រូបភាពដែលពេញនិយមថតនៅបាលី តាមពិតប្រើ​ក្បាច់នេះសោះ

  • 2019-07-12 03:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gates of Heaven គឺ​ជា​ទីតាំង​ថត​រូប​ដ៏​​​ពេញ​និយម​មួយ​នៅ​កោះ​បាលី​ឥណ្ឌូណេស៊ី ដែល​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​កម្រ​នឹង​រំលង។ រូបភាព​ដែល​ផ្ដិត​យក​នៅ​ទីតាំង​នេះ មាន​ចំណាំង​​​ប្លាត​​យ៉ាង​ទាក់​ទាញ ដែល​មនុស្ស​ភាគ​ច្រើន​យល់​ថា​ជា​ចំណាំង​ប្លាត​នៃ​ទឹក ប៉ុន្តែ​តាម​ពិត​មិន​មែន​បែប​នេះ​ឡើយ។

​​​​អ្នក​​ត្រួត​ពិនិត្យ​ប្រចាំ​ទស្សនាវដ្ដី Fortune ឈ្មោះ Polina Marinova បាន​​ចែក​រំលែក​ Tweet ​ខក​ចិត្ត​មួយ​ពី​កោះ​បាលី ដោយ​បង្ហាញ​​តាម​ពិត​រូបភាព​ចំណាំង​ប្លាត​ដ៏​ទាក់ទាញ​នេះ ផលិត​បាន​ដោយ​ប្រើ​ប្រាស់​កញ្ចក់​តូច​មួយ​ប៉ុណ្ណោះ។ អ្នក​ថត​រូប​ប្រចាំ​ទីតាំង​នោះ បាន​ប្រើ​ប្រាស់​កញ្ចក់​តូច​ ដាក់​ពី​ក្រោម​ស្មាតហ្វូន ឬ​កាមេរ៉ា ដើម្បី​បង្កើត​ជា​ចំណាំង​ប្លាត។

Marinova សរសេរ​បែប​នេះ​ថា ៖ "ក្ដី​សង្ឃឹម និង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​​ត្រូវ​បាន​បំផ្លាញ​ នៅ​ពេល​ដែល​​ខ្ញុំ​ដឹង​ថា​ ទឹក​​នៅ​ Gates of Heaven តាម​ពិត​គ្រាន់​តែ​ជា​កញ្ចក់​មួយ​ផ្ទាំង​នៅ​ពី​ក្រោម iPhone តែ​ប៉ុណ្ណោះ”។ សារ​នេះ​មាន​ភ្ជាប់​ជា​មួយ​រូបភាព​ពីរ​សន្លឹក​ខាង​ក្រោម​ផង​ដែរ។

ចុចអាន៖

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង