ្នក​​អាច​យក​ម៉ាស​នេះ​ទៅ​បិទ​ត្រង់​បរិវេណ​ស្បែក​ស្ងួត​ដូច​ជា​ម្ដុំ​កែង​ដៃ ​ក ​ទ្រូង ​បាន​ទៀត។ ​​​​ ​​​

​២. ប្រើ​ប្រាស់​ទឹក​សេរ៉ូម​នៅ​សល់ ទុក​ម៉ា​ស្សា​មុខ

​នៅ​ពេល​បិទ​​ម៉ាស​រួច​ភ្លាម​ៗ​ កុំ​​​អាល​លាង​មុខ​ជាមួយ​ទឹក​ភ្លាម​ៗ ។ ជា​ធម្មតា ​នៅ​ក្នុង​ថង់​ម៉ាស​តែង​មាន​ទឹក​សេរ៉ូម​របស់​ម៉ាស​នៅ​សល់។ ​អ្នក​អាច​ចាក់​វា​លើ​បាត​ដៃ ហើយ​ម៉ាស្សា​ថ្នម​ៗ​បន្ទាប់​ពី​​បិទ​ម៉ាស​​សន្លឹក​រួច។ ម៉ាស្សា​ចំនួន​១០​នាទី បន្ទាប់​មក​លាង​ជម្រះ​ជាមួយ​ទឹក​ត្រជាក់​ធម្មតា នោះ​អ្នក​នឹង​ប្លែក​អារម្មណ៍​ថា ​ស្បែក​មុខ​ទន់​​ជាង​មុន​មិន​ខាន។

៣​. យក​ទឹក​សេរ៉ូម​​ធ្វើ​ម៉ាស​បិទមុខ​​ ពេល​ព្រឹក

​​​អ្នក​ក៏​អាច​យក​​ទឹក​ម៉ាស​ច្រក​ក្នុង​ថង់​បិទ​ជិត​មួយ រួច​ទុក​វា​ក្នុង​ទូ​ទឹក​កក​ទុក​ប្រើ​លើក​ក្រោយ​បាន​ដែរ។ ​យក​សំឡី​ជូត​មុខ​ ផ្ដិត​​យក​ទឹក​សេរ៉ូម​នេះ ​រួច​​បិទ​លើ​មុខ សម្រាប់​ជា​អាហារ​ពេល​ព្រឹក​ដល់​ស្បែក​មុខ។

៤. ​ច្នៃ​ទឹក​សេរ៉ូម​នៅ​សល់ ​ធ្វើ​ជា​​ឯក​ទេស​សេ​រ៉ូម

ប្រសិន​បើ​អ្នក​តែង​តែ​បិទ​ម៉ាស អ្នក​ប្រហែល​មិន​ចាំ​បាច់​ទិញ​សេរ៉ូម​សម្រាប់​បំប៉ន​ស្បែក​មុខ​ឡើយ។ ​ដូច្នេះ​​​ច្នៃ​ទឹក​សេរ៉ូម​ពី​ម៉ាស​នៅ​សល់ ​មក​ប្រើ​ជា​គុណ​សម្បត្តិ​យ៉ាង​​អស្ចារ្យ ​ដោយ​អ្នក​អាច​ដាក់​វា​នៅ​ក្នុង​ក្រែម​លាប​មុខ​បន្តិច ​ទុក​លាប​ជា​ Sleeping Pack ​នោះ​ព្រឹក​ឡើង​ អ្នក​ច្បាស់​ជា​ស្រលាញ់​ស្បែក​មុខ​ដ៏​ទន់​រលោង​របស់​អ្នក​មិន​ខាន។

​ម៉ា​ស​ពិត​ជា​មាន​គុណ​​សម្បត្តិ​ច្រើន ​ហើយ​តម្លៃ​វិញ​អាច​ថា​​ថ្លៃ​គួរ​សម​ដែរ ព្រោះ​មួយ​សន្លឹក​អាច​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ​ដូច្នេះ​​បើ​អ្នក​មិន​ដឹង​ពី​​របៀប​ទាញ​ប្រយោជន៍​ពី​ម៉ាស​ទេ ​អ្នក​ច្បាស់​ជា​ខាត​លុយ​ច្រើន​មិន​ខាន។ តាម​រយៈ​គន្លឹះ​ខាង​លើ ​អ្នក​នឹង​សន្សំ​លុយ​បាន​ច្រើន​លើ​ការ​ទិញ​ផលិត​ផល​ផ្ដល់​សំណើម​ដូច​ជា ​គ្រីម ​និង ​ Lotion​។ ​បាន​ទាំង​ស្បែក​ស្អាត​ហើយ ​ថែម​ទាំង​ចំណេញ​លុយ​បាន​ច្រើន​ទៀត ​ពិត​ជា​អស្ចារ្យ​មែន​៕

​ចុចអាន៖ ​​ ឱស​ថ​ធម្មជាតិ ៥ យ៉ាង​នេះជួយ​ការពារ​ស្បែក​មុខ​ឲ្យ​ក្មេង​ជាង​វ័យ​ អ្នក​គួរ​សាង​ល្បង​ប្រើ​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម