មកមើលសម្រស់បងប្អូនស្រីភ្លោះ របស់ស្រីស្អាត ឃីង វិច្ឆិកា តារាជើងថ្មី តែល្អគាប់ភ្នែក!
- 2019-07-26 04:07:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលសម្រស់បងប្អូនស្រីភ្លោះ របស់ស្រីស្អាត ឃីង វិច្ឆិកា តារាជើងថ្មី តែល្អគាប់ភ្នែក!
តាមរយៈរូបសម្រស់ដ៏ស្រស់ផូរផង់របស់នាង តារាស្រីវ័យ ១៩ឆ្នាំ ឃីង វិច្ឆិកា បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីបានហក់មកប្រឡូកក្នុងសិល្បៈជាថ្មី ដោយសម្ដែងក្នុងរឿង "កំហឹងខ្មោចCute” ទើបបើកសម្ពោធដាក់បញ្ចាំងថ្មីៗ។
វិច្ឆិកា ទទួលបានតំណែងតួឯកស្រីក្នុងរឿងខាងលើ ស្របពេលដែលគេឃើញថា តារាវ័យក្មេងមានសម្ផស្សស្រស់ស្អាតខ្លាំង ទម្រង់មុខស្អាតស្រទន់មានមន្តស្នេហ៍។ ដែលតាមអំណោយផលនេះ ធ្លាប់នាំឲ្យនាង ត្រូវបានជ្រើសរើសឲ្យចូលសម្ដែងភាពយន្តលើកដំបូងបំផុតតាំងពីនាងមានវ័យទើបតែ ៧ឆ្នាំម្ល៉េះ ក្នុងរឿង "ស្នេហ៍ក្លាយកាយ"។ និយាយដល់ចំណុចនេះ វិច្ឆិកា ប្រាប់ថា កាលណោះ នាងត្រូវបានជ្រើសរើសជាមួយបងប្អូនភ្លោះរបស់នាងម្នាក់ទៀត។
បងប្អូនភ្លោះរបស់ វិច្ឆិកា ត្រូវបានឈ្មោះថា ឃីង សូរិយា មានវ័យស្របាលគ្នា ក៏ជាតារាសិល្បៈដូចគ្នាដែរ។ យ៉ាងណាពួកគេក៏មានការងារខាងក្រៅដូចគ្នា ពិសេសការសិក្សា ជាហេតុដែលធ្វើឲ្យពួកគេ មិនអាចប្រឡូកការងារសិល្បៈពេញទំហឹងបាន។ សូរិយា បានប្រាប់ថា នាងជាតារាសម្ដែង និងម៉ូដែល ឯបងប្អូនភ្លោះរបស់នាង ក៏ដូចគ្នាដែរ។
ពួកគេទាំងពីរបាន លេចវត្តមានទាំងព្រមក្នុងឱកាសសម្ពោធរឿងខាងលើ។ តោះ...ទស្សនាសម្ផស្សពួកគេទាំងពីរ៖