រឿងដែលបុរសៗមិនបានកត់សម្គាល់ តែស្រីៗចេះតែភ័យខ្លួនឯង
- 2019-08-09 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលបុរសៗមិនបានកត់សម្គាល់ តែស្រីៗចេះតែភ័យខ្លួនឯង
នៅលើខ្លួនមនុស្សស្រីៗតែងមានចំណុចខ្វះខាត ហើយចំណុចខ្វះខាតទាំងនោះធ្វើឲ្យមនុស្សស្រីពេលមានដៃគូទៅ មិនជឿជាក់ចំពោះខ្លួនឯង ហើយគិតថាពេលបុរសឃើញ គេប្រាកដជាកត់សម្គាល់ពីវា។ តែមិនបាច់ព្រួយឡើយ ទោះជាឃើញក៏គេគ្មានសម្គាល់ ឬចំណាំអ្វីដែរ គឺខ្លួនអ្នកប៉ុណ្ណោះដែររអៀសចិត្ត។
១.ស្នាមសង្វារលើគូទ ឬត្រគាក
ប្រុសៗស្រលាញ់ស្រីៗដែលមានស្នាមទាំងនេះទៅវិញទេ។ បុរសភាគច្រើនមិនខ្វល់ពីស្នាមមួយនេះឡើយ គេគ្រាន់តែយកចិត្តទុកដាក់ចំពោះអ្នកដោយមិនមើលពីចំណុចអវិជ្ជមាន។
២.ការតុបតែងខ្លួនរបស់អ្នក
បុរសពិតជាមិនខ្វល់អំពីរបៀបតុបតែងមុខ ឬខ្លួនរបស់អ្នកឡើយ។ គេមិនកត់សំគាល់ថា តើអ្នកលាបក្រែម ឬម្សៅពណ៌អ្វីទេ គេដឹងតែសម្លឹងមើលមុខអ្នកមួយមុខប៉ុណ្ណោះ។
**៣.ជម្រើសអាហាររបស់អ្នកនៅភោជនីយដ្ឋាន**
ចំពោះរឿងនេះវិញ មនុស្សប្រុសរឹតតែមិនចាំ ព្រោះទោះជាអ្នកញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់យ៉ាងណា ក៏គាត់មិនខ្វល់ដែរ។
៤.ស្បែកជើង
អ្នកមិនបាច់ភ័យឡើយថាពាក់ស្បែកជើងគ្មានប្រេន ឬរបស់ copy ហើយខ្លាចគេដឹង។ ព្រោះវាមិនបានធ្វើឲ្យគាត់ចាប់អារម្មណ៍លើអ្នក។
៥.ស្នាមជ្រីវជ្រួញនៅលើថ្ងាសរបស់អ្នក
គ្មានមនុស្សស្រីណាម្នាក់ដែលគ្មានស្នាមជ្រួញនោះទេ ដូចនេះមិនបាច់បារម្ភថាគាត់ឃើញអ្នកមានប៉ុន្មានជាន់ ឬប៉ុន្មានភ្លីទេ។
៦.សក់
អ្នកមិនបាច់ភ័យទេថា សក់រួញពីកំណើតមិនស្អាត ខ្លាចគាត់លែងស្រលាញ់ ព្រោះគាត់មិនទៅចាប់អារម្មណ៍រឿងនេះទេ។
៧.ចិញ្ចើម
បើអ្នកមានចិញ្ចើមមិនស្អាត ហើយឃើញគេស្អាត ក៏នឹកក្នុងចិត្តថា ចង់ទៅប៉ាក់ ទៅសាក់ឲ្យស្អាត ដើម្បីផ្គាប់ចិត្តបុរសឲ្យរឹតតែស្រលាញ់។ មិនបាច់ទៅនាំ បង្ហិនលុយទេព្រោះចំណុចនេះមនុស្សប្រុសមិនដែលចាប់ភ្លឹកឡើយ៕
ចុចអាន៖មនុស្សប្រុសប៉ុន្មានប្រភេទនេះហាមស្រីៗយកខ្លួនក្បែរដាច់ខាត