៤ ទេពកោសល្យ​របស់​មនុស្ស​ប្រុសដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​លង់​ស្រលាញ់​ខ្លាំង

  • 2019-06-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​មាន​រូប​សម្បត្តិ​ទាក់ទាញ ទេពកោសល្យ​ផ្សេង​ៗ​របស់​មនុស្ស​ប្រុស​ក៏​ធ្វើ​ឲ្យ​មនុស្ស​ស្រី​បាក់​ចិត្ត​លើ​គេ​ខ្លាំង​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ ជំនាញ​ពិសេស​របស់​មនុស្ស​ប្រុស ធ្វើ​ឲ្យ​ភាគី​ស្រី​ៗ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

១. លេង​ហ្គីតា

រូបតំណាង

រូបភាព​មនុស្ស​ប្រុស​ដៃ​ដេញ​ហ្គីតា គឺ​ជា​រូបភាព​ដែល​មនុស្ស​ស្រី​តែង​ស្រមៃ​ដល់​ជា​និច្ច។ សកម្មភាព​នេះ ធ្វើ​ឲ្យ​ពួក​គេ​មើល​ទៅ​ដូច​ជា​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា និង​ទាក់ទាញ​យ៉ាង​ចម្លែក។ បើ​បាន​ខាង​ប្រុស​លេង​ហ្គីតា ខាង​ស្រី​ច្រៀវ​វិញ​ទៀត​នោះ ពិត​ជា​មិន​អាច​បំភ្លេច​បាន​ឡើយ។

២. ច្រៀង​ពីរោះ

រូបតំណាង

មិន​ចាំ​បាច់​មាន​សំឡេង​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ដោយ​មនុស្សប្រុស​គ្រាន់​តែ​មាន​សំឡេង​ដាក់​មនោសញ្ចេតនា​បន្តិច ធានា​មនុស្ស​ស្រី​ស្ដាប់​ហើយ​ក៏​ចូល​តួ​មិន​ធម្មតា​ដែរ។ ភាគច្រើន​មនុស្ស​ប្រុស​ដែល​ចេះ​ច្រៀង តែង​យក​ជំនាញ​នេះ​មក​ទាក់ទាញ​ចំណាប់​អារម្មណ៍។

៣. ចេះ​ធ្វើ​ម្ហូប

រូបតំណាង

វិធី​ដែល​លឿន​បំផុត​ដើម្បី​យក​បេះដូង​មនុស្ស​ស្រី​នោះ​គឺ តាម​រយៈ​ក្រពះ​នេះ​ឯង។ គ្រាន់​តែ​ចេះ​ធ្វើ​មុខ​ម្ហូប​ប៉ុន្មាន​មុខ​ដែល​សង្សារ​ខ្លួន​ចូល​ចិត្ត​ញ៉ាំ ធានា​ថា​ខាង​ស្រី​ប្រាកដ​ជា​លែង​ចង់​ទៅ​ញ៉ាំ​ក្រៅ​តែ​ម្ដង​ គឺ​ចង់​តែ​ញ៉ាំ​របស់​ដែល​មនុស្ស​ខ្លួន​ស្រលាញ់​ចំអិន​ឲ្យ។

៤. ថត​រូប​ស្អាត

រូបតំណាង

សម័យ​នេះ​ទៅ​ហើយ បើ​អ្នក​ណា​រក​បាន​សង្សារ​ម្នាក់​ដែល​ថត​រូប​ស្អាត​នោះ គឺ​ស្រលាញ់​ស្លាប់​ចោល​តែម្ដង។ គ្រាន់​តែ​ស្រមៃ​ថា​ទៅ​ណា​មក​ណា មាន​អ្នក​ចាំ​ថត​រូប​ឲ្យ​ស្អាត​ៗ គឺ​ធ្វើ​ឲ្យ​ខាង​ស្រី​រំជួល​អារម្មណ៍​បាត់​ទៅ​ហើយ៕

​ចុចអាន៖ ពេល​ដាក់​ចិត្ត​ស្រលាញ់​ហើយ អ្នក​ណា​ក៏​ក្លាយ​ជា​មនុស្ស​ល្ងង់​ដែរ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម