ស្លៀក​ត្រឹម​រ៉ូប Taobao តារា​ស្រី​ចិន​នៅ​តែ​ល្បី​ផ្ទុះ​ព្រោះ​ស្អាត​ពេក

  • 2019-06-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​របស់​តារា​ចម្រៀង​ស្រី​កំពុង​ឡើង​កូដ Yang Chaoyue កំពុង​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ​ដោយ​សារ​តែ​រ៉ូប​តម្លៃ​ថោក តែ​សម្រស់​ស្អាត​ឥត​ទាស់​របស់​នាង។

កម្មវីធី​ដ៏​ធំ​របស់​ក្រុមហ៊ុន​យក្ស Tencent ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន។ ខណៈ​តារា​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាន​ធ្វើ​ខ្លួន​ឡើង​ខ្ញង់ ចូល​កម្មវិធី ត្បិត​នេះជា​កម្មវិធីធំ​មួយ​នោះ តារា​ចម្រៀង​ស្រី​វ័យ​២១​ឆ្នាំ Yang Chaoyue បែរ​ជា​ស្លៀក​រ៉ូប​តម្លៃ​ជាង​៤០​ដុល្លារ​ទិញ​ពី​គេហទំព័រ Taobao ទៅ​វិញ។

ខណៈ​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ឈុត​នេះ​មិន​ស័ក្ដិសម​នឹង​កម្មវធី​ដែល​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩៨ ចូល​រួម​នោះ មតិ​ជា​ច្រើន​ទៀត​បាន​កាន់​ជើង​នាង​ថា ទោះ​បី​ជា​រ៉ូប​នេះ​មាន​តម្លៃ​មិន​ថ្លៃ​ដូច​របស់​តារា​ដទៃ​ក៏​ដោយ តែ​ពេល Chaoyue ស្លៀក​ទៅ​គឺ​សម​នឹង​នាង​ណាស់ ហើយ​មើល​ទៅ​មិន​ដឹង​ថា​ជា​របស់​ថោក​ឡើយ៕

​ចុចអាន៖ ​​ Zhao LiYing ក្រោយ​សម្រាល​កូន​បែក​សាច់​មើល​មិន​ស្គាល់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម