កើតមុនក្នុងអំឡុងពេលមានផ្ទៃពោះ ត្រូវដឹងពីវិថីទប់ស្កាត់ ដែលមិនធ្វើឲ្យប៉ះពាល់ដល់គភ៌

  • 2019-07-18 10:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​បាន​ធ្លាក់​ចុះ​បន្តិច​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ អ្នក​ម៉ាក់​តែង​តែ​​ឡើង​គីឡូ​និង​ចេញ​មុន​លើ​ផ្ទៃ​មុខ​ ជៀស​មិន​ផុត។ ​ដើម្បី​តតាំង​ជាមួយ​បញ្ហា​មុន​ មិន​ឲ្យ​រីក​រាល​ដាល​​កាន់​តែ​ខ្លាំង និង​មិន​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ គួរ​ជ្រើស​រើស​វិធី​ត្រឹម​ត្រូវ​ដូច​ខាង​ក្រោម។

១. ហាម​យក​ដៃ​ប៉ះ​មុខ

ក្នុង​អំឡុង​ពេល​នេះ​ អ្នក​​មិន​គួរ​យក​ដៃ​ទៅ​ប៉ះ​លើ​មុខ​ដាច់​ខាត ព្រោះ​វា​អាច​ចម្លង​បាក់តេរី ទៅ​លើ​ស្បែក​បណ្តាល​ឲ្យ​ចេញ​មុន​បាន​យ៉ាង​ងាយ។ មុន​លាង​សម្អាត​មុខ ត្រូវ​លាង​ដៃ​​ឲ្យ​បាន​ស្អាត​ជាមុន​សិន ទើប​​អាច​កម្ចាត់​មេរោគ​និង​បាក់តេរី​ផ្សេងៗ​បាន​ល្អ។

២. ប្រើ​ហ្វូម​លាង​មុខ​​បែប​ស្រាល​ស្រទន់

​ហ្វូម​លាង​មុខ​បែប​ស្រាល​ស្រទន់​ គ្មាន​ជាតិ​កាត់​ គ្មាន​ជាតិ​ប្រេង​ ល្អ​បំផុត​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ។ កុំ​លាង​មុខ​យូរ​ពេក ព្រោះ​​វា​អាច​ធ្វើ​ឲ្យ​មុខ​កាន់​តែ​ស្ងួត ប៉ុន្តែ​ឡើង​ប្រេង និង​ធ្វើ​ឲ្យ​កើត​មុន។

៣. ជៀសវាង​លេប​ថ្នាំ​មាន​ជាតិ​វីតាមីន​ A

អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ការ​ព្យាបាល​ ដោយ​វិធី​ធម្មជាតិ មិន​មែន​លេប​ថ្នាំ​ ដែល​មាន​ជាតិ​វីតាមីន​ A។ ជាពិសេស​ ហាម​ប្រើ​ពពួក​វីតាមីន​ប្រភេទ​នេះ​ នៅ​ពេល​យប់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​គភ៌​ ឬ​អាច​ធ្វើ​ឲ្យ​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ​ បើ​អ្នក​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​យូរ​។

៤. កុំ​លាង​​មុខ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណ​ៗ

ការ​លុប​​លាង​មុខ​ដោយ​ទឹក​ក្តៅ​​​​​ឧណ្ណៗ អាច​បណ្តាល​ឲ្យ​​​​​មុខ ឡើង​ក្រហម​​ ងាយ​នឹង​ចេញ​មុន​បំផុត។ គួរ​ប្រើ​ទឹក​ត្រជាក់​ល្មម ដើម្បី​លាង​មុខ​​នៅ​ពេល​កើត​មុន ហើយ​កុំ​ភ្លេច លាង​ដោយ​ប្រើ​ដៃ​ថ្នមៗ ការពារ​​មុខ​​កុំ​រោល​ប្រតិកម្ម។

៥. ចង​សក់​ឲ្យ​ស្រឡះ​​ពី​មុខ

ដើម្បី​ទប់​ស្កាត់ មិន​​ឲ្យ​មុន​រោល​ពេញ​មុខ គួរ​ចង់​​សក់​ឬ​បួង​ឡើង ឲ្យ​ផុត​ស្រលះ ព្រោះ​សូម្បី​តែ​សក់​ក៏​មាន​ជាតិ​ប្រេង អាច​បណ្តាល​​ឲ្យ​​កើត​មុន​​​​បាន​ដែរ។ អ្វី​ដែល​​ខ្វះ​មិន​បាន​ គឺ​ត្រូវ​ផឹក​ទឹក​ឲ្យ​​បាន​ច្រើន​ យ៉ាង​​ហោច​ណាស់​៨​កែវ ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ស្រស់​ថ្លា៕​

ចុចអានបន្ត៖ នារី​​កូរ៉េ​​ម្នាក់​​​​​ចេញ​​​មុខ​​​មក​​​​ចែក​​រំលែក វិធី​ស្រក​​ទម្ងន់​​ជោគជ័យ​និង​មិន​​ឡើង​មក​​​វិញ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម