លួច​ស្រលាញ់​នារី​គិត​លុយហាង​កាហ្វេ បុរស​ម្នាក់​ផឹក​កាហ្វេ​ឡើង​កើត​ទឹក​នោម​ផ្អែម

  • 2019-07-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​គិត​ថា ផឹក​កាហ្វេ​ដាក់​ឲ្យ​ផ្អែម​ នឹង​ធ្វើ​ឲ្យ​មនោសញ្ចេតនា​ខ្លួន និង​នារី​គិត​លុយ បាន​ផ្អែមល្ហែម​នឹង​គ្នា​នោះ ជា​លទ្ធផល បុរស​នោះ​ត្រូវ​ធ្លាក់​ខ្លួន​ឈឺ​តែ​ម្ដង។

ស្នេហា​មួយ​តែង​ត្រូវ​ឆ្លង​កាត់​រស​ជាតិ​ជា​ច្រើន​ដូច​ជា​ផ្អែម​ល្ហែម ល្វីង ជូរចត់​ជា​ដើម។ ជាក់ស្ដែង បុរស​មក​ពី​តៃវ៉ាន់​មួយ​រូប បាន​ខំ​ប្រឹង​រត់​តាម​ស្នេហា​របស់​ខ្លួន ដោយ​រំពឹង​ថា នឹង​បាន​ផល​ផ្អែម​ក៏​ដោយ តែ​លទ្ធផល​បែរ​ជា​ត្រូវ​ទទួល​ភាព​ល្វីង​ទៅ​វិញ។

តាមនោះ​ដែរ កាល​ពី​ពេល​ថ្មី​ៗ​នេះ បុរស​មក​ពី​កោះ​តៃវ៉ាន់​មួយ​រូប បាន​ចែក​រំលែក​រឿង​ស្នេហា​ដ៏​ក្រៀមក្រំ​របស់​ខ្លួន លើ​គេហទំព័រ​ចែក​រំលែក​ល្បី​ឈ្មោះ Dcard ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​៤០០០​ដង។ លោក​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​២​ឆ្នាំ​មុន នៅ​ពេល​ជួប​មនុស្សស្រី​គិត​លុយ​នៅ​ក្នុង​ម៉ាត​មួយ​នៅ​ជិត​ផ្ទះ លោក​ក៏​មាន​ចិត្ត​លើ​នាង​ភ្លាម​ៗ។ ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ស្រី​ស្អាត​គិត​លុយ ថ្ងៃ​ណា​ក៏​លោក​មក​ទិញ​កាហ្វេ​នៅ​ទី​នេះ​ដែរ ថែម​ទាំង​ថែម​ស្ករ​ដល់​ទៅ​៥​ស្លាប​ព្រា។ នៅ​ពេល​ឃើញ​ដូច​នេះ នារី​គិត​លុយ​ក៏​សួរ​ថា បើ​ដាក់​បែប​នេះ​មិន​ផ្អែម​ជ្រុល​ពេក​ទេ​ឬ? ទើប​លោក​ឆ្លើយ​ថា ក៏​មិន​ផ្អែម​ដល់​អ្នក​លក់​ដែរ។ ក្រោយ​ពេល​ឃើញ​ដូច​នេះ នារីគិត​លុយ​ក៏​ញញឹម។

ចាប់​តាំង​ពី​ពេល​នោះ ចំនួន​ដង​ដែល​លោក​មក​ម៉ាត 7-Eleven កាន់​តែ​កើន​ឡើង តែ​អ្នក​ទាំង​២​បាន​ត្រឹម​អូស​ក្រឡា​ទៅ​មក ដោយ​មិន​បាន​ឈាន​ដល់​ធ្វើ​ជា​សង្សារ​ជា​ផ្លូវ​ការ​ឡើយ ហើយ​ខាង​ប្រុស​ត្រូវ​បាន​វេជ្ជបណ្ឌិត​ប្រាប់​ថា លោក​មាន​រោគ​សញ្ញា​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង​ ព្រោះ​ទទួល​ទាន​ផ្អែម​ក្នុង​រយៈ​ពេល​វែង។ ទោះ​បី​ជា​រឿង​នេះ​មិន​មែន​រឿង​កំប្លែង​​ក៏​ដោយ តែ​នៅ​តែ​ធ្វើ​ឲ្យ​ទប់​សំណើច​មិន​បាន៕

​ចុចអាន៖ ​​ ហុងស៊ុយ​ពាង​អង្ករ កន្លែង​ និង​វិធី​ត្រូវ​ទុក​ដាក់​ដើម្បី​ទទួល​បាន​លាភ​ហូរ​ចូល​ដូច​ទឹក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម