មិន​ខ្លាច​យក​ចំ​ប្ដី​ក្រ ខ្លាច​តែ​ប៉ះ​ចំ​ប្ដី​អត់​គំនិត

  • 2019-07-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ឆ្លាតមិន​ខ្លាច​យក​ប្ដី​ដែល​មិន​ទាន់​មាន​នោះ​ទេ តែ​នាង​ដាច់​ខាតនឹង​មិន​យក​អ្នក​ដែល​គ្មាន​គំនិត​ឡើយ។

មនុស្ស​ភាគ​ច្រើន​នៅ​តែ​គិត​ថា ឲ្យ​តែ​ស្រលាញ់​គ្នា​ពិត​ប្រាកដ​គឺ​គ្រប់គ្រាន់​ហើយ សម្ភារនិយម និងលុយ​គ្រាន់​តែ​ជា​របស់​ក្រៅ​ខ្លួន​ប៉ុណ្ណោះ។ ប៉ុន្តែ ជីវិត​អាពាហ៍ពិពាហ៍​មួយ បើ​ចង់​ចង់​ឲ្យ​រឹង​មាំ ត្រូវ​ពឹងផ្អែក​លើ​កត្តា​ដ៏​សំខាន់​នោះ​គឺ​លុយ​កាក់។ មនុស្ស​វៀងវៃ ដាច់​ខាត​កុំ​យក​ប្ដី​​ដែល​បាន​តែ​និយាយ​ថា បេះដូង​ស្មោះស្ម័គ្រ​នេះ​គឺ​សម្រាប់​អូន ជា​ដាច់​ខាត ព្រោះ​ក្រៅ​ពី​នេះ គឺ​អ្វី​ទៀត​ទាំង​អស់។

ក្រ​នៅ​តែ​ទី​នេះ មិន​មែន​សំដៅ​លើ​តែ​ក្រ​ព្រោះ​ជីវភាព​ទេ គឺ​ក្រ​ទាំង​គំនិត​ទៀត។ តែង​អន់ចិត្ត គ្មាន​ជំនឿចិត្ត​លើ​ខ្លួន។ ជំនួស​ឲ្យ​ការ​ប្រឹងប្រែង ដើម្បី​ឲ្យ​ជីវិត​អ្នក​ទាំង​ពីរ​ប្រសើរ​ឡើង​នោះ គេ​បាន​ត្រឹម​តែ​បន្ទោស​ជីវិត បន្ទោស​សង្គម ថា​ហេតុ​អ្វី​ខ្លួន​កើត​មក​មិន​បាន​សុខ​ស្រួល​ដូច​គេ។ បើ​គេ​អាល័យ​តែ​បន្ទោស​ជីវិត​បែប​នេះ ទោះ​ដល់​ស្លាប់​ទៀត​ក៏​អ្នក​គ្មាន​ថ្ងៃ​ចម្រុងចម្រើន​ដែរ។

ផ្ទុយ​មក​វិញ ប្រសិន​​ជា​មនុស្ស​មាន​គំនិត​វិញ ទោះ​បី​ជា​​កើត​មក​ ជីវិត​មិន​បាន​ថ្កុំថ្កើង​ដូច​គេ​ឯង​ក៏​ដោយ ក៏​គេ​នឹង​រក​គ្រប់​វិធី ដើម្បី​លើក​ស្ទយ​ជីវិត​ខ្លួន​ឯង ក៏​ដូច​ជា​ជីវិត​របស់ប្រពន្ធ​គេ​ដែរ។

និយាយ​ឲ្យ​ត្រង់​ទៅ មាន​តែ​មនុស្ស​ស្រី​រៀបការ​ហើយមាន​កូន​ហើយ ទើប​យល់​ថា​ពេល​ខ្វះ​លុយ​ម្ដង​ៗ វេទនា​យ៉ាង​ណា។ បើ​គ្រាន់​តែ​មាន​ប្ដី​ប្រពន្ធ​២​នាក់ បាយ​មួយ​ពេល​អត់​សាច់ មាន​តែ​បន្លែ ក៏​អាច​រួច​មួយគ្រា​ដែរ។ តែ​បើ​មាន​កូន​ហើយ កូន​អស់​ដោះ​គោ កូន​ឈឺ ហើយ​ខ្វះ​លុយ​ទៀត ប្រាកដ​ជា​ទាល់​ខ្លាំង​ណាស់។

ត្រលប់​មក​វិញ បុរស​អត់​គំនិត គ្រាន់​តែ​ធ្វើ​ការ​ហើយ គឺ​ហើយ​ហើយ មិនមាន​គំនិត​វែង​ឆ្ងាយ​សម្រាប់​អនាគត​ឡើយ និយាយ​ឲ្យ​ត្រង់​គឺ​គេ​ពេញ​ចិត្ត​នឹង​ជីវិត​បច្ចុប្បន្ន ទោះ​វា​កំពុង​វេទនា​ក៏​ដោយ។ នេះ​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​​បើ​យក​ជា​គូ​ស្រករ​ គឺ​ពិបាក​រក​បាន​សុភមង្គល​យូរ​អង្វែង​ណាស់ បើ​ជៀសបាន​គួរ​ជៀស៕

ចុចអាន៖ ​​ ៤ យ៉ាង ស្រីៗចាំបាច់ត្រូវដឹងក្រោយរៀបការ ជៀសវាងផុងចូលរណ្តៅទុក្ខងើបលែងរួច

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម