វិធីងាយៗ ៥ យ៉ាងកម្ចាត់អង្គែឃើញលទ្ធផលលឿនទាន់ចិត្ត

  • 2019-06-07 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​បាត់​បង់​ទំនុក​ចិត្ត​មុន​គេ​នោះ​គឺ​បញ្ហា​សម្រស់​ ហើយ​ក្នុង​នោះ​​អង្គែ​ក៏​ជា​បញ្ហា​មួយ​ដែល​សំខាន់​ដែរ​។​ ទោះ​មាន​រូប​រាង​និង​ស្បែក​ស្អាត​តែ​បើ​សក់​របស់​អ្នក​មាន​អង្គែ​ មិន​ភ្លឺ​ថ្លា​វា​ក៏​អាច​បំផ្លាញ​ទំនុក​ចិត្ត​របស់​អ្នក​បាន​ដែរ​។ មាន​វិធី​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន​ ជា​ពិសេស​សាប៊ូ​ត្រូវ​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​ទៀង​ទាត់​ទៅ​តាម​ស្បែក​ក្បាល​របស់​យើង​។​ ក្រៅ​ពី​ការ​ប្រើ​​សាប៊ូ​យើង​ក៏​អាច​ជ្រើស​រើស​ប្រើ​វិធី​ធម្មជាតិ​មួយ​ចំនួន​ដែល​ជួយ​ពន្លឿន​ដល់​ការ​កម្ចាត់​ចេញ​ពី​ស្បែក​ក្បាល​របស់​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។​ បើ​អ្នក​កំពុង​តែ​មាន​បញ្ហា​អង្កែ​អាច​សាក​អនុវត្តន៍​តាម​វិធី​ទាំង​ ៥​ ខាង​ក្រោម​នេះ​បាន​៖

១. ប្រើ​តែ​បៃតង

យក​តែ​បៃ​តង​ ប្រេង​ជី​អង្កាម​ និង​ទឹក​ខ្មេះ​ស​ លាយ​ចូល​គ្នា​ ហើយ​យក​មក​ម៉ាស្សា​ថ្នម​ៗ​លើ​ស្បែក​ក្បាល​ថ្នម​ៗ​រយៈ​ពេល​ ៥​នាទី​។​ បន្ទាប់​មក​លាង​ទឹក​ចេញ​ជា​មួយ​នឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​ស៊ុលហ្វាត និង​ក្រែម​បន្ទន់​សក់។​ តែ​បៃ​តង​ និង​ប្រេង​របស់​ជីរអង្កាម​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ និង​ប្រឆាំង​ microbial ដែល​ជួយ​ឲ្យ​ស្បែក​ក្បាល​និង​ សក់​មាន​សុខភាព​ល្អ​ ហើយ​មិន​ធ្វើ​ស្ងួត​និង​រលាក​ទៀត​ផង​។​

២. ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ដូង

លាយ​បញ្ចូល​គ្នា​រវាង​ប្រេង​ស្លឹក​តែ​ ១០​ ដំណក់​ និង​ប្រេង​ដូង​ ៥​ស្លាប​ព្រា​កាហ្វេ​។​ យក​ល្បាយ​ដែល​លាយ​ចូល​គ្នា​ហើយ​លាប​លើ​ស្បែក​ក្បាល​នៅ​ពេល​យប់​ ហើយ​ចាំ​លាង​ទឹក​ចេញ​នៅ​ពេល​ព្រឹក​​បើ​អ្នក​ខ្ជិល​ ឬ​ទុក​ត្រឹម​ ៣០​នាទី​ ហើយ​លាង​ទឹក​ចេញ​ក៏​បាន​ដែរ​។​ ប្រេង​ដូង​ប្រឆាំង​នឹង​ផ្សិត​លើ​ស្បែក​ក្បាល​ដែល​អាច​ជួយ​កម្ចាត់​អង្គែ​បាន​យ៉ាង​ល្អ​។​ ប្រេង​របស់​ស្លឹក​តែ​នឹង​ជួយ​ឲ្យ​សក់​អ្នក​មាន​ភាព​ភ្លឺ​រលោង​។​

៣. ប្រើ​ទឹក​ក្រូច​ឆ្មារ

យក​ទឹក​ក្រូច​ឆ្មារ​ ២​ ស្លាប​ព្រា​កាហ្វេ​ម៉ាស្សា​លើ​ស្បែក​ក្បាល​របស់​អ្នក​ ហើយ​ទុក​ចោល​មួយ​ភ្លែត​។​ បន្ទាប់​មក​យក​ ទឹក​ក្រូច​ឆ្មារ​ ១​ស្លាប​ព្រា​កាហ្វេ​ លាយ​ជា​មួយ​នឹង​ទឹក​មួយ​កែវ​។​ លាង​សក​របស់​អ្នក​ចេញ​ជា​មួយ​ល្បាយ​ដែល​បាន​លាយ​រួច​នោះ​។​ ធ្វើ​បែប​នេះ​ឲ្យ​បាន​រាល់​ថ្ងៃ​មុន​ពេល​ងូត​ទឹក​ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ប្រាថ្នា​។​ ទឹក​ក្រូច​ឆ្មារ​ស្រស់​មាន​ជាតិ​អាស៊ីត​ដែល​ជួយ​កម្ចាត់​ផ្សិត​ដែល​បង្ក​ឲ្យ​កើត​អង្គែ វា​គ្មាន​សារធាតុ​គីមី​ច្រើន​ ដែល​ធ្វើ​ឲ្យ​ស្បែក​ក្បាល​អ្នកមាន​គ្រោះ​ថ្នាក់​នោះ​ទេ​។​

៤. ប្រើ​ម្សៅ​ baking soda

ផ្សើម​សក់​របស់​អ្នក​ ហើយ​យក​ម្សៅ baking soda ១ស្លាបព្រា​កាហ្វេ​ញី​លើ​ស្បែក​ក្បាល​។​ ទុក​ចោល​មួយ​ភ្លែត​ ហើយ​ចាំ​លាង​ទឹក​ចេញ​។​ អ្នក​ក៏​អាច​ប្រើ​សាប៊ូ​បន្ទាប់​ពី​លាង​វា​ចេញ​ដែរ​។​ Baking soda ជួយ​បំបាត់​ផ្សិត​ដែល​អាច​ជួយ​បំបាត់​ក្លិន​លើ​ស្បែក​ក្បាល​ដោយ​មិន​ធ្វើ​ឲ្យ​រលាក​នោះ​ទេ​។​ វា​ក៏​ជួយ​ស្រូប​យក​ជាតិ​ប្រេង​នៅ​លើ​ស្បែក​ក្បាល​បាន​ដែរ​។​

៥. កក់​សាប៊ូ Selsun

នេះជាគន្លឹះចុងក្រោយ ងាយៗ តែអាចបង្កើនទំនុកចិត្តជាថ្មីសម្រាប់ស្រ្តីគ្រប់រូបគឺ សាប៊ូ Selsun ។ សាប៊ូ Selsun វាអាចធ្វើឲ្យសក់អ្នកទន់ស្អាត និងភ្លឺរលោង បន្ទន់សក់ទ្វេរដង កម្ចាត់ផ្សិត និងពង្រឹងកោសិកាស្បែកក្បាលអោយរឹងមាំ។ លាហើយអង្គែ និងរមាស់! សម្រាប់សាប៊ូ Selsun មានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការប្រើប្រាស់ ២ដងក្នុងមួយសប្តាហ៍ ដើម្បីធានាបានថា អង្គែ និងរមាស់ និងមានកើតមកវិញឡើង។ អ្នកគួរជ្រើសរើសសាប៊ូណាដែលមានសមត្ថភាពខ្ពស់ ជាអ្នកឯកទេសកម្ចាត់អង្គែ និងបំបាត់រមាស់ដ៏សក្តិសិទ្ធ ដែលជាផលិតផលមកពីប្រទេសជប៉ុន។ សាប៊ូកក់សក់កម្ចាត់អង្គែ និងរមាស់ Selsun ធានាភាពទុកចិត្តខ្ពស់សម្រាប់ស្រ្តីគ្រប់រូបដើម្បីបង្កើនទំនុកចិត្ត ពេលចេញទៅក្រៅម្តងៗ។ អញ្ចឹងស្រីៗគ្នាយើង ! ចាំកាលទៀតបានទៅទិញយកមកប្រើ។ បានទាំងគុណភាព និងភាពជឿជាក់ទៀតផង៕

សម្រាប់ព័ត៌មានបន្ថែមសូមចុច Selsun

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម