ទស្សនិកជន​បះសក់​ពេល​ឃើញ​សម្រស់​បវរកញ្ញា​ហុងកុង​ឆ្នាំ​នេះ

  • 2019-07-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មតិ​ជាច្រើន​បាន​លើក​ឡើង​ថា សម្រស់​របស់​បេក្ខនារី​ចូល​រួម​ក្នុង​ការ​ប្រលង​បវរកញ្ញា​ហុងកុង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធ្លាក់​ដុនដាប ហៅ​លែង​ឮ។

ដូច​រៀង​រាល់​ឆ្នាំ​ដែរ ចុង​ខែ​មិថុនា​គឺ​ជា​រយៈ​ពេល​កម្មវិធី​ជ្រើសរើស​បវរកញ្ញា​ហុងកុង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​សារ​ជា​ថ្មី។ មនុស្ស​ស្រី​រាប់​ពាន់​នាក់ ដែល​បំណង​ចង់​ផ្លាស់​ប្ដូរ​ជីវិត​បាន​មក​ដាក់​ពាក្យ​ក្នុង​បំណង​គ្រង​យក​មកុដ​ពេជ្រ​ឆ្នាំ​នេះ។

យ៉ាងណាក៏ដោយ រឹត​តែ​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន​ៗ សម្រស់​របស់​បេក្ខនារី​ឆ្នាំ​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​កម្មវិធី​ប្រជែង​សម្រស់​នេះ។ កម្រង​រូប​ភាព​របស់​នារី​ចូល​រួម​ទាំង​អស់ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ បណ្ដាញ​ព័ត៌មាន ON ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

ទស្សនិកជា​ជា​ច្រើន​បាន​លើក​ឡើង​ថា ទោះ​បី​ជា​ភាព​ជឿជាក់​គឺ​ល្អ តែ​ជាមួយ​សម្រស់​បែប​នេះ បើ​ទៅ​ប្រលង​បវរកញ្ញា​គឺ​ហួស​ពេក​ហើយ៕

​ចុចអាន៖ ​ សម្រស់​ខុស​ពី​មុន​ខ្លាំង​ពេក ធ្វើ​ឲ្យ​សមាជិក​៣រូប​របស់ Blackpink ត្រូវ​គេ​សង្ស័យ​ថា​កែ​មុខ​ខ្លាំង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម