តើ​ដើរ​ទិញ​ឥវ៉ាន់ ពិត​ជា​អាច​កាត់​បន្ថយ​ភាព​តានតឹង និង​ទុក្ខសោក​បាន​មែន?

  • 2019-06-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ជាក់​ស្ដែង តើ​ការ​ដើរ shopping ពិត​ជា​មាន​ប្រសិទ្ធភាព​បន្ធូរអារម្មណ៍​មែន​ពិត ឬ​គ្រាន់​តែ​លេស​សម្រាប់​ស្រី​ៗ​ជះលុយ​ទិញ​អ្វី​ដែល​ខ្លួន​ស្រលាញ់?

យោង​តាម​ការ​ពិសោធន៍​របស់​ទស្សនាវដ្ដី Consumer Psychology (អារម្មណ៍​របស់​អ្នក​ទិញ​ទំនិញ) បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ដើរ​ផ្សារ​ទិញ​ទំនិញ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យមនុស្ស​មាន​សុភមង្គល​នោះ​ទេ វា​ថែម​ទាំង​ជួប​បំបាត់​ភាព​តាន​តឹង​យូរ​ថ្ងៃ​ទៀត​ផង។

នៅ​ពេល​ដែល​យើង​ចំណាយ​លុយ​ទិញ​ឥវ៉ាន់ ខួរ​ក្បាល​នឹង​បញ្ចេញ​ជាតិ endorphins ដែល​ធ្វើ​ឲ្យ​ភ្លេច​ភាព​នឿយហត់ និង​នាំ​មក​អារម្មណ៍​ស្រស់​ថ្លា​មួយ​រំពេច។ អ្នក​ជំនាញ​បាន​បន្ថែម​ថា អារម្មណ៍​សុភមង្គល​បំផុត​មិន​មែន​កើត​ឡើង​នៅ​ពេល​ទិញ​ឥវ៉ាន់​ឡើយ តែ​ជា​អារម្មណ៍​នៅ​ពេល​រើស​ទំនិញ​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​ដើរផ្សារ​រំជើបរំជួល​ខ្លាំង​បំផុត៕

​ចុចអាន៖ ​ធំ​ដឹង​ក្ដី​មែន​ទែន គឺ​នៅ​ពេល​កាន់​តែ​ឈឺ​ កាន់​តែ​សម្ងំមិន​ឲ្យ​អ្នក​ណា​ដឹង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម