តាមពិតប្រុសៗចង់ឲ្យស្រីៗស្លៀកពាក់ខោអាវ ៥ ឈុតនេះណាស់តែគេមិនហ៊ានប្រាប់
- 2019-05-24 09:27:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតប្រុសៗចង់ឲ្យស្រីៗស្លៀកពាក់ខោអាវ ៥ ឈុតនេះណាស់តែគេមិនហ៊ានប្រាប់
ដឹងទេថាប្រុសៗចូលចិត្តមើលពីរបៀបស្លៀកពាក់របស់ស្រីៗណាស់។ មានឈុតខ្លះគេពិតជាចង់ឲ្យយើងពាក់ណាស់ តែមិនហ៊ានប្រាប់ ហើយនៅពេលដែលស្រីៗពាក់វា គេនឹងចូលចិត្តខ្លាំងមិនខាន។ ដូច្នេះគឺ៥ឈុតខាងក្រោមនេះហើយដែលប្រុសៗចង់ឲ្យស្រីៗពាក់បំផុត៖
១. ឯកសណ្ឋានសិស្ស
មួយឈុតដំបូងនេះជាអ្វីដែលប្រុសៗចង់ឃើញស្រីៗស្លៀកដំបូងគេ។ ព្រោះតែវាមើលទៅ មានភាពសិចស៊ីពីខាងក្នុងតែម្ដង ហើយបើស្លៀកសំពត់ខ្លីត្រឹមជង្គង់ទៀតរឹតតែកប់។
២. សម្លៀកបំពាក់ធ្វើការក្នុងការិយាល័យ
សម្លៀកបំពាក់ធ្វើការដូចជា អាវរឹបបន្តិច ជាមួយសំពត់ខ្លី មួយនេះអាចធ្វើឱ្យប្រុសៗឈ្លក់វង្វេង ហើយបើថែមស្បែកជើងកែងខ្ពស់បន្តិច គឺមើលទៅដូចចៅហ្វាយស្រីស្រស់ស្អាត និងសិចស៊ីម្នាក់អ៊ីចឹង។
៣. រ៉ូបខ្លីរឹបរាង
ប្រុសៗចូលចិត្តមើលរាងស្រីៗណាស់។ អ៊ីចឹងហើយ ពួកគេចង់ឃើញស្រីៗស្លៀករ៉ូបរាងរឹបហើយខ្លីបន្តិច ឲ្យមើលទៅឃើញចង្កេះតូចច្រឡឹងរបស់នាងគួរឲ្យស្រលាញ់។
៤. អាវសជាមួយខោខ្លី
វាមើលទៅដូចឈុតពាក់នៅផ្ទះធម្មតា តែពិតជាទាក់ទាញណាស់។ អាវសវែងជាមួយខោខ្លីមើលទៅសាមញ្ញបែបធម្មជាតិ តែមានភាពសិចស៊ីពីខាងក្នុងតែម្ដង។
៥. ឈុតគេងយប់វាលដៃ
មិនមានបុរសណាចង់ឲ្យមិត្តស្រីស្លៀកអាវគេងយប់អាវដៃវែងខោជើងវែងទេ។ សម្លៀកបំពាក់ដែលបុរសចង់ឃើញគឺ អាវគេងយប់វាលដៃសាច់ក្រណាត់សូត្រដ៏ស្រស់ស្អាតមួយឈុត។ មិនថាជារ៉ូប ឬអាវនិងខោទេ គាត់ពិតជាចូលចិត្តវាខ្លាំងណាស់៕
ចុចអាន៖ ចង់ឲ្យ Crush ចាប់អារម្មណ៍នៅកន្លែងធ្វើការ ស្រីៗកុំភ្លេចសម្លៀកបំពាក់ទាំងនេះ