រកឃើញមន្តស្នេហ៍របស់នារី អាចឆក់យកបេះដូងមនុស្សប្រុសឆាប់រហ័សបំផុត

  • 2019-07-19 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​រូប​សម្រស់ ​មនុស្ស​ប្រុស​ឆាប់​លង់​ស្នេហ៍​នារី​នូវ​ចំណុច​មួយ​ចំនួន ​ដែល​នារី​ជា​ច្រើន​គិត​ថា​ជា​រឿង​តូច​តាច ​តែ​វា​បែរ​ជា​ព្រួញ​មុត​ស្រួច​អាច​ឆក់​បេះ​ដូង​មនុស្ស​ប្រុស​បាន​។

១. មាន​ស្នាម​ញញឹម​ និង​​តែង​គិត​វិជ្ជមាន

មនុស្ស​ស្រី​សើច​ស្រស់ ​ជា​មន្ត​ស្នេហ៍​ដែល​មិន​អាច​កាត់​​ថ្លៃ​បាន។ ​មនុស្ស​ប្រុស​ស្រលាញ់​មនុស្ស​ស្រី​ចូល​​ចិត្ត​សើច ​ព្រោះ​មើល​ទៅ​​​នាង​មិន​ចេះ​យក​ទុក្ខ​មក​ឲប​ជាប់​ខ្លួន​នោះ​ទេ។ ពេល​នៅ​ក្បែរ ​មាន​អារម្មណ៍​ថា​សប្បាយ​ហើយ​មិន​សូវ​គិត​ច្រើន។ ​ជា​ពិសេស​មនុស្ស​ស្រី​ដែល​តែង​គិត​​​វិជ្ជមាន ​ធ្វើ​ឲ្យ​បុរស​មាន​សុវត្ថិភាព​ពេល​នៅ​ជិត​នាង។​​

​២. ​និយាយ​ស្ដី​ពីរោះ​ពិសា អត្ត​ចរិត​ល្អ ​គិត​វៃ​ឆ្លាត

​មនុស្ស​ប្រុស​មិន​មែន​​លង់​មនុស្ស​ស្រី​ត្រឹម​តែ​សម្រស់​នោះ​ទេ ​តែ​គាត់​ចាប់​អារម្មណ៍​លើ​អាកប្បកិរិយា ​និង​ការ​គិត​របស់​នាង​ផង​ដែរ។ គាត់​ចង់​បាន​​នារី​ណា​ចេះ​គិត​គូ​វែង​ឆ្ងាយ ​មិន​មែន​​ពូ​កែ​តែ​រឿង​តែង​ខ្លួន​មួយ​មុខ​​ឡើយ។

៣. ​​ពូ​កែ​ស្ដាប់ និង​លើក​ទឹក​ចិត្ត

​​ពេល​ជួប​គ្នា ​មិន​មែន​និយាយ​តែ​ពី​រឿង​ខ្លួន​ឯង ហើយ​មិន​ស្ដាប់​អ្នក​ណា​នោះ​ទេ។ ​មនុស្ស​ប្រុស​ចង់​បាន​នារី​ណា​ដែល​ចេះ​​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក។ ​លើស​ពី​នេះ ​បើ​​​ពេល​គាត់​ជួប​ទុក្ខ​លំបាក ​មនុស្ស​ស្រី​ចេះ​លើក​ទឹក​ចិត្ត​​គាត់​ទៀត កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​កក់​ក្ដៅ​លង់​ដក​ចិត្ត​មិន​រួច។

៤. ចេះ​មើល​ថែ​ទាំ​ខ្លួន​ឯង

​មន្ត​ស្នេហ៍​ទាក់​ទាញ​ខ្លាំង​របស់​មនុស្ស​ស្រី​គឺ​​រឹង​មាំ ​មិន​ទន់​ជ្រាយ ​និង​អាច​ថែ​ទាំ​ខ្លួន​ឯង​បាន។ ​នាង​​ដឹង​ពី​របៀប​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សុខភាព​ល្អ ​មិន​ទ្រុឌ​ទ្រោម ​និង​ចេះ​តតាំង​ឧបសគ្គ​ចំពោះ​មុខ​ដោយ​វៃ​ឆ្លាត។​​

​​​​៥. មិន​ខ្វល់​រឿង​ឡើង​ទម្ងន់ និង​សម្រស់​ហួស​ហេតុ​ពេក

​​​​ពេល​ចេញ​ក្រៅ​ត្រូវ​កម្ដៅ​ខ្លាំង ​ក៏​រអ៊ូ​ទ្រាំ​មិន​បាន ឡើង​គី​ឡូ​បន្តិច​ក៏​ស្រែក​ ចេញ​មិន​រួច​ពី​កញ្ចក់​ដោយ​សារ​រវល់​មើល​រាង​ខ្លួន​​ឯង ​ទាំង​នេះ​សុទ្ធ​តែ​មនុស្ស​ប្រុស​មិន​ត្រូវ​ការ។ ​ថ្វី​ត្បិត​នារី​ណា​ក៏​ស្រលាញ់​សម្រស់​ តែ​បើ​ហួស​ហេតុ​ពេក​ទៅ​ជា​រឿង​ដែល​បុរស​ស្អប់​ទៅ​វិញ។ ដូច្នេះ មនុស្ស​ស្រី​ដែល​​អាច​ញ៉ាំ​អ្វី​ក៏​បាន​មិន​ខ្វល់​រឿង​ឡើង​ទម្ងន់ ​មិន​ខ្វល់​ច្រើន​រឿង​សម្រស់​ពេក ​​ធ្វើ​ឲ្យ​បុរស​មិន​សូវ​ឈឺ​ក្បាល​ច្រើន​ដូច​គ្នា​​ពេល​សេព​គប់​នាង​ជា​សង្សារ។

៦. ​មាន​ទំនុក​ចិត្ត​ខ្ពស់ ​​​​​​ ​​​​​​​នាង​ជា​មនុស្ស​មាន​អំ​ណះ​អំ​ណាង​ច្បាស់​លាស់ ​ជឿ​ជាក់​ហើយ​ម៉ត់​ចត់​លើ​កិច្ចការ។ ​​មិន​មែន​គ្រាន់​តែ​ស្លៀក​ពាក់​ឡូយ​ឆាយ​​ធ្វើ​ខ្លួន​​អស្ចារ្យ​ ​ដើរ​អួត​គេ​ដូច​ដឹង​រឿង​គ្រប់​យ៉ាង​ ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ខ្លាច​​មិន​ហ៊ាន​សូម្បី​ជួប​នារី​បែប​នេះ។ ​មនុស្ស​ស្រី​មាន​ទំនុក​ចិត្ត​ខ្ពស់ ​នាង​ដឹង​​ពី​​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ ​​​ហ៊ាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ​ដែល​ជា​គ្រឹះ​រឹង​មាំ​នៅ​ក្នុង​ចិត្ត​របស់​នាង។

​៧. ​មិន​ស​ម្តែង​នៅ​មុខ​គេ

​​​នាង​មិន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ណា រហូត​លែង​ជា​ខ្លួន​ឯង​នោះ​ទេ។ ​នាង​ស្រលាញ់​អត្តចរិត​ពី​កំណើត ​ធ្វើ​ជា​ខ្លួន​ឯង​ពីត​ប្រាកដ​ ​ដោយ​មិន​​បង្ខំ​ខ្លួន​ឯង​ដើម្បី​ចំណាប់​អារម្មណ៍​អ្នក​ណា​ម្នាក់​​រហូត​ទៅ​ជា​អស់​កម្លាំង មិន​ស្រណុក​ស្រួល ហើយ​កាន់​តែ​មើល​ទៅ​អាក្រក់​លើស​ដើម។

​​ទាំង​នេះ​សុទ្ធ​តែ​មន្ត​ស្នេហ៍​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​​បាក់​ចិត្ត​ស្រលាញ់ ​និង​ថែម​ទាំង​ចង់​នៅ​ជិត​គ្រប់​​​ពេល។ ​ព្រោះ​អាកប្បកិរិយា​ទាំង​អស់​នេះ​ នឹង​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ ​ជា​គុណ​សម្បត្តិ​ដែល​នារី​គ្រប់​រូប​​អាច​ឆក់​បេះ​ដូង​​បុរស​បាន​ ​យ៉ាង​​ងាយ​ស្រួល​បំផុត។

​ចុចអាន៖ ​​ មនុស្សស្រីរស​នៅដោយខ្ពង់​ខ្ពស់ថ្លៃថ្នូរ ប្ដី​មិន​ចងក៏​មិន​ហ៊ាន​រត់​ដែរ

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម