ព័ត៌មាន​ថា​នាង​មាន​បញ្ហា​ស្បែក ធ្វើ​ឲ្យ ដេនី ក្វាន់ ចេញ​មុខ​មក​ប្រតិកម្ម​រសៀល​នេះ

  • 2019-06-29 08:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​នេះ​កញ្ញា ដេនី ក្វាន់ ដែល​ស្គាល់​ថា​ជា​តារា​និយម​ស្លៀកសិចស៊ី​នោះ បាន​ចេញ​មក​ប្រតិកម្ម​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ថា នាង កំពុង​មាន​បញ្ហា​ស្បែក​រហូត​ដល់​រត់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។

ព័ត៌មាន ដេនី ក្វាន់ មាន​បញ្ហា​លើ​ស្បែក​រត់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​លេច​រូប​នាង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម​របស់​នាង។ បញ្ហា​នេះ ដេនឌី អះអាង​ថា ជា​ទង្វើ​របស់​មនុស្ស​មួយ​ចំនួន ដែល​មាន​ចេតនា​មិន​ល្អ​លើ​នាង។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី តារា​សិចស៊ី អះអាង​ថា នាង​ពិត​មិន​មាន​បញ្ហា​ស្បែក ដូច​ព័ត៌មាន​ចចាម​អារ៉ាម​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ដេនី បាន​បញ្ជាក់ ក៏​ដូច​ជា​សារភាព​ថា នាង​ពិត​មាន​ជំងឺ​មួយ​ផ្សេង​ពិត​មែន តែ​​មិន​មែន​ជា​ជំងឺ​ស្បែក​នោះ​ទេ។ "ខ្ញុំ​សូម​បញ្ជាក់​ថា​ខ្ញុំ​គ្មាន​បញ្ហា​ស្បែក​ដូច​ដែល​មនុស្ស​មួយ​ចំនួន​ចោទ​នោះ​ទេ សូម​កុំ​បំផុស​បំផុល​អោយ​វា​ជា​រឿង​ធំ ខ្ញុំ​គឺ​ទឹក​ចូល​សួត និង​រលាក​បំពង់​ក​ទេ បញ្ជាក់​គ្មាន​បញ្ហា​ស្បែក​ទេ!"។ ដេនី ថ្លែង។

សង្កត់​ធ្ងន់​ទៅ​លើ អំណះអំណាង​ផ្ទាល់​ខ្លួន​តប​ទៅ​នឹង​បញ្ហា​ខាង​លើ តារា​ស្រី​សាច់ស​ដូច​ពង​មាន់​បក​រូប​នេះ បន្ថែម​ថា ប្រិយមិត្ត​អាច​ស្វែង​រក​ការ​ពិត​បាន បើ​មិន​ជឿ​ គឺ​អាច​ទៅ​មើល​ស្ថានភាព​របស់​នាង​ផ្ទាល់​នា​ពេល​នេះ​បាន ដោយ​នាង​ថែម​ទាំង​ប្រាប់​ឈ្មោះ​មន្ទីរ​ពេទ្យ​នៅ​ស្រុក​ថៃ ដែល​នាង​បាន និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ទឹក​ចូល​សួត​​នោះ​ទៀត​ផង នោះ​គឺ​មន្ទីរ​ពេទ្យ “Paolo”។

"មនុស្ស​អើយ​មនុស្ស​អី​ក៏​តាម​ឈ្នានីស​ខ្ញុំ​ម្ល៉េះ?”។ កញ្ញា ដេនី ក្វាន់ ពោល​បន្ថែម។

រូបភាព៖ ហ្វេសប៊ុក ដេនី

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម