មេរៀនឈឺចាប់ពីស្នេហាចាស់៥យ៉ាង អ្នកគួររៀនកុំឲ្យខកចិត្តម្តងទៀតពេលចាប់ផ្តើមស្នេហ៍ថ្មី

  • 2019-06-21 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ជួប​រឿង​ឈឺ​ចាប់​ ស្រីៗ​​ជា​ច្រើន​មិន​ហ៊ាន​ចាប់​ផ្ដើម​មាន​ស្នេហា​ថ្មី​នោះ​ទេ ​ព្រោះ​ខ្លាច​ជួប​រឿង​ខក​ចិត្ត​ម្ដង​ទៀត។ ​ខាង​ក្រោម​នេះ​ជា​វិធី​ដែល​ជួយ​អ្នក​បាន៖

​​១ ឈប់​អើពើ​ស្នេហា​ចាស់​ទៀត​

មិន​ខ្វល់​ថា​ស្នេហា​ចាស់​អ្នក​ធ្លាប់​មាន​អនុស្សាវរីយ៍​ដឹត​ដាម​ខ្លាំង​កម្រិត​​ណា​ទេ ​អ្នក​​ត្រូវ​​ទទួល​ស្គាល់​ថា​​ ​វា​ចប់​ហើយ។ ​កុំ​​​រង់​ចាំ​រឿង​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​ឈឺ​ចាប់​​ម្ដង​ទៀត ​។ ​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង ក្រោយ​មាន​បទពិសោធន៍​​លើ​រឿង​ស្នេហា​​បែក​បាក់ ហើយ​សន្យា​ថា​មិន​ឲ្យ​​រឿង​ទាំង​នេះ​ត្រ​លប់​មក​ម្ដង​ទៀត​​។ ​កុំ​ឲ្យ​ឥទ្ធិពល​ស្នេហា​ចាស់​គ្រប​ដណ្ដប់​លើ​អ្នក ឲ្យ​ឈប់​មើល​ឃើញ​មនុស្ស​ប្រុស​ដទៃ​​ទៀត​។

២. កុំ​ដោយសារ​សង្សារ​ចាស់ អ្នក​គិត​ថា​ស្នេហា​ទាំង​អស់​សុទ្ធ​តែ​អាក្រក់

មែន​ហើយ ​អ្នក​ធ្លាប់​​​ឈឺ​ចាប់​ខ្លាំង​ព្រោះ​រឿង​​ស្នេហា។ ដោយសារ​​បែប​នេះ ​វា​ប៉ះ​ទង្គិច​លើ​ផ្លូវ​អារម្មណ៍​អ្នក​ជា​ខ្លាំង។ ប៉ុន្តែ​អ្នក​ភ្លេច​ហើយ ​ទោះ​បី​ជួប​រឿង​អាក្រក់​​ច្រើន​ក៏​ដោយ ​​អ្នក​នៅ​តែ​អាច​បន្ត​រស់​នៅ និង​​ថែម​ទាំង​អាច​ចាប់​ផ្ដើម​ស្នេហា​ជាមួយ​បុរស​ថ្មី​ទៀត​ផង។ ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​ចង់​បន្ត​រស់​នៅ​ដើម្បី​មនុស្ស​​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​​។ បើ​អ្នក​មិន​ព្រម​ឈប់​អា​លោះ​អា​ល័យពី​ស្នេហា​ចាស់​ទេ ​អ្នក​​គ្មាន​ថ្ងៃ​ទទួល​បាន​ស្នេហា​បរិសុទ្ធ​ថ្មី​ឡើយ ដូច្នេះ​ត្រូវ​ចេះ​រក​ឱកាស​ឲ្យ​ខ្លួន​ឯង។

​​ ៣. ​កុំ​រំ​ពឹង​លើ​រឿង​ស្នេហា​ពេក​

កំហុស​​ដ៏​​ធំ​បំ​ផុត​របស់​មនុស្ស​ស្រី​ ​តែង​សង្ឃឹម​ថា​មនុស្ស​ប្រុស​នឹង​យក​ទុក​ដាក់​នាង​ខ្លាំង​ដូច​​តួ​ប្រុស​ក្នុង​រឿង​ប្រលោម​លោក ​ឬ​រឿង​ភាគ​កូ​រ៉េ។ ​អ្នក​កាន់​តែ​រំ​ពឹង ​ភាព​​អស់​សង្ឃឹម​ក៏​កាន់​តែ​មាន។ ​ដូច្នេះ​នៅ​ពេល​ចាប់​ផ្តើម​ស្នេហា​ថ្មី ​អ្នក​​​មិន​អាច​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​​ល្អ​ឥត​ខ្ចោះ​​​ដូច​​ក្នុង​រឿង​បាន​ឡើយ ​។ ​ម្ល៉ោះ​ហើយ ​កុំ​ឲ្យ​ខក​ចិត្ត​ច្រើន​ដង​ទៀត ​ត្រូវ​​គិត​ថា​បើ​ជួប​រឿង​មិន​សម​បំណង ​ត្រូវ​​បើក​ចិត្ត​ទូ​លាយ​ ទើប​មិន​សូវ​ឈឺ​ចាប់ ។ ​

៤. យល់​និង​រៀន​ច្បាស់​ពី​​គំនិត​មនុស្ស​ប្រុស

ក្រោយ​ឆ្លង​កាត់​រឿង​ស្នេហា​បរាជ័យ​ម្ដង ​អ្នក​នឹង​យល់​ច្បាស់​ពី​ចិត្ត​គំនិត​មនុស្ស​​ប្រុស​ថា​ពិបាក​យល់​ប៉ុណ្ណា។ ​ដូច​នេះ​បើ​មាន​​ស្នេហា​​ថ្មី ​អ្នក​នឹង​ដឹ​ង​ថា​មនុស្ស​ប្រុស​មិន​សូវ​ពូ​កែ​​រ៉ូ​មែន​ទិក​ទេ ​មិន​សូវ​ចេះ​ទ្រ​មនុស្ស​ស្រី ​ហើយ​​អ្នក​មាន​តែ​បណ្ដោយ​ឲ្យ​គេ​ធ្វើ​អ្វី​ដែល​គេ​ចង់ ​ទើប​មិន​សូវ​ឈ្លោះ​គ្នា​។​

៥. កុំ​បំ​បិទ​ខ្លួន​​ឯង​ចោល

មាន​មនុស្ស​មិន​តិច​ទេ មិន​ព្រម​ទទួល​ស្នេហា​​ថ្មី​ក្រោយ​ឈឺ​ចាប់​​នឹង​ស្នេហា​ចាស់​ពេក។ ​កុំ​បិទ​បេះ​ដូង​ខ្លួន​ឯង​ចោល​ដោយសារ​តែ​មនុស្ស​ប្រុស​អាក្រក់​ម្នាក់ ​ហើយ​មិន​ព្រម​ឲ្យ​បុរស​ផ្សេង​​ចូល​មក​​ជីវិត​អ្នក​។ ​បើ​មនុស្ស​ស្រពិចស្រពិល​មិន​ចាក​ចេញ​ ​ធ្វើ​ម្ដេច​អ្នក​អាច​ជួប​នឹង​ស្នេហា​ពិត ដូច្នេះ​ពេល​បាត់​គេ​ម្នាក់ ​អ្នក​មិន​ត្រូវ​បិទ​បេះ​ដូង​ខ្លួន​​​ឯង ឲ្យ​គេ​មាន​មោទកភាព​​ទេ។ ​យ៉ាង​​ណា​ក៏​ដោយ ​ស្នេហា​ថ្មី​អាច​ទទួល​យក​បាន ​តែ​មិន​ត្រូវ​លឿ​ន​ពេក​​ឡើយ ​​ដោយ​អ្នក​​គួរ​ចំណាយ​ពេល​រៀន​យល់​ពី​គ្នា​ឲ្យ​បាន​ច្រើន ហើយ​អ្នក​​វិញ​ដាច់​ខាត​ ហាម​នឹក​សង្សារ​ចាស់​​និង​យក​អ្នក​ថ្មី​អ្នក​ចាស់​ប្រៀប​ធៀប​គ្នា។

មេរៀន​ស្នេហា​ពី​អតីត ​ពេល​ខ្លះ​ជា​រឿង​​ល្អ​ដែល​អ្នក​អាច​សិក្សា​ កែ​តម្រូវ​និង​ពង្រឹង​ឲ្យ​ទំនាក់​ទំនង​លើក​ក្រោយ​ល្អ​ជាង​មុន។ ​​ពេល​​ចាប់​ផ្ដើម​ថ្មី ​អ្នក​នឹង​មិន​ជួប​កំហុស​ដដែលៗ។ ​កុំ​បិទ​ជីវិត​ខ្លួន​ឯង​ដោយសារ​តែ​មនុស្ស​ប្រុស​សាវា​ម្នាក់ ​ប៉ុន្តែ​ត្រូវ​បើក​ចិត្ត​ព្រម​ទទួល​យក​អ្នក​ថ្មី ដែល​ជា​មនុស្ស​ច្បាស់​លាស់​នឹង​អ្នក​៕​ ​​​​​​ ​

​ចុចអាន៖ ​ មនុស្សស្រីត្រូវចាំ! បើមិនចង់បាត់តម្លៃខ្លួនឯង កុំឲ្យឱកាសស្នេហាលើស២ដងទៅមនុស្សប្រុស ​ ​

​​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម