យក​ប្ដីពេល​ណា​គឺ​រឿង​របស់​ខ្ញុំ ម៉េច​ក៏​ចង់​ដឹង​ឮ​​ម្ល៉េះ?

  • 2019-07-19 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​សង្គម​មួយ​ដែល​ទាន់​សម័យ​ដូច​សព្វ​ថ្ងៃ ការ​យក​ប្ដី​ឆាប់ ឬ​យឺត​គឺ​លែង​ចោទ​ជា​បញ្ហា​ហើយ តែ​អ្វី​ដែលសំខាន់​នោះ​គឺ យក​ត្រូវ​មនុស្ស​ឬ​អត់។

ល្អ​សើច​ត្រង់​ថា អ្នក​ដែល​មិន​យល់​ពី​យើង​ជា​ច្រើន​ដូច​ជា អ្នក​ជិត​ផ្ទះ ឬ​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា និយាយ​ជាមួយ​យើង​ដូច​ការ​រៀបការ​ជា​ការ​ដើរ​លេង​មួយ​ជុំ​ចឹង។ សួរ​ឡើង​ដូច​ជា អាយុ​ម្ភៃ​ជាង​ហើយ ម៉េច​មិន​ប្រញាប់​យក​ប្ដី​ទៅ? ពាក្យ “ប្រញាប់” របស់​ពួក​គេ​ និយាយ​ចេញ​មក​ហាក់​ដូច​គ្មាន​ទម្ងន់​សូម្បី​បន្តិច។ ប្រៀប​បាន​ដូច​ជា យក​ប្ដី​ហើយ មិន​ត្រូវ​គ្នា​ក៏​លែង​ចោល​ទៅ​ មាន​បញ្ហា​ធំ​ដុំ​អី។

ខ្ញុំ​មិន​វាយ​តម្លៃ​ទាំង​អស់​ឡើយ តែ​ចាស់​ពី​ដើម ក៏​ដោយ​សារ​មិន​មាន​ជម្រើស​ច្រើន ក៏​ដូច​ជា​មក​ពី​សិក្សា​ពី​គ្នា​មិន​ច្បាស់ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ទទួល​សុភមង្គល​បាន​ពេញ​លេញ។ ចុះ​បើ​យើង​​ឃើញ​ឧទាហរណ៍​ជាក់​ស្ដែង​បែប​នេះ​ហើយ សួរ​ថា​យើង​ចាំ​បាច់​ដើរ​ជាន់​ដាន​គាត់​​ធ្វើ​អ្វី​ទៀត?

ទោះ​បី​ជា​ពួក​យើង​ឈាន​ចូល​ដល់​វ័យ​ណា​ក៏​ដោយ ក៏​នៅ​មាន​ជម្រើស​សម្រាប់​ខ្លួន​ឯង​ដែរ។ ឯ​អ្នក​មិន​ស្គាល់​យើង​វិញ ហា​ឡើង​សុទ្ធ​តែ បើ​មិន​ឆាប់​យក​ទេ​ នឹង​អេ​ជា​មិន​ខាន គ្មាន​អ្នក​ណា​យក​ឡើយ។ អាណិត​មនុស្ស​ស្រី​មួយ​ចំនួន ដោយ​សារ​តែ​ខ្លាច​សម្ដី​គេ គួប​ផ្សំ​នឹង​មិន​សូវ​មាន​ជំនឿ​ចិត្ត​ផង​នោះ ក៏​ប្រញាប់​លោត​ចូល​រោងការ ទាំង​ខ្លួន​មិន​ទាន់​រួច​រាល់។ ហើយ​លទ្ធផល​ដែល​ទទួល​បាន បើ​មិន​ឆាប់​បែក​គ្នា ក៏​ត្រូវ​ទទួល​ទុក្ខ​ផ្លូវ​ចិត្ត ផ្លូវ​កាយ​ដែរ។

សម័យ​នេះ​ទៅហើយ ឲ្យ​តែ​ចេះ​ធ្វើ​ខ្លួន និង​មាន​ចំណូល​ខ្លួន​ឯង អាយុ​សាម​ជាង ក៏​អាច​នៅខ្ញង់​ដូច​ក្រមុំ​បាន​ដែរ។ ដូច​នេះ​ហើយ សូម​សន្សឹម​ៗ​ក្នុង​ការ​រក​គូ​ស្រករ។ កុំ​ចាប់​អារម្មណ៍​នឹង​មនុស្ស​ដែល​មិន​មែន​ជា​អ្វី​នឹង​យើង និង​សម្ដី​និយាយ​ហើយ ហោះ​តាម​ខ្យល់​របស់​គេ។ ព្រោះ​នៅ​ទី​បំផុត ប្ដី​គឺ​ជា​របស់​យើង មិន​មែន​របស់​ពួក​គេ​ឡើយ៕

ចុចអាន៖ ​​ បាន​​ប្រពន្ធ​​ឆ្លាត​​​ មនុស្ស​​ប្រុស​​នឹង​ទទួល​បាន​​​គុណ​​សម្បត្តិ​៥​យ៉ាង​​នេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម