គួរទទួលស្គាល់ថាជាសង្សារទេ បើស្នេហា Private បែបនេះ?

  • 2019-06-19 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី តើ​មាន​ប៉ុន្មាន​នាក់​ដែល​ចង់​លាក់​បាំង​ទំនាក់​ទំនង​ស្នេហា? អាច​និយាយ​ថា ស្ទើរ​តែ​គ្មាន​ទេ។ បើ​ទំនាក់​ទំនង​មួយ​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ត្រូវ​បិទ​បាំង លាក់​លៀម វា​មិន​ពិបាក​ឲ្យ​គេ​ទាយ​ទេ។ វា​គ្រាន់​តែ​ជា​ឆាក​កំប្លែង​ដែល​បោក​ចិត្ត​ប៉ុណ្ណោះ ។

ខាង​ប្រុស​ក៏​ដូច​ខាង​ស្រី សុទ្ធ​តែ​ទុក​ផ្លូវ​ក្រោយ​ដើរ​ដូច​គ្នា។ ជឿ​មែន​ទេ ថា​ប្រុស​មិន​ក្បត់? ហើយ​ទុក​ចិត្ត​មែន​ទេ​ថា​ខាង​ស្រី​ស្មោះ? បើ​អ្នក​នៅ​តែ​ពិបាក​សម្រេច​ចិត្ត សូម​ពិចារណា​ឡើង​វិញ ថា​គេ​ធ្លាប់​កុហក​ដែរ​ទេ? គេ​ធ្លាប់​ចាក​ចេញ​ទេ? ធ្លាប់​មិន​ឃាត់​អ្នក​ដែរ​ទេ? ចម្លើយ​សុទ្ធ​តែ​ធ្លាប់។ បើ​បែប​នោះ​គិត​ទេ​ថា គេ​ស្រលាញ់​អ្នក​ពិត? ស្រប​ពេល​​មិន​ដែល​ណែ​នាំ​អ្នក​ឲ្យ​អ្នក​ណា​ស្គាល់? មិន​ដែល​សូម្បី​ទទួល​ស្គាល់​ថា គេ​ទាក់​ទង​អ្នក? ការ​ឈឺ​ចាប់ យំ​ស្ងាត់​ៗ ភាព​អស់​សង្ឃឹម​វា​នឹង​នៅ​ជាមួយ​អ្នក​ជា​រៀង​រហូត ដរាប​ណា​អ្នក​អនុញ្ញាត​ឲ្យ​ចំណង​មួយ​នេះ​នៅ​ក្នុង​ពិភព​ងងឹត។

សូម​កុំ​យក​ពាក្យ​ថា ស្រលាញ់​មក​ដាក់​ពី​មុខ​អី ព្រោះ​ថា ការ​ស្រលាញ់​មិន​មែន​ជា​ការ​ដែល​ត្រូវ​លាក់​លៀម ត្រូវ​ទុក​ចន្លោះ​សម្រាប់​ដាក់​ស្រី​ផ្សេង​ឬ​ប្រុស​ផ្សេង​ទេ។ រឹត​តែ​មិន​អាច ទុក​ចន្លោះ​សម្រាប់​ស្និទ្ធស្នាល​នឹង​អ្នក​ផ្សេង​ដូច​គ្នា៕

​ចុចអាន៖ ​​ ល្អ​បំផុត​គឺ​នៅ​ពេល​មនុស្ស​ស្រី​ស្រលាញ់ អាក្រក់​បំផុត​គឺ​នៅ​ពេល​មនុស្ស​ស្រី​អស់​ចិត្ត

អត្ថបទ៖ ​Spring

អត្ថបទពេញនិយម